សន្តិសុខបុរីប៉េងហ៊ួត៤នាក់ ចាប់បុរស់ម្នាក់ចងស្លាបសេក ហើយ​សង្កត់ពីលេី រហូតថប់ដង្ហេីមស្លាប់​ រួចដឹកតាមរទេះយកទៅទម្លាក់ចោល​មុខការដ្ឋាន………….

រាជធានីភ្នំពេញ​ ៖ បុរស​មានបញ្ហាសតិម្នាក់ ត្រូវបានក្រុមសន្តិសុខបុរីប៉េងហ៊ួត ចងស្លាបសេក​សង្កត់ពីលេី រហូតដាច់ខ្យល់ស្លាប់​ បន្ទាប់ពីដេីរកាន់ខ្សែក្រវ៉ាត់​ ចូលជិតរោងស្នាក់នៅរបស់កម្មករសំណង់ក្នុងបុរីប៉េងហ៊ួត ហេីយត្រូវបានក្រុមកម្មករសំណង់ឃេីញ​ ទេីបរាយការណ៍ប្រាប់ក្រុមសន្តិសុខបុរីប៉េងហ៊ួត​ នាំគ្នាព្រួតចាប់​ចង​ស្លាបសេក និងខ្លេសង្កត់ពីលេីរហូតថប់ដង្ហេីមដាច់ខ្យល់​ស្លាប់ រួចលេីដាក់រទេះដឹកយកទៅទម្លាក់ចោល​ នៅមុខការដ្ឋានសំណង់​បុរីប៉េងហ៊ួត​ បង្កការភ្ញាក់ផ្អើល​ដល់ក្រុមគ្រួសារចុះទៅរកមេីល​ រួចដឹកតាមកង់បីយកមកជួយសង្គ្រោះនៅមន្ទីរពេទ្យបង្អែកជ័យជំនះទាំងមិនអស់ចិត្ត។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពី​វេលាម៉ោង០៦ល្ងាច ថ្ងៃទី២៨​ ខែឧសភា​ ឆ្នាំ២០១៩នេះ​ នៅចំណុចការដ្ឋានសំណង់បុរីប៉េងហ៊ួត ស្ថិតក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។ បេីតាមសម្ដីស្ត្រីម្នាក់ដែលជាបង្កេីតសពបុរសរងគ្រោះ​ បានរៀបរាប់ប្រាប់ថា​ បន្ទាប់ពីទទួលបាន​ដំណឹងថា​ ប្អូនប្រុសរបស់ខ្លួនត្រូវបានក្រុមសន្តិសុខ​ ចាប់ចងស្លាបសេក​ នៅក្នុងការដ្ធានសំណង់​ រូបនាងនិងក្រុមគ្រួសារបានប្រញាប់ប្រញាល់ ជិះទៅរកប្អូន​ នៅក្នុងការដ្ធានសំណង់​ខាងលេី​ តែរកមិនឃេីញ ទេីបរូបនាងសួរក្រុមកម្មករសំណង់ស្នាក់នៅការដ្ឋានខាងលេី​ ទេីបដឹងគេដឹកយកមកទម្លាក់ចោល​ នៅមុខការដ្ឋានសំណង់​ហេីយ​ ទេីបនាំគ្នាទៅ​រក​ Read more

ប៉ូលីសពាក់សក្តិ៤កន្លះ បែជាធ្វើមេក្លោងជួញដូរគ្រឿងញៀន ……….

តុលាការ​ខេត្តសៀមរាប បាន​ចេញ​ដីកា​ឃុំ​ខ្លួន​មន្ត្រី​នគរបាល​ជាន់​ខ្ពស់​ម្នាក់ មាន​ឋានន្តរសក្ដិ​វរសេនីយ៍ទោ ពាក់​ស័ក្ដិ ៤​កន្លះ ពាក់​ព័ន្ធ​នឹង​ការ​ជួញ​ដូរ​គ្រឿង​ញៀន ដែល​ធ្វើ​ឱ្យ​មហាជន​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។ មន្ត្រី​នគរបាល​ដែល​បែក​គំនិត​ជួញ​ដូរ​គ្រឿង​ញៀន​រូប​នេះ មាន​ឈ្មោះ ប៊ុន លីវង្ស អាយុ ៣០​ឆ្នាំ។ សាលាដំបូង​បាន​បញ្ជាក់​ថា មន្រ្តី​នគរបាល​រូប​នេះ បាន​រក្សា​ទុក និង​ជួញ​ដូរ​គ្រឿង​ញៀន ក្នុង​ភូមិសាស្ត្រ​ភូមិ​ទ្រាំង សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី១៦ និង​ថ្ងៃ​ទី១៧ ខែ​ឧសភា ប៉ុន្តែ​មិន​បាន​បញ្ជាក់​ថា​ក្នុង​បរិមាណ​ប៉ុន្មាន​នោះ​ទេ៕

អាណិតណាស់៖ នារីបរទេសម្នាក់ត្រូវ ឆក់កាបូប និងវាយគាត់រហូតធ្លាក់ពីលើកង់បី ហើយគាត់ទៅដាក់ពាក្យបណ្តឹងប៉ូលិសប្រាប់ថាមិនធ្វើការ….(មានវីដេអូ)

កាលពីព្រឹកថ្ងៃអង្គារ ទី២៨ ខែឧសភា ឆ្នាំ២០១៩នារីជនជាតិបរទេសម្នាក់ត្រូវបានចោរឆក់ការបូបនិងបានវាយធ្វើបាបទៅលើរាងកាយនាង រហូតធ្វើកឲ្យនាងត្រូវរបួសខ្លាំង និងបាត់បង់របស់មានតម្លៃរបស់គាត់ជាច្រើន ខណៈពេលដែលនាងកំពុងតែជិញកង់បីដើម្បីទស្សនាទេសភាពប្រាងប្រាសាទរបស់ខ្មែរយើងនៅសៀមរាប ។ យាងណាមិញបើយោងទៅតាមការរៀបរាប់របស់ជនរងគ្រោះខាងលើបានប្រាប់ឲ្យដឹងថា នាងព្រមទាំងមិត្តរបស់នាងម្នាក់ទៀត បានឲ្យកង់បីមកយកពួកគេនៅក្នុងសណ្ឋាគារទៅលេងប្រាសាទអង្គរវត្ត ។តែរុឺមក់កង់បី គាត់បើកតាមផ្លូវតូច ហើយពេលនោះនារីរគ្រោះបានសួរថា រាល់ដងជិះតាមផ្លូវធំ ម្តេចលើកនេះជិះតាមផ្លូវតូចអញ្ចឹង សួរមិនទាន់រួចផង ស្រាប់តែជនបីនាក់ឆក់កាបូបរបស់នាង បណ្តាលឲ្យនាងធ្លាក់បីបែកមុខបែមាត់ខ្ទេច និងរងរបួសដៃជើងយ៉ាងធ្ងន់ធ្ងរទៀតផង ភ្លាមៗនោះគាត់បានទៅដាក់ពាក្យបណ្តឹងនៅខាងប៉ូលិសតែហួសចិត្តប៉ូលិសប្រាប់ថាធ្វើការមិនកើតទេ ទើបធ្វើឲ្យនាងអស់សង្ឃឹមយ៉ាងខ្លាំងមកលើប៉ូលិសខ្មែរ ។ សូមទស្សនាវីដេអូខាងក្រោម៖ <