ជាង ២០ឆ្នាំហើយ ដែលឈ្មួញ និងមន្ត្រីគ្រាក់ៗ ខេត្តបន្ទាយមានជ័យ បិតបាំង សម្តេចនាយរដ្ឋមន្ត្រី ដើម្បីយកដីពលរដ្ឋនៅអូរស្វារអិល ចំនួន ១១៣ ហិកតា….

បន្ទាយមានជ័យ៖ ជាង២០ឆ្នាំហើយដែលពលរដ្ឋ៥១គ្រសារ បានរងទុក្ខដោយសារឈ្មួញ និងមន្ត្រីគ្រាក់ៗមួយចំនួន នៅខេត្តបន្ទាយមានជ័យ បានឃុបឃិតគ្នារៀបគម្រោង លេបត្របាក់ដីប្រជាពលរដ្ឋ ៥១គ្រសារ នៅតំបន់អូរស្វាររអិល ភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តន្ទាយមានជ័យ ចំនួន ១១៣ ហិកតា យកមកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន។ ពលរដ្ឋរងគ្រោះនៅទីនោះថា ជាការៀបគម្រោងសមគំនិតក្នុងអំពើក្លែងបន្លំឯកសារ ប្រើប្រាស់ឯកសារសាធារណ: ក្លែងស៊ីដាច់ដីរបស់ពួកគាត់។ ពាក្យបណ្តឹងចំនួន ៩ ទំព៍រ ត្រូវបានប្រជាពលរដ្ឋចំនួន១០នាក់ ក្នុងចំណោមពលរដ្ឋ ៥១គ្រួសារ បានដាក់ពាក្យបណ្តឹងប្តឹងឈ្មួញ និងមន្ត្រីគ្រាក់ៗ នៅខេត្តបន្ទាយមានជ័យ ពីបទសមគំនិតក្នុងអំពើក្លែង បន្លំឯកសារនិងប្រើប្រាស់ឯកសារសាធារណៈក្លែង ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ កាលពី ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ កន្លងទៅនេះ ហើយពេលនេះពលរដ្ឋកំពុងរងចាំមើលថាតើ តុលាការខេត្តបន្ទាយមានជ័យហ៊ានចាត់ការ Read more

បែកធ្លាយ!! អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធនាគា ទាំងអស់ គ្មាននណាចង់ធ្វើការជាមួយលោក ឆែម សាវុធ ដែលទើបតែងតាំងជាអគ្គនាយកថ្មី ………

ភ្នំពេញ៖ លោក ឆែម សាវុធ ដែលល្បីល្បាញតាំងពីនៅជា ប្រធានពន្ធនាគាខេត្តសៀមរាប បានរត់ការបន្លំដីកាតុលាការដោះលែងអ្នកទោសឲ្យរួចខ្លួនមុនពេលកំណត់នៃទោស និងបង្កើតអំពើពុករលួយជាច្រើនករណី ដោយយកកូនប្រពន្ធខ្លួនឯងដែលគ្មានតួនាទី មកឲ្យកាន់កាប់លុយកាក់ បើកផ្សាក្នុងគុក លក់ទំនិញថ្លៃផ្តាច់មុខ ប្រមូលជំរឹតលុយពីជនជាប់ឃុំនោះ។ ហើយក្រោយផ្លាស់ប្តូរមកកាន់មណ្ឌលកែប្រែព្រៃស ម១ មិនបានប៉ុន្មានផង ក៏រត់ការសូកលុយឡើងជាអគ្គនាយករង រួចបន្តថែមលុយបុកយកដំណែងជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគា ធ្វើឲ្យអគ្គនាយករងចាស់ៗអន់ចិត្តគ្រប់គ្នា ។ តាមប្រសាសន៍សម្តេចក្រឡាហោម ស ខេង ដែលថ្លែងក្នុងពិធីផ្ទេរដំណែងប្រគល់ត្រាអគ្គនាយក នោះថា សម្តេចលោក ស្អប់អ្នករត់ការឡើងដំណែង តែប្រហែលសម្តេចលោក មិនបានដឹងទេថា រដ្ឋលេខាធិការទទួលបន្ទុក និងអតីតៈអគ្គនាយកនេះ ស៊ីលុយលោក ឆែម សាវុធ ប៉ុន្មានម៉ឺនដុល្លារទេ ដើម្បីបិទរឿងអាស្រូវដែលលោក ឆែម សាវុធ ប្រព្រឹត្តិក្នុងពេលដឹកនាំ Read more

ហួសចិត្ត! មានប្រពន្ធស្អាតដូចផ្កា ការហើយពេញច្បាប់ សុខចិត្តចោល ទៅយកស្រីខារ៉ាអូខេ………

ភ្នំពេញ៖ ស្ត្រីម្នាក់បានអះអាងថាខ្លួនបានតាមទាន់ឃើញប្ដីមកផឹកស៊ីហើយដេកនៅក្នុងផ្ទះរបស់ស្រីកំណាន់ចិត្តមួយកន្លែង ស្ថិតនៅក្នុងភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ហើយនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ នាងបានដាក់ពាក្យបណ្ដឹងទៅខាងអាជ្ញាធរមានសមត្ថកិច្ចឲ្យជួយដោះស្រាយចំពោះប្ដីកំហូចនេះតាមច្បាប់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្រ្តីជាប្រពន្ធ ឈ្មោះ ចន្ធី តាំងហូយ អាយុ៣៣ឆ្នាំ មានកូនប្រុសស្រីចំនួន៤នាក់ ។ ចំណែកប្ដីជើងល្អ ឈ្មោះសេង សុភក្ត្រា អាយុ៣២ឆ្នាំ មុខរបរ រកស៊ីខួងគ្រឹះ និងស្រីជាគូកំណាន់ចិត្តឈ្មោះវន ម៉ី អាយុ២៤ឆ្នាំ មុខរបរធ្វើការក្នុងKTV។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្រ្តីជាប្រពន្ធឈ្មោះ ចន្ធី តាំងហូយ បានឲ្យដឹងថា នាងបានតាមទាន់ប្ដីកំហូចទៅដេកនៅផ្ទះរបស់ស្រីកំណាន់ចិត្តខាងលើនេះ កាលពីថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ ២០២០ រហូតទល់មកដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ Read more

កុំចេះតែហ៊ាន! សម្តេចតេជោព្រមាន​ម្តង​ទៀតថា ចង់ដក​អភិបាលខេត្ត គឺ​ប្រើពេល​ត្រឹម​៣​ម៉ោង ហើយ​បើ​អភិបាលរងខេត្ត​ឬ​អភិបាលស្រុក​វិញ គឺ​ត្រូវការ​តែ​១៥​នាទី​ប៉ុណ្ណោះ……..

ថ្លែង​ចេញពី​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​សិស្ស​នៃ​សាលា​ភូមិន្ទ​រដ្ឋបាល នា​ព្រឹក​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២០ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ណែនាំ​ជាថ្មី​ទៅ​មន្ត្រី​គ្រប់​ទីកន្លែង ឲ្យ​ប្រព្រឹត្ត​ល្អ​ចំពោះ​ប្រជាពលរដ្ឋ និង​ចៀស​ឲ្យ​ផុតពី​ទង្វើ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ស្អប់​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​សម្តេចនាយក​រដ្ឋមន្ត្រី ដាស់តឿន​មន្ត្រី​ថា​៖«…​ត្រូវ​យល់​ឲ្យ​ច្បាស់​ថា ប្រជាពលរដ្ឋ​នោះឯង គឺជា​គោលដៅ​ដែល​យើង​ត្រូវ​បម្រើ មិនមែនជា​គោលដៅ​ដែល​យើង​ត្រូវ​បង្ក្រាប ប្រមាថ ឬ​មិន​យកចិត្តទុកដាក់​នោះទេ​»​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សម្តេច លើក​ពី​ករណី​ខ្លួនឯងផ្ទាល់​មកធ្វើជាទឡ្ហីករណ៍ថា​៖«​ការឈរជើងជាប់នៅក្នុងហ្វូងអ្នកនយោបាយ រយៈពេលជាង៤១ឆ្នាំ មិនមែនបានសេចក្តីថា ខ្ញុំ ប្រើអាវុធ ដើម្បីបង្ក្រាបនោះទេ។ អាវុធ ត្រូវប្រើហើយ នៅពេលដែលចាំបាច់ មិនដែលគេ មិនប្រើទេ កុំឆ្ងល់…។ គេ បង្កើតគុកឡើង ដើម្បីដាក់អ្នកទោស បើអ្នកទោស តដៃ អាហ្នឹងច្បាស់ជាបញ្ហាហើយ»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​ទន្ទឹមនេះ សម្តេចនាយក​ដ្ឋ​មន្ត្រី Read more

អ្នកណាមើលដឹងបើស្អាតចឹង៖ បុរសកែភេទជាស្រី ឈ្មោះ ម៉ន អុីវ៉ា ដែលឡាយលក់ខ្លួន លេី Bigo Live ត្រូវបាន………

បុរសកែភេទជាស្រី ឈ្មោះ ម៉ន អុីវ៉ា ដែលឡាយលក់ខ្លួន លេី Bigo Live ត្រូវបានបញ្ជូនខ្លួនទៅតុលាការ អនុវត្តបន្តតាមនីតិវិធីច្បាប់។ លោកវរសេនីយ៍ទោ សុខ ហេង អធិការនគរបាលខណ្ឌទួលគោក បានបញ្ជាក់អោយដឹងថា នៅថ្ងៃសៅរ៍ ទី២២ ខែកុម្ភ:នេះ បុរសកែភេទជាស្រី ឈ្មោះ ម៉ន អុីវ៉ា អាយុ២៦ឆ្នាំ ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក។ បញ្ជូនទៅតុលាការ នៅវេលាម៉ោង ១៤:៣០នាទី ដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ក្នុងករណីថតឡាយវីដេអូលក់ខ្លួន លេី Bigo Live ដោយចោទពីបទផុសរូបភាព និងសំភារ:អាសអាភាស ដែលយោងតាមមាត្រា ៣៨-៣៩ ច្បាប់ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដែលជាប់ទោសចាប់ពី (១ខែ Read more

ក្តៅ៖ ចំនួនមនុស្សស្លាប់កើនដល់ ៥៦៣នាក់ និងឆ្លងជាង២៨,០០០នាក់ ដោយសារវីរុសកូរ៉ូណាថ្មី ហើយ…………..

ប៉េកាំង៖ របាយការណ៍ផ្លូវការពីអាជ្ញាធរចិន ដែលបានចេញនៅព្រឹកថ្ងៃពុធ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ នេះបានឲ្យដឹងថា ចំនួនមនុស្សស្លាប់ដោយសារវីរុសកូរ៉ូណាថ្មី 2019-nCoV បានកើនឡើងដល់៥៦៣នាក់ហើយ ខណៈមនុស្សរហូតដល់ ២៨,០១៨នាក់បានឆ្លង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន CNA ចេញផ្សាយនាព្រឹកថ្ងៃនេះ។ សម្រាប់រយៈពេលពេញមួយថ្ងៃអង្គារម្សិលមិញនេះ មនុស្សសរុប៧៣នាក់បន្ថែមទៀតបានស្លាប់ និងករណីឆ្លងវីរុសកូរ៉ូណាថ្មី ៣,៦៩៤នាក់បន្ថែមទៀត ត្រូវបានបញ្ជាក់ដោយក្រុមគ្រូពេទ្យនៅក្នុងបណ្តាខេត្ត និងតាមតំបន់ទូទាំងប្រទេសចិន។ សម្រាប់មនុស្សស្លាប់បន្ថែមទៀតនេះ គឺស្ថិតនៅក្នុងខេត្តហ៊ូប៉ី (Hubei) និងទីក្រុងវូហាន (Wuhan) ទាំងអស់ ជាទីដែលរដ្ឋាភិបាលចិន កំពុងប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា កាន់តែខ្លាំងឡើងៗ៕

ឈ្លើយ៖ ខឹងមិនព្រមចាប់ដៃជាមួយ ប្រធានសភា ហែកក្រដាសសុន្ទរកថាលោក ត្រាំ ចោល កុំឲ្យឈ្លើយពេក……..

វ៉ាស៊ីនតោន៖ កំឡុងការថ្លែងសារនៅវិមានសភាអាមេរិកនាថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅរដ្ឋធានីវ៉ាស៊ីនតោន) ភាពតានតឹងរវាង ប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ និងប្រធានសភាតំណាងរាស្រ្តអាមេរិក គឺលោកស្រី Nancy Pelosi បានផ្ទុះឡើងជាថ្មីម្តងទៀត ដោយលោក ត្រាំ មិនព្រមចាប់ដៃលោកស្រី Pelosi ហើយលោកស្រី Pelosi បានហែកសន្លឹកកូពីសុន្ទរកថារបស់ លោក ត្រាំ។ នេះបើតាម ការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២០។ វត្តមានលោក ត្រាំ នៅវិមាន Capitol Hill នាយប់ថ្ងៃអង្គារសប្តាហ៍នេះ គឺជាការជួបមុខគ្នាលើកដំបូងជាមួយលោកស្រី Nancy Pelosi គិត Read more

ក្តៅៗ៖ លោក ត្រាំ ប្រកាសថានឹងត្រូវ​កម្ទេចចោល ការដឹកនាំ ​ផ្ដាច់ការ​ខុសច្បាប់ របស់មេដឹកនាំ ………

ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​៤ ខែកុម្ភៈ (​ព្រឹក​ថ្ងៃទី​៥ ខែកុម្ភៈ​នៅ​កម្ពុជា​) ប្រកាស​កម្ទេច​របប​ដឹកនាំ​ប្រធានាធិបតី​ឆ្វេងនិយម​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ ដែល​លោក​ចាត់ទុកជា​មេដឹកនាំផ្តាច់ការ​ខុសច្បាប់​។ លោក ត្រាំ ប្រកាស​បែបនេះ​អំឡុងពេល​ការ​ថ្លែង​សុន្ទរកថា​ប្រចាំឆ្នាំ និង​នៅ​ចំពោះមុខ​លោក ហ័ន ក្វៃ​ដូ មេដឹកនាំ​ប្រឆាំង​ដែល​អាមេរិក​ទទួលស្គាល់​ជា​ប្រធានាធិបតី​ស្របច្បាប់​របស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា​។​ ​លោក ហ័ន ក្វៃ​ដូ មេដឹកនាំ​ក្រុមប្រឆាំង និង​ជា​ប្រធានាធិបតី​បណ្ដោះអាសន្ន​របស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា គឺជា​ភ្ញៀវកិត្តិយស​ម្នាក់​របស់លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ក្នុង​ពិធី​ថ្លែង​សុន្ទរកថា​ប្រចាំឆ្នាំ​។ ការអញ្ជើញ​លោក ក្វៃ​ដូ បែបនេះ ជា​សញ្ញា​នៃ​ការគាំទ្រ​ដោយផ្ទាល់​យ៉ាង​កម្រ​មួយ​របស់​អាមេរិក​ចំពោះ​មេដឹកនាំ​ប្រឆាំង​រូបនេះ​ដែល​កំពុង​តស៊ូ​បណ្ដេញ​លោក នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ ចេញពី​តំណែង​ប្រធានាធិបតី​វ៉េ​ណេ​ស៊ុយ​អេ​ឡា​។ ​ចំពោះមុខ លោក ក្វៃ​ដូ ដែល​ត្រូវបាន​ប្រទេស​ជាង​៦០​ទទួលស្គាល់​ជា​មេដឹកនាំ​ស្របច្បាប់​តែមួយគត់​របស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា ប្រធានាធិបតី​អាមេរិក​និយាយថា លោក Read more

អបអរសាទ៖ ចិនថា អ្នកជំងឺឆ្លងវីរុសកូរ៉ូណាសរុប៨៩២នាក់ បានជាសះស្បើយហើយ និងចាកចេញពីមន្ទីរពេទ្យ ………

ប៉េកាំង៖ អ្នកឆ្លងវីរុសកូរ៉ូណាថ្មី 2019-nCoV សរុបចំនួន ៨៩២នាក់ហើយ ត្រូវបាន ក្រុមគ្រូពេទ្យព្យាបាល ឲ្យជាសះស្បើយ និងត្រឡប់ទៅផ្ទះវិញ ខណៈចំនួនមនុស្សស្លាប់បានកើនឡើងដល់ ៤៩០នាក់ និងរហូតដល់ ២៤,៣២៤នាក់បានឆ្លងនៅក្នុងបណ្តាខេត្ត និងតំបន់ចំនួន ៣១ ទូទាំងប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយសារពត៍មានស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២០។ របាយការណ៍បានបន្តទៀតថា គិតត្រឹមព្រឹកថ្ងៃពុធនេះអ្នកជំងឺ ៤៣១នាក់ធ្លាក់់ខ្លួនឈឺធ្ងន់បន្ថែមទៀត ខណៈអ្នកជំងឺ ៣,២១៩នាក់ទៀត នៅតែបន្តស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ និង ២៣,២៦០នាក់កំពុងទទួលការអង្កេតនៅឡើយ ដើម្បីរកមើលថាពួកគេមានផ្ទុកវីរុសកូរ៉ូណាថ្មី ឬមួយក៏អត់។ គួរបញ្ជាក់ថា គិតចាប់តាំងពីការផ្ទុះវីរុសកូរ៉ូណាថ្មីដំបូងកាលពីចុងឆ្នាំ២០១៩ មនុស្សប្រមាណ ២៥២,១៥៤នាក់ហើយត្រូវបានក្រុមគ្រូពេទ្យ ធ្វើការពិនិត្យរកវីរុសកូរ៉ូណាថ្មីនៅទូទាំង ប្រទេសចិន។ ក្រៅពីចិនដីគោក ទីក្រុងហុងកុងមានមនុស្សស្លាប់ម្នាក់ និងប្រទេសហ្វីលីពីនក៏មានមនុស្សស្លាប់ម្នាក់ដូចគ្នា Read more