ពួកមន្ត្រីអាក្រក់ចឹងមានប៉ុនន្មាននាក់ទៀត៖ អាងខ្លួនជាមន្ត្រី​ប៉ូលីស ប្រើអំពើហឹង្សា វាយប្រជាពលរដ្ឋអោយរបួសធ្ងន់ធ្ងរ ហើយ…….

ខេត្តកណ្តាល ៖ លោកណន ឧត្តមមានតួនាទីជានាយរងនគរបាលប៉ុស្ដិ៍រដ្ឋបាលជ្រោយតាកែវនៃស្រុកកោះធំត្រូវបាន លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល ព្រមានចាត់វិធានការ ដាក់វិន័យកងកមក្លាំង លើប៉ូលិសរូបនេះ ដែលបានវាយលើយុវជនម្នាក់ឲ្យរងរបួសដេកនឹងកន្ទេល ត្រូវជាកូនប្រុសរបស់លោកស្រី អនុប្រធានភូមិទៀតផង។ លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានបញ្ជាក់ថា លោករង់ចាំដីកាពីអយ្យការតុលាការ បើសិនជាតុលាការចោទប្រកាន់តាមបទល្មើស ដូចអ្វីដែលប៉ូលិសយើង ស្រាវជ្រាវរកឃើញមែន នោះយើងនឹងដាក់វិន័យ ហើយអាចរំសាយចេញពីជួរប៉ូលិស តាមកម្រិតបទល្មើសរបស់បុគ្គលនោះ។ ក្នុងសំណុំរឿងប៉ូលិសវាយកូនប្រុសអនុប្រធានភូមិ ឲ្យរបួសធ្ងន់នេះ ត្រូវបានលោកស្នងការ អ៊ាវ ចំរើន បញ្ជាក់ថា បន្ទាប់ពីទទួលពាក្យបណ្តឹងពីគ្រួសារជនរងគ្រោះ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចាត់បញ្ជូនសំណុំរឿងនេះ ទៅកាន់អធិការស្រុក ឲ្យដោះស្រាយ ប៉ុន្តែការដោះស្រាយមិនបានត្រូវរ៉ូវគ្នាទេ ដោយសារតែប៉ូលិស ដែលជាប់ចោទនោះ មិនព្រមសារភាពទេ។ Read more

លោកព្រះ!! កិបកេងលុយក្រុមហ៊ុន OISHI ជាង ២លានដុល្លារអាមេរិក ត្រូវសមត្ថកិច្ចចាប់ខ្លួនបុរស២នាក់ ដែល………

ភ្នំពេញ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ធ្វើការចាប់ខ្លួនបុរស២នាក់ ជាបន្តបន្ទាប់ សង្ស័យកិបកេងលុយក្រុមហ៊ុន ផលិតផល OISHI ជាង២លានដុល្លារសហរដ្ឋអាមេរិក។ ការចាប់ខ្លួនបុរសទាំង២នាក់នេះ ធ្វើឡើងតាមពាក្យបណ្តឹងរបស់ក្រុមហ៊ុនផលិតផល OISHI ដោយក្រុមហ៊ុនបានសង្ស័យ និងរកឃើញថា ចាប់តាំងពីឆ្នាំ២០១៧ មកក្រុមហ៊ុនបានបាត់បង់ប្រាក់ចំណេញ ប្រមាណជាង២លានដុល្លារ ដោយជនសង្ស័យទី១ឈ្មោះ សុង សាក់លី តួនាទីជាអ្នកគ្រប់គ្រងទូទៅ ត្រូវចាប់ខ្លួននៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ និងទី២ឈ្មោះ សម រតនៈ តួនាទីជាប្រធានគណនី ត្រូវបានចាប់ខ្លួនកាលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩កន្លងទៅ ខណៈដែលកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅ ឈ្មោះ សុង សាក់លី និងឈ្មោះ សម រតនៈ Read more

ខេត្តព្រះសីហនុទៀតហើយ៖ ជនជាតិចិន១ក្រុម បាញ់រះចូលការសុីណូ ជាច្រើនគ្រាប់ត្រូវចំបុរសម្នាក់របួសធ្ងន់ ដោយសារខឹងរារាំងហាមឃាត់…………..

ខេត្តព្រះសីហនុ៖ ផ្ទុះអាវុធបាញ់ចូលការសុីណូមួយកន្លែងបណ្តាលអោយបុរសជនជាតិចិនម្នាក់ជាភ្ញៀវកំពុងនៅក្នុងកាសុីណូរងរបួសធ្ងន់ ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីយប់ជិតពាក់កណ្តាលអាធ្រាត្រថ្ងៃទី១៩ សីហា ២០១៩ នៅចំណុចកាស៊ីណូទ្រព្យសម្បត្តិ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ រហូតមកដល់ព្រឹកថ្ងៃទី២១សីហា២០១៩នេះ សមត្ថកិច្ចចម្រុះរបស់គណបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ កំពុងបន្តបើកការស្រាវជ្រាវយ៉ាងសកម្មដើម្បីរកមុខរកជនដៃដល់យកមកផ្តន្ទាទោសតាមច្បាប់ ។ សមត្ថកិច្ច បានបញ្ជាក់ ជាមួយនឹងការពិនិត្យVideo កាមេរ៉ាសុវត្ថិភាព ថាជនបង្កហេតុដែលផ្ទុះអាវុធនេះ បង្កឡើងដោយជនជាតិចិន ១ក្រុម មានគ្នា ៤នាក់ និងថាហេតុការណ៍នេះកើតឡើង ក្រោយពេលក្រុមជនដៃដល់បម្រុងចូលទៅលេងហ្គេមបាញ់ត្រីក្នុងកាសុីណូនោះ ប៉ុន្តែត្រូវបានរារាំងហាមឃាត់ពីក្រុមសន្តិសុខ មិនអោយក្រុមជនដៃដល់ចូលទៅក្នុងកាសុីណូ ទើបកើតជាជម្លោះ ហើយជនដៃដល់ម្នាក់ក្នុងចំណោមបក្ខពួកក៍ដកកាំភ្លើងខ្លីបាញ់៤គ្រាប់ចូលទៅក្នុងកាសុីណូនោះ។ ក្រោយបាញ់រួច ក្រុមជនដៃដល់ក៍នាំគ្នារត់គេចខ្លួន ចំណែកជនរងគ្រោះដែលរងរបួសធ្ងន់ក៍ត្រូវបានគេបញ្ជូនទៅសង្គ្រោះភ្លាមៗដែរ៕

ទៅចឹងទៅ៖ ស្គាល់ស្រីស្អាត ខំអូសការឡាទៅស៊ីពោត ចុងក្រោយបន្លំយកម៉ូតូបាត់ ………..

កណ្ដាល៖ ជនសង្ស័យជានារីស្រស់ស្អាតម្នាក់ ក្នុងចំនោមបក្ខពួកប្រុសស្រីសរុបចំនួន៣នាក់ បានធ្វើសកម្មភាពឆបោក ម៉ូតូ ពីយុវជនម្នាក់យកទៅបាត់ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៥និង៣០នាទីល្ងាច ចំណុចរមណីដ្ឋានកៀនស្វាយក្រៅ ក្នុងភូមិធំ ឃុំភូមិឃុំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ហង្ស សុខចេង ភេទស្រី អាយុ ១៦ឆ្នាំ មុខរបរអ្នករាំអកកាដង់ ស្នាក់នៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ចំណែកជនសង្ស័យប្រុសស្រី២នាក់ទៀតគេចខ្លួនបាត់ស្រមោល ។ រី​ឯជនរងគ្រោះឈ្មោះ ហាន់ សូត ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរជាងផ្សារដែក ស្នាក់នៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា Read more

ថ្ងៃនេះ​ម៉ោងនេះ! កាលពី ៥៧ឆ្នាំមុន ប្រទេស​កម្ពុជាឈ្នះក្តី​លើ​ថៃ ​ដណ្តើមកាន់កាប់ប្រាសាទព្រះវិហារ​ ដោយប្រើកម្លាំងប្រដាប់អាវុធទាំងកម្រោល…………….

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​១៥​ខែមិថុនា​ឆ្នាំ​១៩៦២ ប្រទេស​កម្ពុជា​បានទទួល​ជោគជ័យ​រឿងក្តី​ប្រាសាទព្រះវិហារ​លើ​ប្រទេស​ថៃ​។ បើ​គិត​ត្រឹម​ថ្ងៃទី​១៥​ខែមិថុនា​ឆ្នាំ​២០១៩នេះ ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ដ៏​ចាស់​របស់​ខ្មែរ​មួយ​នេះ មាន​រយៈពេល​៥៧​ឆ្នាំ​ហើយ​។ ​ដើម្បី​រម្លឹក​ខួប​៥៧​ឆ្នាំ​នៃ​ជោគជ័យ​រឿងក្តី​ប្រាសាទព្រះវិហារ សារព័ត៌មាន​ ThmeyThmey សូមលើក​យក​សំណេរ​របស់​លោក​បណ្ឌិត​ប្រវត្តិសាស្ត្រ ស៊ន សំណាង ទាក់ទងនឹង​រឿងរ៉ាវ​ប្រវត្តិសាស្ត្រនេះ។ លោក​បានបញ្ជាក់ថា កាលពី​ថ្ងៃទី​៦​តុលា​១៩៥៩ រដ្ឋាភិបាល​កម្ពុជា​បានដាក់​ពាក្យបណ្ដឹង​ទៅ​​តុលាការអន្ដរជាតិ (Cour Internationale de Justice/International Court of Justice)​។ ពាក្យបណ្ដឹង​កាលនោះ មាន​ជាង​១០​ទំព័រ​។ ក្រោយពី​បានបង្ហាញ​អំពី​​មូលហេតុ​សព្វគ្រប់ ពាក្យបណ្តឹង​បានស្នើ​សុំឱ្យ​តុលាការ​ធ្វើការ​វិនិច្ឆ័យ​ដូចតទៅ​៖ ​ទី​១៖ ស្នើឱ្យ​រាជាណាចក្រ​ថៃ ដក​កម្លាំងប្រដាប់អាវុធ​របស់ខ្លួន ដែល​ចូល​មកកាន់​កាប់​ប្រាសាទព្រះវិហារ តាំងពី​ឆ្នាំ​១៩៥៤​នោះ ចេញពី​ប្រាសាទព្រះវិហារ និង ទី​២៖​ស្នើថា អធិបតេយ្យភាព​ដែនដី​លើ​ប្រាសាទព្រះវិហារ ជា​កម្មសិទ្ធិ​របស់​រាជា​ណា​ចក្រ​កម្ពុជា​។ ពាក្យបណ្ដឹង​នោះ​មានភ្ជាប់​នូវ​ឯកសារ​«​ឧបសម្ព័ន្ធ​» ​ជាច្រើន ហើយ​ឧ​បស​ម័​ន្ធ​ដែល​សំខាន់​ជាងគេ​បំផុត​នោះ​គឺ Read more

ល្អណាស់! ស្នងការនគរបាលរាជធានីភ្នំពេញថា៖ បើមាន បទល្មើសផ្សេងៗ​ ដូចជាករណី​ លួច​ ឆក់​ ប្លន់ សូមទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍កើតហេតុ បើមន្ត្រីណាមិនទទួល អាច………….

ភ្នំពេញ៖ យោងតាមផេកផ្លូវការ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហោះនៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ នេះថា « ក្នុងករណីបងប្អូនប្រជាពលរដ្ឋជួបបទល្មើសផ្សេងៗ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដូចជាករណី​ លួច​ ឆក់​ ប្លន់ សូមបងប្អូនអញ្ជើញទៅដាក់ពាក្យបណ្តឹងនៅតាមប៉ុស្តិ៍នគរបាលនៃកន្លែងកើតហេតុ​ ដើម្បីងាយស្រួលដល់សមត្ថកិច្ចក្នុងការស្រាវជ្រាវរកមុខសញ្ញា​ និងចាប់ជនល្មើសមកដាក់ទោសតាមច្បាប់​។ ​បើក្នុងករណីមានមន្រ្តីរូបណា​ មិនទទួលពាក្យប្តឹង​ ឬប្រើពាក្យសំដីមិនសមរម្យ​ លោកអ្នកអាចចូលខំមិនក្នុងផេកនេះបាន« ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ » យើង ខ្ញុំរីករាយក្នុងការទទួលយកព័ត៌មានពិតពីបងប្អូនប្រជាពលរដ្ឋ​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សារមួយនេះ បានធ្វើឲ្យមហាជនមានការសាទរ និងគាំទ្រយ៉ាងខ្លាំង ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម៉ែអាថ្លែន៖ ចឹងបានគ្រោះថ្នាក់ចរាចណ៍ច្រើន តៃកុងឡាន ភាគច្រើន ញៀនថ្នាំ ……………..

(កំពង់ចាម) ៖ អ្នកបើកបររថយន្តធុនធំ៨៦គ្រឿង មានអ្នកជក់ថ្នាំញៀន៧នាក់នៅចុងសប្តាហ៍កន្លងមកនេះ កម្លាំងសមត្ថកិច្ចខេត្តកំពង់ចាម ឃាត់ខ្លួនមនុស្ស៧នាក់ ក្នុងនោះប្រាំនាក់ ជាតៃកុងបើបររថយន្តធុនធំ បានជក់ និងប្រើប្រាស់ថ្នាំញៀន បើកបរពេលយប់មិនឲ្យងងុយដេក ឬបើកបរ២៤ម៉ោងក៍បាន ។ បើយោងតាមលោ ឧត្តមសេនីយ៍ ម កុសល ស្នងការខេត្តកំពង់ចាម មានប្រសាសន៍ថា ដោយមានការចង្អុលដឹកនាំបញ្ជាពីឯកឧត្តម អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម និងជាប្រធានគណ:កម្មាការត្រួតពិនិត្យគ្រឿងញៀនខេត្ត ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់ជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយជំនាយការិល័យ នគរបាលចរាចរផ្លូវគោក និងជំនាញស្រុកចំការលើ ចុះត្រួតពិនិត្យ ធ្វេីតេស្តទឹកម៉ូតស្វែងរកសារធាតុញៀន លេីអ្នកបេីកបររថយន្ត ព្រូរថយន្ត និងកម្មករ នៅស្រុកចំការលេី ជាលទ្ធផលបានត្រួតពិនិត្យរថយន្តចំនួន៨៦គ្រឿង ធ្វើតេស្តទឺកម៉ូតសរុប១១៨នាក់ មានអ្នកបើកបរចំនួន៨៦នាក់ ព្រូរថយន្តចំនួន២៧នាក់ កម្មករចំនួន Read more

ក្តៅៗ៖ អនុប្រធានការិយាល័យ ​នៃ​ក្រសួង​បរិ​ស្ថាន​ម្នាក់ លោតពីលើ​អគារ​ជាន់​ទី៤ (អគារ​ក្រសួង) សង្ស័យមានវិបត្តិ …………

រាជធានីភ្នំពេញ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ​បុរស​ជា​មន្ត្រី​ផ្នែកអនុប្រធានការិយាល័យ ​នៃ​ក្រសួង​បរិ​ស្ថាន​ម្នាក់​ បាន​​​សម្លាប់​ខ្លួន​​ដោយ​លោត​ពីលើ​អគារ​ជាន់​ទី៤ (អគារ​ក្រសួង) ​ស្លាប់យ៉ាងអាណោចអាធ័ម នៅ​ព្រឹក​ថ្ងៃ​ទី១០ ​មិថុនា ​ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន បង្ក​ឱ្យ​មានការ​យ៉ាងខ្លាំង​នៅកន្លែងកើតហេតុ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សេចក្តីរាយការណ៍បន្តថា ​ស្ថិតនៅកន្លែងកើតហេតុ ​​សម្ថ​កិច្ច​ជំនាញ​កំពុង​តែ​ចុះ​មក​ធ្វើការ​ត្រួតពិនិត្យ​​សព ​ដោយ​ទទួលបាន​​ប្រភព​បឋមថា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​Ads ជន​រង​គ្រោះជ​មាន​អាយុ​​​ប្រហែលជាង​៣០​ឆ្នាំ ជា​មន្ត្រី​បម្រើ​ការងារ​នៅ​ក្នុង​ក្រសួង​​បរិស្ថានេះ ដោយ​ទទួល​បន្ទុក​ផ្នែករ​ដ្ឋបាល​ តែ​នៅ​មិនទាន់​ស្គាល់ឈ្មោះនៅឡើយ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហេតុអីលោកពូគិតខ្លីចឹង៖ ​ប្រពន្ធ​ផិតក្បត់ប្រុស​ថ្មី គិត​ខ្លី ​អោប​កូនស្រី​ ទៅ​លោតទឹក​លើ​ស្ពាន តែមិន…….

ខេត្តកណ្តាល ៖ បុរស​ម្នាក់​ខូចចិត្ត ព្រោះតែ​ប្រពន្ធ​មាន​ប្រុស​ថ្មី​ផិតក្បត់ ដោយសារ​តែ​ការ​គិត​ខ្លី​ក៏​អោប​កូនស្រី​ជាទី​ស្រលាញ់​ទៅ​លោតទឹក​លើ​ស្ពាន​ព្រែក​សំរោង ក្រុង​តា​ខ្មៅ ប៉ុនប៉ង​សម្លាប់​ខ្លួន​តែ​មិន​បាន​ស្រេច ត្រូវ​គេ​ឃើញ​សភាព​ប្លែក​ខុស​ពី​ធម្មតា​ក៏​ជួយ​ចាប់​ជាប់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ម៉ោង​៤​ល្ងាច​ថ្ងៃ​ទី​៨ ខែ​មិថុនា ឆ្នាំ​២០១៩ នៅ​លើ​ស្ពាន​ព្រែក​សំរោង ក្នុងភូមិ​ព្រែក​សំរោង សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ​។ បុរស​កំសត់​ខាងលើ​មានឈ្មោះ ហេង សំណាង ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ មាន​ទីលំនៅ​ស្នាក់​នៅ​បន្ទប់​ជួល ក្នុងភូមិ​របោះ​អង្ក​ញ់ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ មុខរបរ​ជា​អ្នក​រត់​ម៉ូតូឌុប និង​មានកូន​ស្រី​ឈ្មោះ ហេង សៀវ​ឈី​ង ភេទ​ស្រី អាយុ​៣​ឆ្នាំ ។ បើ​យោង​តាម​ការ​បញ្ជាក់​ពី​លោក ស កែវ​ពិសិដ្ឋ អធិការ​ក្រុង​តា​ខ្មៅ​បាន​ប្រាប់​ថា នៅ​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ Read more