អាមេរិចអាចនិងខ្ទិច៖ អ៊ីរ៉ង់ បង្ហាញវីដេអូដ៏កម្រ ពីឃ្លាំងអាវុធ ផ្ទុកមីស៊ីលរបស់ខ្លួន កំញើញដាក់អាមេរិក……..

បរទេស៖ សាធារណរដ្ឋអ៊ិស្លាម កាលពីមុន បានចេញផ្សាយវីដេអូដ៏កម្រមួយ នៃរោងចក្រតម្លើងមីស៊ីល ដែលប្រហាក់ប្រហែល នឹងទីក្រុងក្រោមដី ដ៏ធំល្វឹងល្វើយមួយ កាលពីខែកុម្ភៈ ដែលបណ្តាលឱ្យមានការព្រួយបារម្ភ ចំពោះប្រទេសលោកខាងលិច ជុំវិញកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការបង្កើនសមត្ថភាពយោធារបស់ខ្លួន ចំពេលដែលមានជម្លោះ ជាយូរមកហើយ ជាមួយសហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ បានឱ្យដឹងថា ក្នុងពេលមានភាពតានតឹង កាន់តែខ្លាំងឡើង ជាមួយសហរដ្ឋអាមេរិក គឺប្រទេសអ៊ីរ៉ង់ បានបញ្ចេញវីដេអូ ដាក់តាំងបង្ហាញឃ្លាំងក្រោមដី ដែលផ្ទុកដោយអាវុធ និងគ្រឿងសម្ភារៈ របស់ប្រព័ន្ធមីស៊ីលផ្លោង Qiam-1 ។ បើទោះជាវីដេអូនេះ ត្រូវបានផ្សាយជាលើកដំបូង ដោយទូរទស្សន៍រដ្ឋអ៊ីរ៉ង់ កាលពីសប្ដាហ៍មុនក៏ដោយ ក៏វាបានចាប់ផ្តើមប្រមូលផ្តុំ នៅលើអ៊ិនធឺណិត តែនៅថ្ងៃសុក្រប៉ុណ្ណោះ Read more