ប្រសិនបើអ្នកមានលុយត្រឹម 250$ តើអ្នកនឹងជ្រើសរើសទូរស័ព្ទប្រភេទណា?

ក្រៅពីការជ្រើសរើសទូរស័ព្ទប្រកបដោយភាពវៃឆ្លាតហើយកត្តាតំលៃក៏ជាចំណុចចំបងដែលត្រូវគិតគូរផងដែរ។ សំណួរបានសួរថា៖ ប្រសិនបើលោកអ្នកមានលុយត្រឹម 250$តើអ្នកនឹងទិញទូរស័ព្ទប្រភេទណាយកមកប្រើ? នេះជាសំណួរមួយដែលមនុស្សគ្រប់គ្នាតែងតែធ្វើការពិចារណា នៅពេលដែលពួកគេត្រូវការទិញទូរស័ព្ទគ្រប់ម៉ូឌែល។ ប្រសិនបើយើងថ្លឹងថ្លែងឲ្យស៊ីជម្រៅទៅ យើងឃើញថាទូរស័ព្ទដែលថ្លៃ គឺសំដៅទៅលើទូរស័ព្ទដែលមានគុណភាពល្អ ប៉ុន្តែទោះជាយ៉ាងណាក៏មិនប្រាកដទាំងអស់ដែរព្រោះស្មាតហ្វូនខ្លះដែលមានតម្លៃល្មមៗ ក៏មានគុណភាពល្អមិនចាញ់ទូរស័ព្ទថ្លៃដែរ ហើយចំពោះទូរស័ព្ទដែលមានតម្លៃថ្លៃវិញ ក៏មិនប្រាកដថាធានាគុណភាពល្អដែរ។ កត្តាទាំងអស់នេះហើយ ដែលជាហេតុបណ្តាលឲ្យក្រុមហ៊ុនស្មាតហ្វូន ប្រេន ប្រេន ជាច្រើនមានការលំបាកក្នុងការប្រកួតប្រជែងក្នុងទីផ្សារ​ ទាំងគុណភាព និង តម្លៃលក់ចេញម្តងៗ។ ជាការពិតណាស់នៅពេលដែលលោកអ្នកទៅរកទិញទូរស័ព្ទនៅតាមហាងលក់ទូរស័ព្ទនានា ប្រាកដណាស់មុនដំបូងលោកអ្នកច្បាស់ជាសំលឹងមើលទៅលើការរចនារូបរាង និង ពណ៌ខាងក្រៅរបស់ទូរស័ព្ទនីមួយៗ បន្ទាប់មកលោកអ្នកនឹងសួរអំពីទំហំនៃ Camera និង គុណភាពថ្មថាតើវាអាចកាន់ថ្មបានយូរឬអត់?