ករណីទំនាស់ដីធ្លីរ៉ាំរ៉ៃ ជាង ២០ ឆ្នាំ រវាងពលរដ្ឋ ៥១ គ្រួសារ ជាមួយ ទុយ វ៉ាន់នី និង លី វ៉ាងហុង មន្ត្រីជំនិតលោក ខៀវ កញ្ញឬទ្ធិ គ្មានសារព័ត៌មានណាហ៊ានផ្សាយ…

បន្ទាយមានជ័យ៖ ករណីទនាស់ដីធ្លីដ៏រ៉ាំរ៉ៃមួយជាង ២០ ឆ្នាំនៅ ចំណុចអូស្វារអិល បច្ចុប្បន្នក្នុងសង្កាត់និម្មិត ក្រុងប៉ោយប៉ែត ជិតតំបន់សេដ្ឋកិច្ចពិសេសអូដូននាង ខេត្តបន្ន្ទាយមានជ័យដែលបិទបាំងការពិតមិនឲ្យសម្តេចនាយករដ្ឋមន្ត្រីដឹងនោះ បានអូសបន្លាយតាំងពីជំនាន់ឳម៉ែ អ្នកកាច់កាប់ឆ្កាកាន់កាប់ដីអស្រ័យផល រហូតដល់ជំនាន់កូនៗ ធំមានគ្រួសារ មានកូនបន្តទៀតហើយៗ ចៅហ្វាយខេត្តដូររាប់ឈ្មោះភ្លេចដែរហើយ នៅតែមិនអាចរកយុត្តិធម៌ជូនពលរដ្ឋបាន ។ បញ្ហាចម្លែកនោះគឺនៅត្រង់ថា រឿងរ៉ាវទំនាស់ដ៏ក្តៅគគុករវាងក្រុមពលរដ្ឋ ៥១ គ្រួសារ ជាមួយនឹងឈ្មោះ ទុយ វ៉ាន់នី និង លី វ៉ាងហុង ដែលជាមន្ត្រីជំនិតរបស់លោក ខៀវ កញ្ញឬទ្ធិ មៅក្រសួងព័ត៌មាននេះ គ្មានសារព័ត៌មានណាហ៊ានផ្សាយ ឬហ៊ានស្វែងរកការពិតដើម្បីផ្សាយឲ្យសាធារណៈជនបានដឹង ពិសេសសម្តេចនាយករដ្ឋមន្ត្រីប្រមុខដឹកនាំរដ្ឋាភិបាល ដើម្បីការពារប្រយោជន៍ច្បាប់និងប្រយោជន៍ស្របច្បាប់របស់ពលរដ្ឋអ្នកកាប់ឆ្កាកាន់កាប់អស្រ័យផលនៅលើដីតាំងពីឆ្នាំ ១៩៩៧ មកនោះឡើយ ។ មានតែសារព័ត៌មានមួយក្រុមរបស់លោក ព្រំ Read more