ភ្លើងឆេះព្រៃនៅរដ្ឋ Colorado របស់អាមេរិកកាន់តែរីកធំ និងបង្ខំឲ្យឧទ្យានជាតិមួយត្រូវបិទ……….

វ៉ាស៊ីនតោន៖ ភ្លើងឆេះព្រៃដ៏អាក្រក់នៅរដ្ឋខូឡូរ៉ាដូ (Colorado) ដែលបានបង្ខំឱ្យមានការជម្លៀសប្រជាជនជាច្រើនលើក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានធ្វើឱ្យមានការបិទដល់ឧទ្យានជាតិ រ៉ក់ឃី (Rocky) ទាំងមូល ខណៈក្រុមមន្រ្តីអាមេរិកបានរំពឹងថា នឹងមានខ្យល់បក់ខ្លាំងដែលធ្វើឱ្យក្រុមអ្នកពន្លត់អគ្គីភ័យ ពិបាកចូលទៅគ្រប់គ្រងស្ថានការណ៍។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២០។ អ្នកគ្រប់គ្រងបេសកកម្មពន្លត់ភ្លើងឆេះព្រៃនៅ ខូឡូរ៉ាដូ លោក ណូអ៊ែល លីវីងស្តុន (Noel Livingston) បានថ្លែងនៅក្នុងសន្និសីទកាសែតមួយ នាព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា ភ្លើងឆេះព្រៃដែលមានឈ្មោះសម្គាល់ថា អ៉ីសត៍ ត្រាប៊លសាំ (East Troublesome Fire) ត្រូវបានរំពឹងថា ជាភ្លើងឆេះព្រៃដ៏ធំមួយដែលកំពុងឆាបឆេះ និងរីករាលដាលនៅទូទាំងរដ្ឋ Colorado ដោយមិនទាន់មាននរណា Read more

អង្គភាពរបស់ចិនមួយផ្សាយថា ទូកនេសាទវៀតណាម ជាង១០០គ្រឿង រំ, លោ, ភ ចូលដែនសមុទ្រខ្មែរ….

ប្រភព SCSPI៖ ទូក​វៀតណាម​ជាង ​១០០​គ្រឿង​ បា ន ​រំ, លោ, ភ ​ចូល​មក​ដែនសមុទ្រ​កម្ពុជា​ដើម្បី​នេសាទ កាលពី​ខែកក្កដា​កន្លង​ទៅ​។ នេះ​បើ​យោង​តាម​របាយ​ការ​របស់​ក្រុម​អ្នក​ស្រាវជ្រាវ​នៃ​គម្រោង​គំនិ ត​ផ្ដួចផ្ដើម​អង្កេត​លើ​ស្ថានភាព​យុទ្ធសាស្ត្រ​សមុទ្រ​ចិន​ខាងត្បូង (South China Sea Probing Initiative) ឬ​ហៅ​ថា SCSPI ដែល​មាន​មូលដ្ឋាន​នៅ​សាកលវិទ្យាល័យ​ប៉េ​កាំ​ង (PKU) ចេញផ្សាយ​កាលពី​ពេល​ថ្មី​ៗ​នេះ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​បើ​តាម​របាយការណ៍​ដដែល ចំនួន​ទូក​វៀតណាម​ដែល​ចូល​នេសាទ​ក្នុង​ដែនសមុទ្រ​កម្ពុជា​កាលពី​ខែកក្កដា បើ​ធៀប​ទៅ​នឹង​ខែមិថុនា ដែល​មាន​ចំ​នួ​ន១៥៧​ទូក គឺ​មានការ​ថយ​ចុះ​៣០% ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​របាយការណ៍​ដែល​មានការ​ភ្ជាប់​ផែនទី និង​បញ្ជី​ឈ្មោះ​ទូក​នេសាទ​វៀតណាម​ផង​នោះ ក៍បាន​បង្ហាញ​ដែរ​ថា ក្រៅ ពី ​រំ, លោ, ភ​ ចូល​ដែនសមុទ្រ​កម្ពុជា Read more

ក្តៅ៖ ចំនួនមនុស្សស្លាប់កើនដល់ ៥៦៣នាក់ និងឆ្លងជាង២៨,០០០នាក់ ដោយសារវីរុសកូរ៉ូណាថ្មី ហើយ…………..

ប៉េកាំង៖ របាយការណ៍ផ្លូវការពីអាជ្ញាធរចិន ដែលបានចេញនៅព្រឹកថ្ងៃពុធ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ នេះបានឲ្យដឹងថា ចំនួនមនុស្សស្លាប់ដោយសារវីរុសកូរ៉ូណាថ្មី 2019-nCoV បានកើនឡើងដល់៥៦៣នាក់ហើយ ខណៈមនុស្សរហូតដល់ ២៨,០១៨នាក់បានឆ្លង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន CNA ចេញផ្សាយនាព្រឹកថ្ងៃនេះ។ សម្រាប់រយៈពេលពេញមួយថ្ងៃអង្គារម្សិលមិញនេះ មនុស្សសរុប៧៣នាក់បន្ថែមទៀតបានស្លាប់ និងករណីឆ្លងវីរុសកូរ៉ូណាថ្មី ៣,៦៩៤នាក់បន្ថែមទៀត ត្រូវបានបញ្ជាក់ដោយក្រុមគ្រូពេទ្យនៅក្នុងបណ្តាខេត្ត និងតាមតំបន់ទូទាំងប្រទេសចិន។ សម្រាប់មនុស្សស្លាប់បន្ថែមទៀតនេះ គឺស្ថិតនៅក្នុងខេត្តហ៊ូប៉ី (Hubei) និងទីក្រុងវូហាន (Wuhan) ទាំងអស់ ជាទីដែលរដ្ឋាភិបាលចិន កំពុងប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា កាន់តែខ្លាំងឡើងៗ៕

ឈ្លើយ៖ ខឹងមិនព្រមចាប់ដៃជាមួយ ប្រធានសភា ហែកក្រដាសសុន្ទរកថាលោក ត្រាំ ចោល កុំឲ្យឈ្លើយពេក……..

វ៉ាស៊ីនតោន៖ កំឡុងការថ្លែងសារនៅវិមានសភាអាមេរិកនាថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅរដ្ឋធានីវ៉ាស៊ីនតោន) ភាពតានតឹងរវាង ប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ និងប្រធានសភាតំណាងរាស្រ្តអាមេរិក គឺលោកស្រី Nancy Pelosi បានផ្ទុះឡើងជាថ្មីម្តងទៀត ដោយលោក ត្រាំ មិនព្រមចាប់ដៃលោកស្រី Pelosi ហើយលោកស្រី Pelosi បានហែកសន្លឹកកូពីសុន្ទរកថារបស់ លោក ត្រាំ។ នេះបើតាម ការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២០។ វត្តមានលោក ត្រាំ នៅវិមាន Capitol Hill នាយប់ថ្ងៃអង្គារសប្តាហ៍នេះ គឺជាការជួបមុខគ្នាលើកដំបូងជាមួយលោកស្រី Nancy Pelosi គិត Read more

ក្តៅៗ៖ លោក ត្រាំ ប្រកាសថានឹងត្រូវ​កម្ទេចចោល ការដឹកនាំ ​ផ្ដាច់ការ​ខុសច្បាប់ របស់មេដឹកនាំ ………

ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​៤ ខែកុម្ភៈ (​ព្រឹក​ថ្ងៃទី​៥ ខែកុម្ភៈ​នៅ​កម្ពុជា​) ប្រកាស​កម្ទេច​របប​ដឹកនាំ​ប្រធានាធិបតី​ឆ្វេងនិយម​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ ដែល​លោក​ចាត់ទុកជា​មេដឹកនាំផ្តាច់ការ​ខុសច្បាប់​។ លោក ត្រាំ ប្រកាស​បែបនេះ​អំឡុងពេល​ការ​ថ្លែង​សុន្ទរកថា​ប្រចាំឆ្នាំ និង​នៅ​ចំពោះមុខ​លោក ហ័ន ក្វៃ​ដូ មេដឹកនាំ​ប្រឆាំង​ដែល​អាមេរិក​ទទួលស្គាល់​ជា​ប្រធានាធិបតី​ស្របច្បាប់​របស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា​។​ ​លោក ហ័ន ក្វៃ​ដូ មេដឹកនាំ​ក្រុមប្រឆាំង និង​ជា​ប្រធានាធិបតី​បណ្ដោះអាសន្ន​របស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា គឺជា​ភ្ញៀវកិត្តិយស​ម្នាក់​របស់លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ក្នុង​ពិធី​ថ្លែង​សុន្ទរកថា​ប្រចាំឆ្នាំ​។ ការអញ្ជើញ​លោក ក្វៃ​ដូ បែបនេះ ជា​សញ្ញា​នៃ​ការគាំទ្រ​ដោយផ្ទាល់​យ៉ាង​កម្រ​មួយ​របស់​អាមេរិក​ចំពោះ​មេដឹកនាំ​ប្រឆាំង​រូបនេះ​ដែល​កំពុង​តស៊ូ​បណ្ដេញ​លោក នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ ចេញពី​តំណែង​ប្រធានាធិបតី​វ៉េ​ណេ​ស៊ុយ​អេ​ឡា​។ ​ចំពោះមុខ លោក ក្វៃ​ដូ ដែល​ត្រូវបាន​ប្រទេស​ជាង​៦០​ទទួលស្គាល់​ជា​មេដឹកនាំ​ស្របច្បាប់​តែមួយគត់​របស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា ប្រធានាធិបតី​អាមេរិក​និយាយថា លោក Read more

អបអរសាទ៖ ចិនថា អ្នកជំងឺឆ្លងវីរុសកូរ៉ូណាសរុប៨៩២នាក់ បានជាសះស្បើយហើយ និងចាកចេញពីមន្ទីរពេទ្យ ………

ប៉េកាំង៖ អ្នកឆ្លងវីរុសកូរ៉ូណាថ្មី 2019-nCoV សរុបចំនួន ៨៩២នាក់ហើយ ត្រូវបាន ក្រុមគ្រូពេទ្យព្យាបាល ឲ្យជាសះស្បើយ និងត្រឡប់ទៅផ្ទះវិញ ខណៈចំនួនមនុស្សស្លាប់បានកើនឡើងដល់ ៤៩០នាក់ និងរហូតដល់ ២៤,៣២៤នាក់បានឆ្លងនៅក្នុងបណ្តាខេត្ត និងតំបន់ចំនួន ៣១ ទូទាំងប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយសារពត៍មានស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២០។ របាយការណ៍បានបន្តទៀតថា គិតត្រឹមព្រឹកថ្ងៃពុធនេះអ្នកជំងឺ ៤៣១នាក់ធ្លាក់់ខ្លួនឈឺធ្ងន់បន្ថែមទៀត ខណៈអ្នកជំងឺ ៣,២១៩នាក់ទៀត នៅតែបន្តស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ និង ២៣,២៦០នាក់កំពុងទទួលការអង្កេតនៅឡើយ ដើម្បីរកមើលថាពួកគេមានផ្ទុកវីរុសកូរ៉ូណាថ្មី ឬមួយក៏អត់។ គួរបញ្ជាក់ថា គិតចាប់តាំងពីការផ្ទុះវីរុសកូរ៉ូណាថ្មីដំបូងកាលពីចុងឆ្នាំ២០១៩ មនុស្សប្រមាណ ២៥២,១៥៤នាក់ហើយត្រូវបានក្រុមគ្រូពេទ្យ ធ្វើការពិនិត្យរកវីរុសកូរ៉ូណាថ្មីនៅទូទាំង ប្រទេសចិន។ ក្រៅពីចិនដីគោក ទីក្រុងហុងកុងមានមនុស្សស្លាប់ម្នាក់ និងប្រទេសហ្វីលីពីនក៏មានមនុស្សស្លាប់ម្នាក់ដូចគ្នា Read more