
រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទលោក សួន សេរីរដ្ឋា ៖ ប្រទេសនីតិរដ្ឋ គឺគ្រប់គ្នាត្រូវគោរព អនុវត្តច្បាប់ ហើយរាល់ទំនាស់ ឬបទល្មើស គឺត្រូវយកច្បាប់មកដោះស្រាយ គឺមិនមែនយកសន្ធិសញ្ញា ឬកិច្ចព្រមព្រៀង ឬក៏កតិកាសញ្ញាអន្តរជាតិ ណាមួយមកជំនួសច្បាប់បានឡើយ……
ភ្នំពេញ៖ លោក សួន សេរីរដ្ឋា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានបង្ហោះលើបណ្តាញសង្គមហ្វេកបុក ផេកផ្លូវការ របស់លោកថា៖ សន្ធិសញ្ញាសន្តិភាព ២៣ តុលា ១៩៩១ គឺជាធាតុផ្សំយ៉ាងសំខាន់ នៃការបង្កើត «ច្បាប់រដ្ឋធម្មនុញ្ញ» ឆ្នាំ ១៩៩៣ ! ការអនុវត្តន៍ ការគោរពបដិបត្តិច្បាប់នានា ដែលបង្កើតឡើងក្រោមដំបូលធម្មនុញ្ញភាព នៃច្បាប់រដ្ឋធម្មនុញ្ញ គឺជាការអនុវត្តន៍យ៉ាងពេញលេញ នៃកិច្ចព្រមព្រៀងសន្តិភាព ២៣ តុលា ១៩៩១ ។ កិច្ចព្រមព្រៀង និងសន្ធិសញ្ញា ឬកតិកាសញ្ញាអន្តរជាតិ ទាំងឡាយ គឺជាធាតុផ្សំដើម្បីបង្កើតច្បាប់ ! ប្រទេសនីតិរដ្ឋ គឺគ្រប់គ្នាត្រូវគោរព អនុវត្តច្បាប់ ហើយរាល់ទំនាស់ ឬបទល្មើស គឺត្រូវយកច្បាប់មកដោះស្រាយ… Read more