រំភើបណាស់! សិស្សក្រីក្រជាប់និទ្ទេស A នៅតាកែវ ត្រូវលោកឧកញ៉ា ទៀ វិចិត្រ ធ្វើអោយស្រក់ទឺកភ្នែក ត្រេកអរខ្លាំង…

ខេត្តតាកែវ ៖ មហាជនច្បាស់ជាស្គាល់ច្បាស់ថា លោកឧញ៉ា ទៀ វិចិត្រ នាយកក្រុមហ៊ុនកាណូតលឿន ជី.ធី.វី.ស៊ី ស្ពីដបូត តែងតែធ្វើនូវអំពើសប្បុរសធម៌ជួយដល់ពលរដ្ឋដែលកំពុងខ្វះខាតទីទាល់ក្រ ជាហេតុធ្វើឲ្យលោកទទួលបានការគោរពស្រលាញ់ខ្លាំងពីមហាជន។ ហើយថ្មីៗនេះដើម្បីលើកទឹកចិត្តនិងជួយដល់សិស្សក្រីក្រមួយរូប លោកឧកញ៉ា ទៀ វិចិត្រ បាននាំយកម៉ូតូសេរីថ្មីមួយគ្រឿងនិងថវិកាចំនួន៤លានរៀលបន្ថែមទៀត ទៅឧបត្ថម្ភដល់ប្អូនស្រីសិស្សពូកែមួយរូបដែលខំប្រឹងរៀនសូត្រប្រឡងបាក់ឌុបឆ្នាំ២០១៩នេះជាប់បាននិទ្ទេសA តែម្នាក់គត់ ក្នុងចំណោមសិស្ស ច្រើននាក់ រស់នៅក្នុងគ្រួសារក្រីក្រ មានម្តាយជាស្រ្តីមេម៉ាយ បច្ចុប្បន្នប្រកបមុខរបរ ដើររកអេតចាយលក់ នៅភូមិដើមបេង ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ។ ប្អូនស្រីសិស្សពូកែរូបនេះឈ្មោះ ស៊ាង វ៉ាន់ថង សិស្សវិទ្យាល័យ សុខ អាន ទន្លាប់ ស្រុកគីរីវង់ ខេត្តតាកែវ ហើយជំនួយនេះត្រូវបានលោកឧកញ៉ាទៀ វិចិត្រនាំយកទៅប្រគល់ផ្ទាល់ដល់ផ្ទះ ក្នុងភូមិដើមបេង Read more

ជួយស៊ែរឲ្យដឹងគ្រប់គ្នាផង៖ ប្អូនប្រុសដែលត្រូវ ឆ្កែឆ្គួតខាំ នៅខេត្ត​រតនគិរី ពេលនេះបានធូរស្បើយ៥០%ហើយ ដោយសារតែថ្នាំខ្មែរ គឺដោយវិធីសាស្រ្ត ……………..

មហាជនប្រាកដជាបានជ្រាបហើយថា កាលពីថ្ងៃម្សិលមិញនេះ មានករណីដ៏រន្ធត់មួយដោយសារតែប្អូនប្រុសម្នាក់ បានត្រូវឆ្កែខាំ បណ្តាលឲ្យប្រកាច់ ចាប់មិនឈ្នះ និងស្រែកលូដូចជាសត្វឆ្កែ ធ្វើឲ្យមហាជនអាណិតជាខ្លាំង។ បើយោងតាមវិដេអូ របស់ Amm Zeiisr បានប្រាប់ឲ្យដឹងថា ” ខណៈពេលនេះ ប្អូនប្រុស គាត់បានធូរស្បោយ៥០ភាគរយ ហើយ មិនដូចលើកមុនទេ គឺគាត់មានអាការៈប្រកាច់យ៉ាងខ្លាំងនោះ ដោយសារតែឆ្កែឆ្កួត ។ ម្ចាស់គណនីហ្វេសប៊ុក ក៏ប្រាប់ទៀតថា ប្អូនប្រុស ចាន់ មករា អាយុ ២១ ឆ្នាំ រស់​នៅ​ក្នុង​ភូមិ​៣ ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ ខេត្ត​រតនគិរី ស្ថាន​ភាព​គ្រួសារ​មាន​ជីវភាព​ក្រី​ក្រ បើ​បង​ប្អូន​សប្បុរស​ជន​មាន​បំណង​ចង់​ជួយ​សូម​ទាក់​ទង​មក​កាន់​លេខ​ទូរស័ព្ទ ០៧១​៧៩​៦០​៦៧៨ គាត់បានធូរស្បើយដោយសារតែថ្នាំខ្មែរ គឺដោយវិធីសាស្រ្ត បក​សំបក​ក្រូច​ពោធិ៍សាត់​​យក​តែ​សំបក​ពណ៌ស Read more

ច្រឡំ ឬបន្លំ? គ្នាជួបគ្រោះថ្នាក់ចរាចរណ៍ សន្លប់ស្តូកស្តឹង មកធ្វើជាចិត្តល្អជួយមើលរួច បន្លំយកម៉ូតូគេជិះយកទៅបាត់ធ្វើប្រងើយ……………..

ភ្នំពេញ៖ មានគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងរវាងបុរសម្នាក់បើកម៉ូតូមួយគ្រឿងម៉ាកស្មាសវី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BD-4078 បើកបរតាមបណ្តោយផ្លូវព្រះមុនីវង្សក្នុងទិសដៅពីត្បូងទៅជើងទៅបុកគូទរថយន្តមួយគ្រឿងមិនចាំម៉ាកបណ្តាលឲ្យដួលសន្លប់ស្តូកស្តឹងនៅកន្លែងកើតហេតុ រីឯម្ចាស់រថយន្តមិនស្គាល់ម៉ាកនោះ មិនបានរករឿងអីនោះទេ ក៏ជិះចេញទៅបាត់ស្រមោល ។ យ៉ាងណាមិញបន្ទាប់ពីមានហេតុការណ៍មួយនេះកើតឡើងហើយស្រាប់តែមមាន​បរុសម្នាក់ធ្វើជាចិត្តល្អជួយមើលហើយប្រឡំយកម៉ូតូជនរងគ្រោះជិះយកទៅសម្ងំនោក្នុងផ្ទះសំណាក់ដែលមានយីហោឈ្មោះថា លីលី ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍វត្តភ្នំបានសហការគ្នាជាសមត្ថកិច្ចប៉ុស្តិ៍ស្រះចកធ្វើការស្រាវជ្រាវអស់រយៈពេលជិត២ម៉ោង បានទៅដល់ផ្ទះសំណាក់យីហោ លី លី ស្រាប់តែឃើញជនសង្ស័យទៅសង្ងំលាក់ខ្លួននៅក្នុងនោះជាមួយម៉ូតូជនរងគ្រោះក៏ធ្វើការឃាត់ខ្លួនភ្លាមៗយកទៅសួរនាំនៅប៉ុស្តិ៍វត្តភ្នំ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២និង៣០ នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវ៨៦ នៅចំណុចផ្ទះសំណាក់យី ហោ លីលី ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

ប្រហែលគាត់ច្រឡំផ្ទះទេមើលទៅ! ជិះម៉ូតូសុខៗក៏ឈប់ រត់ផ្លោះរបងចូលភូមិគ្រឹះ សម្តេចតេជោរ ត្រូវកម្លាំងចម្រុះចាប់ខ្លួនបានភ្លាមៗ ……………….។

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយឈប់ម៉ូតូស្ទុះផ្លោះរបងលោតចូលក្នុងភូមិគ្រឹះសម្តេច តេជោហ៊ុនសែន ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ យ័ន្ត ឆាយយុទ្ធ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនប្រាកដ ស្នាក់នៅភូមិធំខាងត្បូង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យខាងលើនេះ បានជិះម៉ូតូមួយគ្រឿងម៉ាក កូនទា ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខ ភ្នំពេញ 1CT-5164 ធ្វើដំណើរមកដល់ចំណុចមុខភូមិគ្រឹះសម្តេច ក៏ធ្វើសកម្មភាពឈប់ម៉ូតូ រួចតោងឡើងរបងផ្លោះចូលក្នុងភូមិគ្រឹះតែម្តង ។ តែភ្លាមកម្លាំងសមត្ថកិច្ច នឹងសណ្តាប់ធ្នាប់ខណ្ឌ ដែលមានភារកិច្ចឈរជើងនៅចំណុចក្បែរនោះ សហការជាមួយក្រុមកងអង្គរក្ស Read more

មិនទាន់ចប់នៅឡើយទេ! ប្រជា​ពលរដ្ឋ មន្រ្តីរាជការតាមបណ្តាសន្ថាប័ននានា អ្នកធ្វើការតាមសន្ថាប័នឯកជន និងអ្នករកស៊ីនានា ដោយហួសចិត្តនិង …………….

ភ្នំពេញ៖ សារឆ្លើយឆ្លងលើបណ្តាញទំនាក់ទំនងសង្គមហ្វេសបុក ដែលបានថ្លែងនិងសរសេររិះគន់លើការដោះលែងមន្រ្តីនគរបាល ពាក់ស័ក្តិ៣ រួមមាន៖ មន្រ្តីរាជរដ្ឋាភិបាល មន្រ្តីស្ថាប័នតុលាការ មន្រ្តីនគរបាល មន្រ្តីរាជការតាមបណ្តាក្រសួងនានា និងពលរដ្ឋអ្នកលេងបណ្តាយសង្គមហ្វេសបុកផងដែរ ដោយលើកឡើងនូវពាក្យពេជន៍ប្រហែលៗគ្នាថា៖ «វិដេអូកាមេរ៉ាសុវត្ថិភាពបង្ហាញយ៉ាងច្បាស់ហើយ គឺករណីលួច មិនមែនច្រឡំលួចទេ, មិនគួរដោះលែងនោះឡើយ ត្រូវតែអនុវត្តតាមច្បាប់ជាមន្រ្តីនគរបាលផង ធ្វើបែបនេះខូចស្ថាប័ននគរបាលអស់ហើយ ប្រជារាស្រ្តបាត់បង់ជំនឿ»។ ដោយលែកខាងសមត្ថកិច្ច​បានឆ្លើយតបវិញថា ការដោះលែងមន្ត្រីនគបាលនោះដោយសារគាត់ ច្រឡំយក iPad ទៅ និងសតិមិនប្រក្រតី។ សំនួរសួថា៖ បើសិនជានគបាលដែល បន្លំលួចយក iPadនោះ សតិមិនប្រក្រតី ហេតុអ្វីអាច ឡើងឋានៈដល់ សក្ត័៣ ? ក្រៅពីមន្រ្តីស្ទើរគ្រប់ស្ថាប័ននៅកម្ពុជារិះគន់ចំពោះចំណាត់ការនេះ ចំណែកប្រជាពលរដ្ឋដែលប្រើប្រាស់បណ្តាញសង្គមយក្ស Facebook ឯណោះវិញ ពិតជាមិនបន្ធូរដៃឡើយ ដោយបានរៀបចំកាត់តវិដេអូ និងរូបភាព Read more

ខំតាមស្រលាញ់ប្រពន្ធគេ មិនបានសម្រេច ខឹងជិះម៉ូតូមកទិញកូនកាំបិត ចាក់សម្លាប់ប្ដី ………………….

កណ្តាល៖ កម្លាំងអាវុធហត្ថខេត្តកណ្តាលបានស្រាវជ្រាវឈានទៅដល់ វែកមុខឃាតករដៃស្រស់ចាក់បុរសម្នាក់ជាប្តីរបស់ស្ត្រីដែលឃាតករ លួចស្រលាញ់ពោលគឺប្រចណ្ឌ ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៣០​ ខែឧសភា​ ឆ្នាំ២០១៩ នៅចំណុចផ្លូវលំស្ថិតក្នុងភូមិករគោ ឃំុសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។​និងឃាត់ខ្លួនបាននៅថ្ងៃ៣១​ខែឧសភា​ ឆ្នាំ២០១៩ ។ ជនរងគ្រោះឈ្មោះ​ សាវ​ន​ ជីវន្ត័ ភេទប្រុស អាយុ២៧ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរបើកបរ ស្នាក់នៅភូមិកោះកបាយ ឃំុសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។ ជនសង្ស័យឈ្មោះ​ជួប​ កុងតាំង ហៅក្រៅ​ រ៉ានី​ ភេទប្រុស​ អាយុ២៩ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរជាងជួសជុលរថយន្ត ទីលំនៅបច្ចុប្បន្ន ភូមិព្រៃសម្បុក ឃុំព្នាយ ស្រុកសំរោងទង​ ខេត្តកំពង់ស្ពឺ។ លោកឧត្តមសេនីយ៍ត្រី​ សំ​ Read more

អាណិតណាស់៖ មិនចង់អោយ ម៉ែ​ ពិបាក់ព្រោះជំងឺខ្លួន សម្រេចចិត្តចងកសម្លាប់ខ្លួន ដោយបន្សល់ទុកសំបុត្រ១ច្បាប់ យ៉ាង ………………….

ប្រភពហ្វេសបុក ឈ្មោះ Kim Yati បានបង្ហោះរៀបរាប់ថា៖ RIP pml ទៅអោយបានសុខណា😭😭មិចហែងធ្វេីចឹងមិចទៅចោពូកយេីងចឹងគិតខ្លីណាហែង😭😭😭😭😭😭😭😭😭😭😭😭😭😭ស្លាបវេលាម៉ោង4:០០PM ។ ហើយក្នុងអត្ថន័យសំបុត្រដែលក្មេងប្រុសនោះសរសេរទុកបានរៀបរាប់ថា៖ អ្នកម៉ែអើយកូនទ្រាំមនិងជំងឺកូនលែងបានហើយ ពេលវាធ្វើទុក្ខម្តងៗ ពិបាក់ទ្រាំមណាស់ វាវង្វេងម្តងៗ ក្បាលកូនចង់បែកហើយ ។ ហើយកូនសម្រេចចិត្ត​ធ្វើបែបនេះព្រោះមិនចង់ឲ្យម៉ែពិបាក់ ដោយសារកូនទៀតទេ។ ព្រោះមើលទៅបើព្យាបាលអស់ច្រើនណាស់។ អោយកូនសុំទោសដែលមិនបានសងគុណគ្រួសារអ្នកម្តាយនៅជាតិនេះ បើមានជាតិក្រោយសូមអោយកូនកើតជាកូនអ្នកម្តាយបានសងគុណ។ មើលថែយាកុំអោយគាត់ពិបាក់ចិត្ត។ កូនស្រលាញ់អ្នកទាំងអស់គ្នា។ ម៉ែយកលុយបងគួរអោយកូនផង។

ស្លាប់លើបង្គង ដោយសារ គោចាស់បះស៊ីស្មៅខ្ចី ញាប់ញ័រខ្លាំងពេក ………………

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលលោកតាម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម ក្រោយសង្ស័យថា ស្លាប់លើបង្គង។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៦និង៣០នាទី ព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចបន្ទប់លេខ៦អា ជាន់ទី១ ផ្លូវលំ ក្រុមទី៤ ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ស៊ុ លន់ អាយុ៧១ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ។ ចំណែកស្រីស្នេហ៍មានអាយុ៣៨ឆ្នាំ ជាស្ត្រីមេម៉ាយ មានកូនប្រុសម្នាក់អាយុ៧ឆ្នាំ ។ ក្នុងនោះយោងតាមប្រភពពីស្ត្រីជាប្អូនរបស់ស្រីស្នេហ៍លោកតា បានលើកឡើងថា មុនពេលកើតហេតុ ស្រីស្នេហ៍លោកថា ដែលជាបងស្រីរបស់ខ្លួនមិនស្រួលខ្លួន ទើបលោកថាមកជួយមើលថែ ដោយបានសម្រាកក្នុងបន្ទប់៣នាក់ ខណៈដែលរាល់ដងក៏លោកតាធ្លាប់មកលេង តែមិនដែលសម្រាកនៅទីនោះទេ។ លុះព្រឹកឡើងនារីជាប្អូនស្រី របស់ស្រីស្នេហ៍លោកតា Read more

ទីបំផុតស្គាល់មុខហើយ៖ ដោយឆ្លើយថា “ច្រឡំដៃលួចIpad” គឺអនុសេនីយ៍​ឯកនៃនាយកដ្ឋានព្រំដែនទឹក ដែលលួចIpad ជាប្រជាពលរដ្ឋ ផ្អើលពេញប្រទេសនោះ ​…………

ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ មានការភ្ញាក់ផ្អើលលើបណ្តាញសង្គម ដោយអ្នកលេងហ្វេសបុកកំពុងនាំគ្នាស៊ែរតៗគ្នា នូវវីដេអូមួយ ត្រូវបានគេបង្ហោះជាសាធារណ: ក្នុងសកម្មភាពបុរសម្នាក់ ស្លៀកពាក់ក្នុងឯកសណ្ឋានជាមន្ត្រីនគរបាល ចូលក្នុងហាងមួយកន្លែងហើយដើរនិយាយទូរស័ព្ទចុះឡើង ក៏ទាញយកអាយផេតមួយគ្រឿង នៅលើតុកាន់ដើរចេញទៅក្រៅយ៉ាងប្រញាប់ភ្លាមៗតែម្តង ក្រោយមកដកលុយនៅផ្ទះកើតហេតុ។ ក្រោយពីទទួលបានហេតុការណ៍នេះភ្លាម កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យដើម្បីធ្វើការសាកសួរ ដោយជនសង្ស័យដែលជាមន្ត្រីប៉ូលិសលួចIpad គេនោះមានឈ្មោះ ហេង ហាប់ ជាអនុសេនីយ៍​ឯក នាយកដ្ឋានព្រំដែនទឹក មានអាយុ២៥ឆ្នាំ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ចាត់ការបន្តទៀត។ តែក្រោយពីម្ចាស់ហាង បង្ហោះFacebook កក្រើកប្រទេសរួចមក ស្រាប់តែមន្ត្រីនគរបាលខាងលើ បានយកipad មកឲ្យម្ចាស់ហាងវិញ ដោយប្រាប់ថាច្រឡំកាន់ចេញទៅ ។ តែទោះបីជាយ៉ាងណាក៏ដោយ បើទោះបីជាម្ចាស់ហាងបកស្រាយបែបនេះ តែសម្រាប់ប្រជាពលរដ្ឋជាច្រើននៅតាមបណ្តាញសង្គម និងថ្នាក់ដឹកនាំនគរបាលហាក់មិនជឿនោះឡើយ។ Read more