ជាង ២០ឆ្នាំហើយ ដែលឈ្មួញ និងមន្ត្រីគ្រាក់ៗ ខេត្តបន្ទាយមានជ័យ បិតបាំង សម្តេចនាយរដ្ឋមន្ត្រី ដើម្បីយកដីពលរដ្ឋនៅអូរស្វារអិល ចំនួន ១១៣ ហិកតា….

បន្ទាយមានជ័យ៖ ជាង២០ឆ្នាំហើយដែលពលរដ្ឋ៥១គ្រសារ បានរងទុក្ខដោយសារឈ្មួញ និងមន្ត្រីគ្រាក់ៗមួយចំនួន នៅខេត្តបន្ទាយមានជ័យ បានឃុបឃិតគ្នារៀបគម្រោង លេបត្របាក់ដីប្រជាពលរដ្ឋ ៥១គ្រសារ នៅតំបន់អូរស្វាររអិល ភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តន្ទាយមានជ័យ ចំនួន ១១៣ ហិកតា យកមកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន។ ពលរដ្ឋរងគ្រោះនៅទីនោះថា ជាការៀបគម្រោងសមគំនិតក្នុងអំពើក្លែងបន្លំឯកសារ ប្រើប្រាស់ឯកសារសាធារណ: ក្លែងស៊ីដាច់ដីរបស់ពួកគាត់។ ពាក្យបណ្តឹងចំនួន ៩ ទំព៍រ ត្រូវបានប្រជាពលរដ្ឋចំនួន១០នាក់ ក្នុងចំណោមពលរដ្ឋ ៥១គ្រួសារ បានដាក់ពាក្យបណ្តឹងប្តឹងឈ្មួញ និងមន្ត្រីគ្រាក់ៗ នៅខេត្តបន្ទាយមានជ័យ ពីបទសមគំនិតក្នុងអំពើក្លែង បន្លំឯកសារនិងប្រើប្រាស់ឯកសារសាធារណៈក្លែង ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ កាលពី ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ កន្លងទៅនេះ ហើយពេលនេះពលរដ្ឋកំពុងរងចាំមើលថាតើ តុលាការខេត្តបន្ទាយមានជ័យហ៊ានចាត់ការ Read more

បែកធ្លាយ!! អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធនាគា ទាំងអស់ គ្មាននណាចង់ធ្វើការជាមួយលោក ឆែម សាវុធ ដែលទើបតែងតាំងជាអគ្គនាយកថ្មី ………

ភ្នំពេញ៖ លោក ឆែម សាវុធ ដែលល្បីល្បាញតាំងពីនៅជា ប្រធានពន្ធនាគាខេត្តសៀមរាប បានរត់ការបន្លំដីកាតុលាការដោះលែងអ្នកទោសឲ្យរួចខ្លួនមុនពេលកំណត់នៃទោស និងបង្កើតអំពើពុករលួយជាច្រើនករណី ដោយយកកូនប្រពន្ធខ្លួនឯងដែលគ្មានតួនាទី មកឲ្យកាន់កាប់លុយកាក់ បើកផ្សាក្នុងគុក លក់ទំនិញថ្លៃផ្តាច់មុខ ប្រមូលជំរឹតលុយពីជនជាប់ឃុំនោះ។ ហើយក្រោយផ្លាស់ប្តូរមកកាន់មណ្ឌលកែប្រែព្រៃស ម១ មិនបានប៉ុន្មានផង ក៏រត់ការសូកលុយឡើងជាអគ្គនាយករង រួចបន្តថែមលុយបុកយកដំណែងជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគា ធ្វើឲ្យអគ្គនាយករងចាស់ៗអន់ចិត្តគ្រប់គ្នា ។ តាមប្រសាសន៍សម្តេចក្រឡាហោម ស ខេង ដែលថ្លែងក្នុងពិធីផ្ទេរដំណែងប្រគល់ត្រាអគ្គនាយក នោះថា សម្តេចលោក ស្អប់អ្នករត់ការឡើងដំណែង តែប្រហែលសម្តេចលោក មិនបានដឹងទេថា រដ្ឋលេខាធិការទទួលបន្ទុក និងអតីតៈអគ្គនាយកនេះ ស៊ីលុយលោក ឆែម សាវុធ ប៉ុន្មានម៉ឺនដុល្លារទេ ដើម្បីបិទរឿងអាស្រូវដែលលោក ឆែម សាវុធ ប្រព្រឹត្តិក្នុងពេលដឹកនាំ Read more