
ភ្លើងឆេះព្រៃនៅរដ្ឋ Colorado របស់អាមេរិកកាន់តែរីកធំ និងបង្ខំឲ្យឧទ្យានជាតិមួយត្រូវបិទ……….
វ៉ាស៊ីនតោន៖ ភ្លើងឆេះព្រៃដ៏អាក្រក់នៅរដ្ឋខូឡូរ៉ាដូ (Colorado) ដែលបានបង្ខំឱ្យមានការជម្លៀសប្រជាជនជាច្រើនលើក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានធ្វើឱ្យមានការបិទដល់ឧទ្យានជាតិ រ៉ក់ឃី (Rocky) ទាំងមូល ខណៈក្រុមមន្រ្តីអាមេរិកបានរំពឹងថា នឹងមានខ្យល់បក់ខ្លាំងដែលធ្វើឱ្យក្រុមអ្នកពន្លត់អគ្គីភ័យ ពិបាកចូលទៅគ្រប់គ្រងស្ថានការណ៍។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២០។ អ្នកគ្រប់គ្រងបេសកកម្មពន្លត់ភ្លើងឆេះព្រៃនៅ ខូឡូរ៉ាដូ លោក ណូអ៊ែល លីវីងស្តុន (Noel Livingston) បានថ្លែងនៅក្នុងសន្និសីទកាសែតមួយ នាព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា ភ្លើងឆេះព្រៃដែលមានឈ្មោះសម្គាល់ថា អ៉ីសត៍ ត្រាប៊លសាំ (East Troublesome Fire) ត្រូវបានរំពឹងថា ជាភ្លើងឆេះព្រៃដ៏ធំមួយដែលកំពុងឆាបឆេះ និងរីករាលដាលនៅទូទាំងរដ្ឋ Colorado ដោយមិនទាន់មាននរណា Read more