ឈ្លើយ៖ ខឹងមិនព្រមចាប់ដៃជាមួយ ប្រធានសភា ហែកក្រដាសសុន្ទរកថាលោក ត្រាំ ចោល កុំឲ្យឈ្លើយពេក……..

វ៉ាស៊ីនតោន៖ កំឡុងការថ្លែងសារនៅវិមានសភាអាមេរិកនាថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅរដ្ឋធានីវ៉ាស៊ីនតោន) ភាពតានតឹងរវាង ប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ និងប្រធានសភាតំណាងរាស្រ្តអាមេរិក គឺលោកស្រី Nancy Pelosi បានផ្ទុះឡើងជាថ្មីម្តងទៀត ដោយលោក ត្រាំ មិនព្រមចាប់ដៃលោកស្រី Pelosi ហើយលោកស្រី Pelosi បានហែកសន្លឹកកូពីសុន្ទរកថារបស់ លោក ត្រាំ។ នេះបើតាម ការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២០។ វត្តមានលោក ត្រាំ នៅវិមាន Capitol Hill នាយប់ថ្ងៃអង្គារសប្តាហ៍នេះ គឺជាការជួបមុខគ្នាលើកដំបូងជាមួយលោកស្រី Nancy Pelosi គិត Read more

ក្តៅៗ៖ លោក ត្រាំ ប្រកាសថានឹងត្រូវ​កម្ទេចចោល ការដឹកនាំ ​ផ្ដាច់ការ​ខុសច្បាប់ របស់មេដឹកនាំ ………

ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​៤ ខែកុម្ភៈ (​ព្រឹក​ថ្ងៃទី​៥ ខែកុម្ភៈ​នៅ​កម្ពុជា​) ប្រកាស​កម្ទេច​របប​ដឹកនាំ​ប្រធានាធិបតី​ឆ្វេងនិយម​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ ដែល​លោក​ចាត់ទុកជា​មេដឹកនាំផ្តាច់ការ​ខុសច្បាប់​។ លោក ត្រាំ ប្រកាស​បែបនេះ​អំឡុងពេល​ការ​ថ្លែង​សុន្ទរកថា​ប្រចាំឆ្នាំ និង​នៅ​ចំពោះមុខ​លោក ហ័ន ក្វៃ​ដូ មេដឹកនាំ​ប្រឆាំង​ដែល​អាមេរិក​ទទួលស្គាល់​ជា​ប្រធានាធិបតី​ស្របច្បាប់​របស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា​។​ ​លោក ហ័ន ក្វៃ​ដូ មេដឹកនាំ​ក្រុមប្រឆាំង និង​ជា​ប្រធានាធិបតី​បណ្ដោះអាសន្ន​របស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា គឺជា​ភ្ញៀវកិត្តិយស​ម្នាក់​របស់លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ក្នុង​ពិធី​ថ្លែង​សុន្ទរកថា​ប្រចាំឆ្នាំ​។ ការអញ្ជើញ​លោក ក្វៃ​ដូ បែបនេះ ជា​សញ្ញា​នៃ​ការគាំទ្រ​ដោយផ្ទាល់​យ៉ាង​កម្រ​មួយ​របស់​អាមេរិក​ចំពោះ​មេដឹកនាំ​ប្រឆាំង​រូបនេះ​ដែល​កំពុង​តស៊ូ​បណ្ដេញ​លោក នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ ចេញពី​តំណែង​ប្រធានាធិបតី​វ៉េ​ណេ​ស៊ុយ​អេ​ឡា​។ ​ចំពោះមុខ លោក ក្វៃ​ដូ ដែល​ត្រូវបាន​ប្រទេស​ជាង​៦០​ទទួលស្គាល់​ជា​មេដឹកនាំ​ស្របច្បាប់​តែមួយគត់​របស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា ប្រធានាធិបតី​អាមេរិក​និយាយថា លោក Read more

អបអរសាទ៖ ចិនថា អ្នកជំងឺឆ្លងវីរុសកូរ៉ូណាសរុប៨៩២នាក់ បានជាសះស្បើយហើយ និងចាកចេញពីមន្ទីរពេទ្យ ………

ប៉េកាំង៖ អ្នកឆ្លងវីរុសកូរ៉ូណាថ្មី 2019-nCoV សរុបចំនួន ៨៩២នាក់ហើយ ត្រូវបាន ក្រុមគ្រូពេទ្យព្យាបាល ឲ្យជាសះស្បើយ និងត្រឡប់ទៅផ្ទះវិញ ខណៈចំនួនមនុស្សស្លាប់បានកើនឡើងដល់ ៤៩០នាក់ និងរហូតដល់ ២៤,៣២៤នាក់បានឆ្លងនៅក្នុងបណ្តាខេត្ត និងតំបន់ចំនួន ៣១ ទូទាំងប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយសារពត៍មានស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២០។ របាយការណ៍បានបន្តទៀតថា គិតត្រឹមព្រឹកថ្ងៃពុធនេះអ្នកជំងឺ ៤៣១នាក់ធ្លាក់់ខ្លួនឈឺធ្ងន់បន្ថែមទៀត ខណៈអ្នកជំងឺ ៣,២១៩នាក់ទៀត នៅតែបន្តស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ និង ២៣,២៦០នាក់កំពុងទទួលការអង្កេតនៅឡើយ ដើម្បីរកមើលថាពួកគេមានផ្ទុកវីរុសកូរ៉ូណាថ្មី ឬមួយក៏អត់។ គួរបញ្ជាក់ថា គិតចាប់តាំងពីការផ្ទុះវីរុសកូរ៉ូណាថ្មីដំបូងកាលពីចុងឆ្នាំ២០១៩ មនុស្សប្រមាណ ២៥២,១៥៤នាក់ហើយត្រូវបានក្រុមគ្រូពេទ្យ ធ្វើការពិនិត្យរកវីរុសកូរ៉ូណាថ្មីនៅទូទាំង ប្រទេសចិន។ ក្រៅពីចិនដីគោក ទីក្រុងហុងកុងមានមនុស្សស្លាប់ម្នាក់ និងប្រទេសហ្វីលីពីនក៏មានមនុស្សស្លាប់ម្នាក់ដូចគ្នា Read more