ប្រជាពលរដ្ឋក្រីក្រនៅស្រុកកំពង់លែង ថាអភិបាលរងស្រុកស្តីទីលោក ចេង ចាន់ដូណា និងបក្សពួក បានជំរិតទារប្រាក់ពីពួកគាត់ជាប្រជាកសិករ ដោយស្នើសុំឲ្យសម្តេចទាំង២ជួយអន្តរាគមន៍………..

Spread the love

កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋក្រីក្រ និងមន្រ្តីស្លូតត្រង់នៅក្នុងស្រុកកំពង់លែង បាននិយាយពីមាត់មួយទៅមាត់មួយថាៈ អភិបាលរងស្រុកស្តីទី ចេង ចាន់ដូណា ដោយមានលោក ឃី ងី ក្រោមការបញ្ជាផ្ទាល់របស់ លោក លី ឡា លោក មុត ចាន់ធឿន មន្រ្តីប៉ូលីសស្រុក ក្រោមការបញ្ជាផ្ទាល់ពីលោកអភិបាលរងស្រុកស្តីទី ចេង ចាន់ដូណា នេះ និងមានក្រុមកូនកញ្ច្រែងសារព័ត៌មាន ជើងខ្លាំងជាប់លេខ១គ្នានពីរ ខាងចាប់ជំរិតទារប្រាក់ពីប្រជាពលរដ្ឋ ដោយយកអំណាច លោកអភិបាលស្រុកស្តីទីទៅប្រើដើម្បីជំរិតទារប្រាក់ ពេលនេះធ្វើអោយលោក ចេង ចាន់ដូណា និងបក្ស ពួករបស់ខ្លួន ទទួលបាននូវភាពជោគជ័យក្នុងការចាប់ជំរិតទារប្រាក់ពីប្រជាពលរដ្ឋក្រីក្រក្នុងស្រុកកំពង់លែង គួកត់សម្គាល់។



ហើយប្រជាពលរដ្ឋក្រីក្រ និងមន្រ្តីស្លូតត្រង់ បានបន្តទៀតថា៖ អភិបាលរងស្រុកស្តីទីលោក ចេង ចាន់ដូណា នៅក្នុងឆ្នាំនេះទទួលបាននូវលៀប សំណាងពីរផ្ទួនៗ គ្នាដូចជា៖

លៀបសំណាងទី១ ក្រោយពី លោក សំ ចាន់ថន ជិតដល់អាណត្តិលាឈប់ពីការងារលោក សំចាន់ ថន មិនសូវខ្វល់ពីកិច្ចការងារនៅក្នុងស្រុក បណ្តោយឲ្យលោក ចេង ចាន់ដូណា ធ្វើព្យុះ ធ្វើភ្លៀង កាងបទល្មើស ចាប់បទល្មើស ដោះលែងបទល្មើស យកលុយបទល្មើស ប្រព្រឹត្តបទល្មើសយ៉ាងរំភើយ ហាក់បីដូចជាស្តេចក្រាញ់ ជំនាន់ស្តេចព្រះសំរ៉ែរាជាធិរាជ កាលពីប៉ុន្មានរយឆ្នាំមុន ដែលតាំងខ្លួនជាស្តេចក្រាញ់នៅក្នុងស្រុកកំពង់លែង ដោយក្នុងមួយឆ្នាំៗរកប្រាក់ចំណូលបានតាមរយៈបក្សពួករបស់ខ្លួករាប់សែនដុល្លារ លោក អភិបាលខេត្តចាស់ ឈួរ ចាន់ឌឿន មិនទាន់បានអនុវត្តិផ្លូវច្បាប់លើលោក ចេង ចាន់ដូណា ផងដល់ពេលអាត្រែតបាត់។

លៀបសំណាងទី២ ដោយសារ លោកអភិបាលខេត្តថ្មី ដែលទើបនឹងឡើងកាន់តំណែង ជាអភិបាលជំនួស លោកអភិបាលខេត្តចាស់ មិនសូវដឹងពីរឿងរ៉ាវអាស្រូវរបស់ លោក ចេង ចាន់ដូណា ហើយដោយសារលោកចេង ចាន់ដូណា មានលុយច្រើនផងនោះ ពេលនេះដូចជាចង់ត្រូវថ្នាំតិចៗបាត់ទៅហើយ។


លៀបសំណាងដ៏ធំៗទាំងនេះហើយដែលធ្វើអោយប្រជាពលរដ្ឋ និងមន្រ្តីអាជ្ញាធរមូលដ្ឋាន ជាពិសេសអាជ្ញាធរភូមិឃុំ បានរអ៊ូតៗគ្នាថា តើនៅពេល បោះឆ្នោតអាណត្តិទី៥ ពេលខាងមុខនេះនឹងក្លាយទៅជាយ៉ាងណា? បើគ្រាន់តែមានតួនាទីជាអភិបាលរងស្រុកស្តីទីផង លោក ចេង ចាន់ដូណា ធ្វើអោយស្រុកកំពង់លែង ស្ទើក្លាយទៅជាទីផ្សារប្រគួតប្រជែង ខាងចាប់ជំរិត ទារប្រាក់ ជិះជាន់ប្រជាពលរដ្ឋក្រីក្រ ទន្ទ្រានដីរបស់រដ្ឋ និងរបស់ប្រជាពលរដ្ឋធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន យ៉ាងគឃ្លើនបែបនេះទៅហើយ ចុះពេលមានតួនាទីជា អភិបាលស្រុកវិញនោះតើស្រុកមួយនេះនឹងក្លាយទៅជាយ៉ាណា?

គួរបញ្ជាក់ផងដែរថា៖ នៅក្នុងស្រុកកំពង់លែង ប្រជាពលរដ្ឋបែងចែកជាពីប្រភេទ៖
ប្រជាពលរដ្ឋប្រភេទទី១ គឺប្រជាពលរដ្ឋក្រីក្រ នៅក្នុងស្រុកនេះប្រជាពលរដ្ឋក្រីក្ររស់នៅមិនសូវមានយុត្តិធម៌ប៉ុន្មាននោះទេ ឧទាហរណ៍ ការស្នើសុំធ្វើប្រឡាយទឹក ដើម្បីយកទឹកដាក់ចូលស្រែ សម្រាប់ប្រជា កសិករ អាស្រ័យផលជាដើម បើទោះបីជាប្រជាពលរដ្ឋទាំងនោះមានលុយធ្វើខ្លួនឯងក៏ដោយ ក៏ភាគច្រើន គឺក្រុមលោក ចេង ចាន់ដូណា នេះមិនឲ្យធ្វើទេ ព្រោះជាដីតំបន់បី ខុសច្បាប់ ។សំនួរប្រជាពលរដ្ឋសួរថា៖ តើផ្ទៃដីពីឃុំច្រណូក ស្រុកកំពង់លែង ទៅទល់នឹងក្រុងស្ទឹងសែន នៃខេត្ត កំពង់ធំ ជាដីតំបន់អីទើបមានប្រឡាយទឹកធ្វើស្រែខ្វាត់ខ្វែង? តើហេតុអីគេអាចធ្វើប្រឡាយទឹកបាន? ហើយស្របច្បាប់? ឬច្បាប់នៅស្រុកកំពង់លែង នេះមានតែសម្រាប់ជនក្រីក្រទេ សម្រាប់អ្នកមានលុយ មានអំណាច ត្រូវបានច្បាប់ លើកលែង ?

ប្រជាពលរដ្ឋប្រភេទទី២ គឺជាប្រជាដែលមានលុយបើគ្រាន់តែមានលុយហើយនៅមិនទាន់គ្រប់លក្ខណ្ឌទេ មានលុយហើយជាបក្សពួករបស់ក្រុមលោក ចេង ចាន់ដូណា លោក លី ឡា លោក ឃី ងី លោក មុត ចាន់ ធឿន ទៀត ទើបអាចគ្រប់លក្ខណ្ឌ ហើយអាចធ្វើបាន។ រាល់ដីទាំងអស់ដែលជាប់នៅតំបន់បីដែលជាដីព្រៃលិចទឹក អ្នកមានលុយមួយចំនួនដែល ជាបក្សពួករបស់ពួកគេ អាចមានប្រឡាយទឹកចូលស្រែ ធ្វើស្រូវបានស្រួល អាចឈូសឆាយ ដីព្រៃលិចទឹកបានយ៉ាងរំភើយ ជាក់ស្តែងដីជាប់ព្រំប្រទល់ នៃខេត្តកំពង់ឆ្នាំង ជាប់ព្រំប្រទល់ក្រុងស្ទឹងសែន និង ស្រុកកំពង់ស្វាយ របស់ខេត្តកំពង់ធំ ត្រូវបានគ្រប់គ្រងដោយលោក ស៊ុម សុជាតិ ស្ទើ៨០ភាគរយ ដីជាប់តំបន់ វាលស្រង៉ែ ឃុំផ្លូវទូក ជាប់ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ត្រូវបានគ្រប់គ្រង៨០ភាគរយដោយក្រុម បក្សបួក លោក ចេង ចាន់ដូណា លោក លី ឡា លោក ឃី ងី លោក មុត ចាន់ធឿន និង មេឃុំផ្លូវទូកសព្វថ្ងៃស្ទើអស់ទៅហើយ ដីនៅឃុំផ្លូវទូក ជាប់ ព្រំប្រទល់ ឃុំច្រណូក ជាប្រភេទដីព្រៃលិចទឹកទាំងអស់ អ្នកដែលអាចធ្វើបានជាបក្សពួក របស់ពួកគេ ស្ទើទាំងអស់ ដីជាប់ ឃុំពោធិ៍ និងឃុំច្រណូក វាលប៉ាយ៉ាប ត្រូវបានគ្រប់គ្រងដោយក្រុម លោក ចេង ចាន់ដូណាស្ទើ៨០ភាគរយ ។

តើច្បាប់សម្រាប់អ្នកទាំងនេះមានដែរឬទេ? ឬច្បាប់ទាំងនេះមានតែសម្រាប់ជនក្រីក្រ? ឬច្បាប់មានដូចគ្នាតែអ្នកអនុវត្តិច្បាប់ មើលមិនឃើញ? ជាក់ស្តែងដីនៅចំណុចបឹង បាក់ស្ន ស្ថិតនៅភូមិដំណាក់កកោះ ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ពេលនេះក្រុម លោក ចេង ចាន់ដូណា ឈូសឆាយដីឡើង រំភើយ ដីនៅចំណុចបឹង អាលុមតូច អាលុមធំ ស្ថិតនៅភូមិកណ្តាល ឃុំច្រណូក ជាដីរបស់ លោក ចេង ចាន់ដូណា ផ្ទាល់ រាប់រយហិកតា ឈូសស្អាត់ ហើយក៏កំពុងដាក់លក់លើទីផ្សារ ក្នុង១ហិកតា ២,០០០ដុល្លារ ទៅ ៣,០០០ដុល្លារ ដោយមានឈ្មោះ គុន ជាប្រធានសហគមន៍ឈរឈ្មោះឈូសឆាយនឹងជាអ្នកលក់ឲ្យលោក ចេង ចាប់ដូណា បានយ៉ាងរំភើយ។

ប្រជាពលរដ្ឋមិនមានជំនឿថា លោកអភិបាលខេត្តថ្មី ដែលទើបនឹងឡើងកាន់អំណែង គឺលោក ស៊ុន សុវណ្ណារិទ្ធិ អាចអនុវត្តិច្បាប់ លើជនទាំងនេះបាននោះទេ ព្រោះដូចជាមើលមិនសូវឃើញ ហើយក៏ដូចជាត្រូវថ្នាំ អីម្យាងបាត់ទៅហើយ? មានតែ សម្តេចនាយករដ្ឋមន្ត្រី ទេដែលអាចជួយរកយុត្តិធម៌ នឹងផ្តល់នូវភាពស្មើគ្នាក្នុងការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកមួយនេះបាន ៕

Written by 

Leave a Reply

Your email address will not be published. Required fields are marked *