ចំណេះដឹងទូទៅ៖ តើប្រជាជននៅតំបន់អាស៊ាននិយាយភាសាណាច្រើនជាងគេ?

Spread the love

(ភ្នំពេញ)៖ នៅតំបន់អាស៊ាន គឺមានភាសាចម្រុះរាប់រយភាសាឯណោះ ពីព្រោះនៅតំបន់នេះមានជាតិសាសន៍ក៏ច្រើនណាស់ដែរ។ ភាសាខ្លះជាភាសាដើមរបស់ប្រជាជនម្ចាស់ស្រុក ភាសាខ្លះទៀតជាភាសាដែលត្រូវបានប្រើប្រាស់ជាលក្ខណៈសកល ដូចជាភាសាអង់គ្លេសជាដើម រីឯភាសាខ្លះទៀតនោះក៏ហូរចូលមកតាំងពីសម័យអាណានិគមផងដែរ។


* តើអ្នកដឹងទេថា ភាសាណាដែលប្រជាជនៅតំបន់អាស៊ាននិយាយច្រើនជាងគេ?

ក្នុងចំណោមភាសារាប់រយភាសានោះ មានភាសាធំៗយ៉ាងហោចណាស់ចាប់ពី ១០-១៣ ភាសា ក្នុងនោះរួមមានភាសាអង់គ្លេស ភាសាខ្មែរ ភាសាមន ភាសាថៃ ឬថៃយ៉ៃ ភាសាឡាវ ឬថៃឡាវ ភាសាភូមា ភាសាវៀតណាម ភាសាម៉ាឡេ ភាសាចិនកុកងឺ ភាសាតាម៉ីល ភាសាជ្វា ភាសាតាកាឡក (ហ្វីលីពីណូ) ភាសាអេស្ប៉ាញជាដើម។


ក្នុងចំណោមភាសាទាំង ១៣ ខាងលើនេះ «ភាសាម៉ាឡេ» គឺជាភាសាដែលប្រជាជននៅតំបន់អាស៊ាននិយមនិយាយច្រើនជាងគេបំផុត។ ភាសាម៉ាឡេនេះដែរ ត្រូវបានកំណត់ជាលក្ខណៈស្រដៀងគ្នាពីរបែបទៀត គឺបាហាសាម៉ាឡាយូ (Bahasa Malayu) និងបាហាសាឥណ្ឌូណេស៉ី (Bahasa Indonesia) ដែលឃើញមានប្រើប្រាស់នៅប្រទេសម៉ាឡេស៉ី ឥណ្ឌូណេស៉ី សិង្ហបុរី និងភាគខាងត្បូងនៃប្រទេសថៃដែលជាប់ជាមួយប្រទេសម៉ាឡេស៉ីផងដែរ ក្នុងនោះមាននៅខេត្តយ៉ាឡា (Yala) ខេត្តណារ៉ាធីវ៉ាត់ (Narathiwat) ខេត្តសុងខ្លា (Songkhla) និងខេត្តប៉ាត់តានី (Pattani)។

អាស៊ានបានជ្រើសរើសភាសាអង់គ្លេសជាភាសាផ្លូវការសម្រាប់ទំនាក់ទំនងការទូត និងទំនាក់ទំនងការងារ ពោលគឺជាភាសាចម្លងរវាងភាគីអន្តរជាតិទ្វេភាគី និងពហុភាគីយ៉ាងពេញនិយម។ ក្រៅពីនេះ ប្រជាជនប្រទេសក្បែរខាងគ្នាក៏តែងប្រើប្រាស់ភាសារៀងខ្លួនក្នុងការប្រាស្រ័យគ្នាផងដែរ ដូចជា ជនជាតិថៃជាមួយជនជាតិឡាវ (ភាសាទាំងពីរនេះអាចនិយាយស្ដាប់គ្នាបាន) ជនជាតិថៃជាមួយជនជាតិខ្មែរជាដើម។

ពិសេសលើសពីនេះ គេក៏បានចាត់ទុកភាសាខ្មែរ-មន គឺជាភាសាដើមដំបូងគេបង្អស់នៅតំបន់អាស៉ីអាគ្នេយ៍ និងឥណ្ឌាភាគខាងកើតផងដែរ៕

Written by 

Leave a Reply

Your email address will not be published. Required fields are marked *