លោក ចេង ចាន់ដូរណា អភិបាលរងស្រុកស្តីទី កំពុងប្រមូលលុយរាប់ម៉ឺនដុល្លា ពីការចាប់ត្រាក់ទ័រ​ភ្ជួរស្រែប្រជាពលរដ្ឋទាំង៩ឃុំ និងបានកាប់ទន្រ្ទានដីព្រៃលិចទឹករដ្ឋលក់ ដើម្បីយកលុយបុករត់ការឡើងជាអភិបាលស្រុក…………

Spread the love

កំពង់ឆ្នាំង៖ លោក ចេង ចាន់ដូរណា អភិបាលរងស្រុកស្តីទី ជាស្តេចក្រាញ់ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង កំពុងប្រមូលលុយ​រាប់ម៉ឺនដុល្លា ពីការចាប់អាត្រាក់ភ្ជួរស្រែរបស់ប្រជាពលរដ្ឋទាំង៩ឃុំ និងបានកាប់ទន្រ្ទានដីព្រៃលិចទឹករបស់រដ្ឋលក់ ដើម្បីយកលុយបុករត់ការឡើងជាអភិបាលស្រុកកំពង់លែង ក្រោមការបើកដៃពីលោកអភិបាលស្រុក សំ ចាន់ថន ដែលចូលនិវត្តន៍ នៅថ្ងៃ២៨ ខែ០៨ ឆ្នាំ២០២១នេះ។






ថ្ងៃទី២៧ ខែ០៧ ឆ្នាំ២០២១ មន្ត្រីសាលាស្រុកបានប្រាប់ឲ្យដឹងថា លោក ចេង ចាន់ដូណា អភិបាលរងស្រុកស្តីទី កំពុងប្រមូលផលរាប់ម៉ឺនដុល្លា ក្នុងការចាប់ត្រាក់ភ្ជួរស្រែ និងការកាប់ទន្រ្ទានដីព្រៃលិចទឹករបស់រដ្ឋក្នុងតំបន់បីដែលមានទីតាំងនៅចំណុច ខាងជើង និងខាងកើតអាងប៉ាយ៉ាប ស្តិតនៅភូមិដំណាក់កកោះ ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង លក់ក្នុង ១ហិចតា ២,០០០$ ដើម្បីយកលុយបុកឡើងជា អភិបាលស្រុកកំពង់លែង។

ដោយលោក ចេង ចាន់ដូណា បានឲ្យលោក ឃី ងី និងលោក លី ឡា ខណ្ឌជលផលស្រុក ជាអ្នកយកលុយពីម្ចាស់អាត្រាក់រាប់រយគ្រឿងក្នុងឃុំទាំង៩ ក្នុងមួយរដូវបង់ ៧០០$ ក្នុងមួយឆ្នាំបង់ពីរដង់ ហើយឲ្យម្ចាស់អាត្រាក់ត្រូវចុះបញ្ជីលេខអាត្រាក់ ជាងរៀងរាល់ឆ្នាំ បើម្ចាស់អាត្រាក់ណាមិនបានចុះបញ្ជីយកលេខទេ ស្មើរនឹងមិនបានបង់លុយឲ្យលោក ឃី ងី និងលោក លី ឡា ហើយលោកទាំងនេះ និងរាយការណ៍ជូនលោក ចេង ចាន់ដូរណា ដើម្បីប្រើកំលាំងចុះចាប់ និងបញ្ជូនទៅតុលា ដោយចោទពីបទឈូសឆាយដីរដ្ឋក្នុងតំបន់បី ខ្ញុំសូមជម្រាបថា ដីធ្វើស្រែរបស់ប្រជាពលរដ្ឋនៅស្រុកកំពង់លែង ជាដីទំនាប់ទន្លេ ធ្វើស្រែតាមទឹកឡើង និងពេលទឹកស្រក ក្នុងមួយឆ្នាំពីរដង់ ហើយដីទាំងអស់កំពង់កាត់អនុប្រយោគន៍ តែក្រុមលោក ចេង ចាន់ដូរណា បានគៀបសង្កត់ប្រជាជនដើម្បីតែផលប្រយោជន៍របស់ខ្លួន និងប៉ាក់ពួកខ្លួ​នដោយមិនខ្វល់ពីការរងទុក្ខរបស់ប្រជាពលរដ្ឋឡើយ ។

ក្នុងនាមប្រជាពលទាំង៩ឃុំ​ សូមស្មើរដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សូមសម្តេច ប្រើអភិក្រមទី៥ ដើម្បីជួយប្រជាពលរដ្ឋដែលរងគ្រោះ ដោយការគាបសង្កត់ ពីលោក ចេង ចាន់ដូរណា អភិបាលរងស្រុកស្តីទី លោក ឃី ងី និងលោក លី ឡា ខណ្ឌជលផល ។
សូមលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណះអភិបាលខេត្តកំពង់ឆ្នាំងថ្មី មេត្តាពិនិត្យមន្រ្តីគ្រាប់ល្ពៅ ស្រុកកំពង់លែង ដែលធ្វើបាប់ប្រជាពលរដ្ឋ និងគិតតែពីផលប្រយោជន៍របស់ខ្លួន៕

Written by 

Leave a Reply

Your email address will not be published. Required fields are marked *