ចៅហ្វាយ ខេត្តបន្ទាយមានជ័យ លោក អ៊ុ រាត្រី កំពុងភូតកុហក់ សម្តេច ក្រឡាហោម ស ខេង ជួយពួកឈ្មួញ លួចដីពលរដ្ឋ ហើយលាបពណ៌សម្លាប់ពលរដ្ឋករណី នៅអូរស្វារអិល………..

Spread the love

បន្ទាយមានជ័យ៖ នៅថ្ងៃទី ១១ កញ្ញា ២០២០ នេះឆ្លៀតពេលពលរដ្ឋកំពុងធ្វើបុណ្យភ្ជំបិណ្ឌ លោក អ៊ុ រាត្រី ដែលជាចៅហ្វាយខេត្តបន្ទាយមានជ័យគ្មានសីល គ្មានបុណ្យ ជាប់ខ្លួន បានធ្វើរបាយការណ៍ដ៏វែងអន្លាយមួយ កុហក់ សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពីករណីទំនាស់ដីធ្លី ដ៏រ៉ាំរ៉ៃ មួយ នៅចំណុចអូរស្វារអិល សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលក្រុម ទុយ វ៉ាន់នី និង លី វ៉ាន់ហុង ពីក្រសួងព័ត៌មាន លួចឃុបឃឹតគ្នាយកដីពលរដ្ឋចំនួន 113 ហិចតា ។

ទំនាស់ដីធ្លី 113 ហិចតា ដែលក្រុម ទុយ វ៉ាន់នី និង លី វ៉ាន់ហុង ប្រើលុយ ប្រើខ្សែបក្ខពួក ប្រើអំណាចតុលាការ និងប្រើកម្លាំងនគបាល ប៉េអឹម ខេត្តបន្ទាយមានជ័យ ក្រោមបញ្ជារបស់លោក អ៊ុ រាត្រី ទៅសំឡុតគំរាម បំភ័យពលរដ្ឋ និងចាប់ចងពលរដ្ឋដាក់គុកច្រវ៉ាក់កន្លងមក យ៉ាងចាស់ដៃ ដើម្បីការពារប្រយោជន៍ ទុច្ចរឹតរបស់ក្រុម វ៉ាន់នី នេះ ពេលនេះបានកំពុងប្តឹងផ្តល់នៅ តុលាការនៅឡើយ ហើយប្រជាពលរដ្ឋក៏បានប្តឹងចូល អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដែរ ។



ចំណែកលោក អ៊ុ រាត្រី ដែលតាមប្រភពច្បាស់ការថា បានទទួលសំណែនពីក្រុម ទុយ វ៉ាន់នី យកដី ៤ ហិចតាដែលជាដីរបស់ពលរដ្ឋនោះ បានព្យាយាមបំបែករឿងក្រៅប្រ័ន្ធតុលាការហៅពលរដ្ឋទៅ លួងលោមឲ្យដីសំណងតែ 8ម x 30ម ដែលជាដីរបស់ ឧកញ៉ាម្នាក់ឈ្មោះ គីម សួរ ជាអ្នកចេញឲ្យ ។ តែទង្វើរអគុណធម៌របស់លោក អ៊ុ រាត្រី ដែលស៊ីសំណែនរបស់ក្រុម ទុយ វ៉ាន់នី ចូលដៃចូលជើងគាបសង្កត់ផង លួងលោមពលរដ្ឋផងនេះ មិនជោគជ័យទេ ព្រោះពលរដ្ឋ 51 គ្រួសារ គាត់មានដីមួយគ្រួសារចំនួន 2 ហិចតា សរុបរួម 113 ហិចតានោះ ពួកគាត់មិនល្ងង់ចាញ់បោកការលួងលោមរបស់ចៅហ្វាយខេត្ត អត់សីល អត់បុណ្យនេះទេ ។


ឥឡូវនេះលោក អ៊ុ រាត្រី កំពុងធ្វើរបាយការភូតកុហក់ សម្តេច ក្រឡាហោម ស ខេង ដោយចោទប្រកាន់លាបពណ៌ពលរដ្ឋដែលមករស់ នៅកាន់កាប់តាំងពីឆ្នាំ 1997 ថាជាពលរដ្ឋអាណាធិបតេយ្យ ។ លោក អ៊ុ រាត្រី កំពុងរំលោភអំណាចតុលាការ ដែលកំពុងដោះស្រាយរឿងនេះ តទល់រឿងនេះ និងមិនតែប៉ុណ្ណោះលោក អ៊ុ រាត្រី កំពុងតែផ្គើនមើលងាយ អង្គភាពបហរឆាំងអំពើពុករលួយ (ACU) ដែលកំពុងហៅអភិបាលក្រុងប៉ោយប៉ែតឲ្យបំភ្លឺករណីទីតាំងដីទំនាស់នេះ ។


ពលរដ្ឋដែលកំពុងរស់នៅលើដីជាក់ស្តែង តពីឳពុកម្តាយតាំងពីឆ្នាំ 1997 មក កំពុងហួសចិត្តនឹងចៅហ្វាយខេត្ តរូបនេះ ពីព្រោះយកតួនាទី និឋានៈចៅហ្វាយខេត្តទៅជួយកាងដីឲ្យពួកទុច្ចរឹត យកកម្លាំងប្រដាប់អាវុធខេត្ត នគរបាល ប៉េអឹមខេត្ត ទៅការពារបនរយោជន៍អ្នកលួចធ្វើប្លង់ដីប្លន់យកដីពលរដ្ឋ គ្រាន់តែពួកខូចនោះ ចែកដីដែលប្លន់បានពីពលរដ្ឋនោះឲ្យ 5 ហិចតា ប៉ុណ្ណោះ ។ ធ្វើជាចៅហ្វាយខេត្ត លោក អ៊ុ រាត្រី មិនយកតួរនាទីនិងឋានៈជួយរាជរដ្ឋាភិបាល ដើម្បីដោះស្រាយ សម្រាលបន្ទុកជូនថ្នាក់ដឹកនាំ ដែលមានសម្តេចតេជោ ជានាយករដ្ឋមន្ត្រីទេ តែបែជាយក អំណាចទៅការពារប្រយោជន៍ពួកប្លន់ដីពលរដ្ឋ ចូលដៃជើងធ្វើបាបពលរដ្ឋ កុហក់ភូតភរថ្នាក់ដឹកនាំកំពូល ធ្វើឲ្យពលរដ្ឋស្អប់ និងយល់ច្រឡំលើគោលនយោបាយដឹកនាំដ៏យុត្តិធម៌របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ។


ប្រជាពលរដ្ឋ សំណូមពរដល់ សម្តេចក្រឡាហោម ស ខេង និងពិសេស សូមសម្តេចតេជោ នាយករដ្ឋមន្ត្រី មេត្តាចាត់ អនុវត្តអភិក្រមទី 5 របស់សម្តេចដើម្បីជួយពលរដ្ឋរងគ្រោះ និងកំចាត់មន្ត្រីខូចថ្នាក់ក្រោមជាតិ ឲ្យអស់ កុំឲ្យកេរឈ្មោះរាជរដ្ឋាភិបាល ត្រូវបំផ្លាញដោយសារមន្ត្រីខិលខូច ដូចមន្ត្រីខេត្តបន្ទាយមានជ័យនេះ ៕

Written by 

Leave a Reply

Your email address will not be published. Required fields are marked *