ក្តៅៗ៖ ក្រសួងសុខាភិបាល អាចទទួលបានវ៉ាក់សាំងប្រឆាំងកូវីដ១៩ ដោយ ពន្យល់ពីលទ្ធភាពដែលកម្ពុជាអាច……….

Spread the love

(ភ្នំពេញ)៖ ថ្មីៗនេះពិភពលោក ទទួលបានដំណឹងរីករាយជាខ្លាំង ដោយសារមានវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ ចំនួន២ប្រភេទ ត្រូវបានដាក់ឲ្យប្រើប្រាស់។ វ៉ាក់សាំងទាំង ២ប្រភេទ ដែលត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ រួមមាន៖ CanSinoBio របស់មហាយក្សចិន និងវ៉ាក់សាំង Gamaleya Research Institute របស់រុស្សី (ថ្វីត្បិត មិនទាន់បានធ្វើ phase 3 trial នៅឡើយ)។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់កម្ពុជាវិញ ក្រសួងសុខាភិបាល បានបកស្រាយពន្យល់ពីលទ្ធភាព ដែលកម្ពុជាអាចទទួលបានវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩នេះដែរ។ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងថា កម្ពុជាជាប្រទេសសមាជិកសម្ព័ន្ធភាពអន្តរជាតិចាក់ថ្នាំបង្ការ (GAVI) ហើយក្រសួងសុខាភិបាល បានគិតគូរក្នុងការស្នើសុំ ឲ្យមានការផ្តល់វ៉ាក់សាំងប្រកបដោយសមភាពមកកម្ពុជាដែរ ដែលហៅថា non-binding expression of interest for covid-19 vaccine to Covax facility of GAVI រួចហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០នេះថា លោកស្រី ឱ វណ្ណឌីន បានបន្ថែមថា ក្រសួងសុខាភិបាល ក៏កំពុងធ្វើការយ៉ាងជិតស្និត ជាមួយអង្គការសុខភាពពិភពលោក លើការងារប្រយុទ្ធនឹងជំងឺកូវីដ១៩នេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមអានខ្លឹមសារទាំងស្រុងរបស់លោកស្រី ឱ វណ្ណឌីន ខាងក្រោមនេះ៖
បញ្ហាវ៉ាក់សាំងនេះ កម្ពុជាកំពុងតែរង់ចាំព័ត៌មានច្បាស់លាស់ ដូចជាការបញ្ជាក់បច្ចេកទេសឲ្យបានច្បាស់លាស់ ពីអង្គការសុខភាពពិភពលោក ពីព្រោះដូចយើងដឹងហើយថា ការពិនិត្យវ៉ាក់សាំងអ្វីក៏ដោយ ត្រូវតែឆ្លងកាត់ការពិនិត្យឲ្យបានត្រឹមត្រូវ ជាពិសេសក្រសួងសុខាភិបាលកម្ពុជា តែងតែធ្វើការយ៉ាងដិតដល់បំផុត ជាមួយនឹងអង្គការសុខភាពពិភពលោក។ បច្ចុប្បន្នេះយើងមិនទាន់បានទទួលព័ត៌មានជាក់លាក់ណាមួយ ពីអង្គការសុខភាពពិភពលោក ដែលស្តីអំពីថា ឥឡូវមានវ៉ាក់សាំងនេះ វ៉ាក់សាំងនោះ ដែលគេសម្រេចថា ជាវ៉ាក់សាំងដែលអាចយកមកប្រើប្រាស់ នៅលើការផ្តល់ជូនដល់ប្រជាពលរដ្ឋយើងជាផ្លូវការនៅឡើយទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកសម្រាប់ព័ត៌មានដែលបានលើកឡើងថា ប្រទេសរុស្ស៉ី ក៏ដូចជាប្រទេសចិន មានវ៉ាក់សាំងនោះជាការពិតហើយ។ ប្រទេសធំៗទាំងនោះ គេកំពុងប្រឹងប្រែងធ្វើយ៉ាងណា ដើម្បីឲ្យការអភិវឌ្ឍវ៉ាក់សាំងនេះ ឲ្យកាន់តែមានភាពរីកចម្រើនទៅមុខឲ្យល្អ ហើយជាគោលការណ៍បច្ចេកទេស ការអភិវឌ្ឍវ៉ាក់សាំងនោះ គឺតម្រូវឲ្យមានរយៈពេលយូរ ដើម្បីឲ្យមានការវាយតម្លៃត្រឹមត្រូវ ហើយវាមានដំណាក់កាល។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាចមានដំណាក់កាលទី១ ទី២ ទី៣ រហូតដល់វ៉ាក់សាំងខ្លះមានដល់ ៥ដំណាក់កាលក៏មានដែរ។ អញ្ចឹងសម្រាប់វ៉ាក់សាំងនៅពេលនេះ ខ្ញុំយល់ឃើញថា ជាព័ត៌មានល្អដែលរុស្ស៉ីបានប្រកាស ហើយប្រទេសចិន ក៏បានប្រកាសដែលឈានចូលទៅដល់ការសិក្សានៅក្នុងដំណាក់កាលទី៣ ឬក៏អាចក្នុងដំណាក់កាលណាមួយផ្សេងទៀត ពិសេសសម្រាប់វ៉ាក់សាំង ដែលគេកំពុងតែជំរុញនូវការបញ្ចប់ការសិក្សារបស់ខ្លួន ដើម្បីបញ្ជាក់ពីភាពសុក្រឹតនៅក្នុងការប្រើប្រាស់វ៉ាក់សាំងលើមនុស្ស ដើម្បីកុំឲ្យមានបញ្ហា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់កម្ពុជាយើងវិញ ក្រសួងសុខាភិបាល ក្រោមការយកចិត្តទុកដាក់របស់រដ្ឋមន្ត្រី ម៉ម ប៊ុនហេង គឺកម្ពុជាជាប្រទេសសមាជិកសម្ព័ន្ធភាព អន្តរជាតិចាក់ថ្នាំបង្ការ។ អញ្ចឹងប្រសិនបើមានការដាក់ចេញផ្សព្វផ្សាយជាផ្លូវការថា វ៉ាក់សាំងអាចប្រើប្រាស់បានហើយ យើងក៏មានលទ្ធភាពទិញ ឬក៏ទទួលយកវ៉ាក់សាំងនោះបានផងដែរ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅពេលសួរថា តើវ៉ាក់សាំងនេះអាចទិញមកសម្រាប់ពលរដ្ឋកម្ពុជាគ្រប់គ្នាទេ លោកស្រី ឱ វណ្ណឌីន បានឆ្លើយថា៖
មិនអាចទេ! ការផលិតវ៉ាក់សាំងជាដំបូង តែងតែមានកម្រិតក្នុងការកំណត់ចំនួន ពិសេសប្រសិទ្ធភាពនៃការប្រើប្រាស់វ៉ាក់សាំងនោះ។ អញ្ចឹងវាអាចជាជំហានៗ ហើយទន្ទឹមនោះយើងត្រូវដឹងថា ការដែលចេញវ៉ាក់សាំងនេះ ត្រូវស្ថិតនៅក្រោមការពិចារណា ឬពិភាក្សាគ្នា ព្រោះគេមានគណៈកម្មការគ្រប់គ្រងត្រឹមត្រូវ ដែលដឹកនាំដោយអង្គការសុខភាពពិភពលោក។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​Ads

ដូចយើងដឹងហើយថា អគ្គលេខាធិការអង្គការសុខភាពពិភពលោក តែងតែអំពាវនាវធ្វើយ៉ាងណា ឲ្យការបែងចែកវ៉ាក់សាំងនេះ មានសមភាពរវាងបណ្តាប្រទេសនីមួយៗ ដោយចៀសឲ្យបានភាពអាត្មានិយម ឬក៏ការប្រកាន់នូវប្រទេសនេះ ប្រទេសនោះ ប្រការយ៉ាងណាទៀត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែមលើនេះនៅពេលសួរថា តើកម្ពុជាអាចនឹងទិញវ៉ាក់សាំងនេះ ដើម្បីចាក់ការពារមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ឬបុគ្គលិកពេទ្យជួរមុខដែរឬទេ លោកស្រីបញ្ជាក់ថា៖
ចំពោះចំណុចនេះយើងមិនទាន់អាចនិយាយបាននៅឡើយទេ ពីព្រោះអ្វីដែលជាការសំខាន់នោះ វ៉ាក់សាំងត្រូវមានប្រសិទ្ធភាពគត់ហ្មត់សិន ឲ្យមានភាពច្បាស់លាស់ ហើយក៏ត្រូវតែមានការបញ្ជាក់ ពីអង្គការសុខភាពពិភពលោកនូវប្រសិទ្ធភាព និងការទទួលស្គាល់ផងដែរ។ ទន្ទឹមនោះ យើងនឹងធ្វើការពិភាក្សាគ្នា ហើយគិតបន្តទៀតជាមួយ អង្គការសុខភាពពិភពលោក ថាតើត្រូវធ្វើយ៉ាងណា ហើយជាពិសេស គណៈកម្មការយើងជាអ្នកទទួលខុសត្រូវ ចាក់ថ្នាំបង្ការទៅដល់កុមារាកុមារី ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេសផងដែរ។

បញ្ហានេះ ក្រសួងសុខាភិបាល កំពុងតែគិតគូរជាបណ្តើរៗ ដើម្បីឲ្យស្របទៅនឹងវិធានការ ក៏ដូចជាគោលការណ៍ ដែលសកលលោក ជាពិសេសគឺអង្គការសុខភាពពិភពលោកនេះឯង ដើម្បីយើងធ្វើយ៉ាងណា ឲ្យស្របទៅតាមលក្ខណៈបច្ចេកទេសឲ្យបានត្រឹមត្រូវជាទីបំផុត។

គួររំលឹកថា ក្រៅពីវ៉ាក់សាំងរបស់ចិន និងរុស្ស៉ី ត្រូវប្រកាសដាក់ឲ្យប្រើប្រាស់នោះ ពិភពលោកមានវ៉ាក់សាំង មួយចំនួនដែលកំពុងស្ថិតនៅក្នុងដំណាក់កាលអភិវឌ្ឍន៍ រួមមាន៖
* វ៉ាក់សាំងកំពុងធ្វើ phase 3 trial ចំនួន៨ កំពុងដំណើរការក្នុងពិភពលោក។
* ជាសរុបមានវ៉ាក់សាំងជាង ១៦៥ ប្រភេទកំពុងដំណើរការសាកល្បងទាំង Pre clinical និង Clinical phase ដែលក្នុងនោះមានវ៉ាក់សាំង៣២ ប្រភេទ កំពុងសាកល្បងលើមនុស្ស៕ ប្រភព៖ Fresnews

Written by 

Leave a Reply

Your email address will not be published. Required fields are marked *