នៅលើបណ្តាញសង្គម ក៏ដូចជាគេហទំព័រមួយចំនួន បានផ្សព្វផ្សាយលក់ដីចម្ការជាច្រើន ទៅតាមគណនីរៀងៗខ្លួន ហើយរយៈពេលប៉ុន្មានខែកន្លងមកនេះ សង្កេតឃើញថា មានការផ្ទុះខ្លាំងទៅលើការ ឆ បោ ក លក្ខណៈបែបដីចម្ការ។
អតិថិជនដែលចា ញ់បោ កដីចម្ការនោះ គឺដោយសារតែមានការជឿទៅលើតែការផ្សព្វផ្សាយ ឬការឃោសនារបស់ក្រុមហ៊ុនវិនិយោគទាំងនោះ ហើយការផ្សព្វផ្សាយនោះហើយដែលធ្វើឱ្យអតិថិជន ឬអ្នកដែលទស្សនាការផ្សព្វផ្សាយហើយ ចង់ទៅទិញដីចម្ការនោះដើម្បីយកមក ធ្វើការ វិនិយោគ ឬ ក៏យកមកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនដើម្បីទុកសម្រាប់លំហែកាយនៅថ្ងៃខាងមុខ។
ដោយការជឿជាក់ ការទុកចិត្តរបស់អតិថិជនទាំងអស់នេះហើយ ទើបធ្វើឱ្យងាយក្នុងការ ចា ញ់ បោ ក របស់ក្រុមហ៊ុនវិនិយោគទាំងនោះ។
តើបុគ្គលទាំងនោះ ឆ បោ ក តាមរូបភាពណាខ្លះ?
ទី១. ក្រុមហ៊ុនទាំងនោះបានធ្វើការផ្សព្វផ្សាយ ឬឃោសនាទៅតាមរូបភាពណាមួយដោយបានប្រាប់ថា គេមានដីចម្ការជាច្រើនហិកតា ដោយចង់អភិវឌ្ឍទៅលើ គម្រោងរីស៊ត គម្រោងដាំដំណាំជាច្រើនហិកតា នៅក្នុងគម្រោងដីចម្ការនោះ ដោយទទួលបានផលចំណេញច្រើន គម្រោងអេកូទេសចរណ៍ គម្រោងធ្វើផ្សារលើទឹក និងនៅមានគម្រោងជាច្រើនទៀត ដែលមើលទៅគួរឱ្យទាក់ទាញ និងចាប់អារម្មណ៍។ល។
សូមបញ្ជាក់ថា រូបភាពទាំងនេះ ក៏ត្រូវបានក្រុមហ៊ុនស្របច្បាប់ខ្លះគាត់អនុវត្តគោលកការណ៍ទាំងនេះដែរ ដែលនេះជាសញ្ញាណ ល្អសម្រាប់ការអភិវឌ្ឃន៍ប្រទេសជាតិ ប្រសិនបើវាលេចជារូបរាងពិតមែន។
ទី២. ក្រោយពីអតិថិជន ឬអ្នកដែលចង់ទិញបានទៅមើលទីតាំង ឬក៏គម្រោងនោះផ្ទាល់ហើយ ក៏ចាប់អារម្មណ៍រួចហើយ អ្នកខ្លះក៏ទៅធ្វើការកម្ចីពីធនាគារ អ្នកខ្លះក៏ធ្វើការកក់ អ្នកខ្លះក៏ទិញដាច់ ទៅតាមសមត្ថភាពរៀងៗខ្លួន ដោយក្រុមហ៊ុនទាំងនោះបានធ្វើការផ្ទេរសិទ្ធ ដែលមានឯកសារពាក់ព័ន្ធ ស្នាមមេដៃ និងមេធាវីត្រឹមត្រូវ។
ទី៣. ឬអាចប្រកាសថាគម្រោងទាំងនោះ ទិញហើយ មានទទួលជួលវិញ ព្រមទាំងដាំដំណាំឲ្យទៀត ដែលនេះ ជារឿងដែលមិនអាចទៅរួចឡើយ ដោយលក់ក្នុងតម្លៃថោក ហើយផ្តល់ផលចំណេញច្រើនយ៉ាងនេះ។
បើតាមការបញ្ជាក់ របស់លោកបណ្ឌិត គឹម ហ៊ាង ប្រធានក្រុមហ៊ុនខ្មែររៀលអ៊ីស្ទែត បានឱ្យដឹងថា ការ ឆ បោ ក នេះ គឺមានយូរហើយ មិនមែនទើបតែមានឥឡូវនេះ។ លោកបន្តថា តើឆ្ងល់ទេ? ហេតុអ្វីបានជាត្រីខ្លះមិនជាប់មង ហើយត្រីខ្លះមិនជាប់មង ?
ការដែលងាយក្នុងការ ចា ញ់ បោ ក គេនេះ គឺដោយសារតែអ្នកដែលទិញទាំងអស់នោះមានភាព លោ ភល ន់ ចង់បានរបស់គេដែលដោយមិនបានសិក្សារឱ្យបានច្បាស់លាស់ទៅលើទីតាំង ឬគម្រោង។ លោកបានបន្ថែមទៀតថា ដើម្បីកុំឱ្យ ចា ញ់ បោ ក គេនោះ គឺ
ទី១ ត្រូវច្បាស់ជាមួយខ្លួនឯង ហើយសិក្សារទៅលើទីតាំង ក៏ដូចជាម្ចាស់គម្រោងជាដើម។
ទី២ អ្វីដែលសំខាន់ជាងគេនោះ គឺអាជ្ញាធរដែលនៅតំបន់នោះ ត្រូវសាកសួរពួកគាត់ ព្រោះពួកគាត់ជាអ្នកដឹងច្បាស់ពីទីតាំងទាំងនោះ ៕ប្រភព៖ www.business-cambodia.com