ប្រភព SCSPI៖ ទូកវៀតណាមជាង ១០០គ្រឿង បា ន រំ, លោ, ភ ចូលមកដែនសមុទ្រកម្ពុជាដើម្បីនេសាទ កាលពីខែកក្កដាកន្លងទៅ។ នេះបើយោងតាមរបាយការរបស់ក្រុមអ្នកស្រាវជ្រាវនៃគម្រោងគំនិ តផ្ដួចផ្ដើមអង្កេតលើស្ថានភាពយុទ្ធសាស្ត្រសមុទ្រចិនខាងត្បូង (South China Sea Probing Initiative) ឬហៅថា SCSPI ដែលមានមូលដ្ឋាននៅសាកលវិទ្យាល័យប៉េកាំង (PKU) ចេញផ្សាយកាលពីពេលថ្មីៗនេះ ។
បើតាមរបាយការណ៍ដដែល ចំនួនទូកវៀតណាមដែលចូលនេសាទក្នុងដែនសមុទ្រកម្ពុជាកាលពីខែកក្កដា បើធៀបទៅនឹងខែមិថុនា ដែលមានចំនួន១៥៧ទូក គឺមានការថយចុះ៣០% ។
របាយការណ៍ដែលមានការភ្ជាប់ផែនទី និងបញ្ជីឈ្មោះទូកនេសាទវៀតណាមផងនោះ ក៍បានបង្ហាញដែរថា ក្រៅ ពី រំ, លោ, ភ ចូលដែនសមុទ្រកម្ពុជា ទូកនេសាទវៀតណាម ក៍ចូលទៅនេសាទក្នុងដែនទឹកក្បែរតំបន់ចិនដីគោក កោះហៃណាន ដែនសមុទ្រម៉ាឡេស៊ី និងដែនសមុទ្រឥណ្ឌូណេស៊ីផងដែរ ។
បើតាម SCSPI សកម្មភាពរបស់ទូកវៀតណាម ចូលទៅនេសាទក្នុងដែនទឹកគ្រប់គ្រងដោយប្រទេសដទៃនេះ តែង ប ង្កជ ម្លោះ និង ទា ញ យ ក ផ លប្រយោជន៍ពីការអនុវត្តច្បា ប់មានច ន្លោះ ប្រ ហោ ង ដោយសមត្ថកិច្ចក្នុងតំបន់ទឹកទាំងនោះ។
លោក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលព្រំដែនទឹកនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បា ន ប ដិ សេ ធថា មិនមានទូកនេសាទវៀតណាម ឆ្ល ង ចូ លមកដែនសមុទ្រកម្ពុជាទេ។ លោកថា កម្លាំងនគរបាលការពារព្រំដែន នឹងចា ត់ ការភ្លា មៗ បើសិនជាមានករណីនេសាទ បំ ពា, ន ណា មួយ។
លោកបានប្រាប់ VOA ថា «អត់មានបង! អត់មាន ពីព្រោះវិ ធា ន ការ ប្រទេសគេក៏ ទ ប់ ស្កា ត់ ប្រទេសយើងក៏ ទ ប់ ស្កាត់ពីព្រោះថា សម័យកូវីដនេះខ្ញុំហ៊ានធានាអះអាងថាគ្មានការ ឆ្ល ង ដែ នដោយ[ខុ ស ច្បា ប់]នេះ តែម្ដង ព្រោះច្រករបៀង ច្រកសមុទ្រនេះគឺយើងទ ប់ ស្កាត់តែម្ដងអត់ឱ្យមានទេ»។
«អត់ទេ បងដោយខ្ញុំ ការគ្រប់គ្រងហ្នឹងខ្ញុំអង្កេតមើលថាការ ឆ្ល ងដែ ននោះវានិយាយរួមតាំងពីខែពីរ ខែបីមក គឺអត់មានមក។ មកទល់បច្ចុប្បន្នគឺអត់មានមក។ ពីមុននិយាយថា ឆ្ល ង ដែ នឆ្ល ងដែននេះយើងមិននិយាយថា ឆ្ល ងដែ នទេ។
ខ្ញុំចង់ជម្រាបជូនថានេសាទនេះដល់ពេលយប់ខ្យល់យប់ងងឹតអី គាត់ ល ប លួ ច មកក្នុងដែនទឹកប្រវតិ្តសាស្ត្រនេះ …. មកមួយដងមួយកាល ក៏គាត់ទៅវិញទៅ។ តែមកដល់សម័យកូវីដនេះ យើងទប់ស្កាត់ទាំងអស់ អត់មានទេបាទ»។
យ៉ាងណាក៏ដោយ លោក ទូច ពលៈ មិ នបាន បញ្ជា ក់នោះទេ នៅពេលត្រូវបានសួរអំពីប្រព័ន្ធឧបករណ៍តាមដានប្រើប្រាស់ដោយកម្លាំងជំនាញ តែលោកថាបណ្ដាប្រជានេសាទកម្ពុជាជាភ្នាក់ងារព័ត៌មានរាយការណ៍ជូនមន្ត្រីមានសមត្ថកិច្ចចុះ ទៅ ប ង្ក្រា ប បើសិនជាមានក រ ណី លួ, ច ឆ្ល ង ចូលមកនេសាទក្នុងដែនសមុទ្រកម្ពុជាមែននោះ។
នៅព្រឹកថ្ងៃទី២០ សីហានេះ មិនទាន់អាចទាក់ទងសុំការអធិប្បាយពីស្ថានទូតវៀតណាមនៅរាជធានីភ្នំពេញ ក៍ដូចជាមន្ត្រីអ្នកនាំពាក្យរដ្ឋបាលជលផលកម្ពុជា ។ ចំណែក លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក៏មិនអាចរកការសុំអត្ថាធិប្បាយតបបានដែរជុំវិញការបង្ហាញរបាយការណ៍របស់ SCSPI ខាងលើ។
ការចេញផ្សាយរបាយការណ៍នេះ ធ្វើឡើងចំពេលដែលមានករណីនៃការ ប៉ះ ទ ង្គិ ច គ្នាកាលពីថ្ងៃច័ន្ទ រវាងឆ្មាំសមុទ្រម៉ាឡេស៊ី និងទូកនេសាទវៀតណាម ដែលបណ្ដាលឱ្យអ្នកនេសាទវៀតណាម ម្នា ក់ ត្រូវ គ្រា ប់ ស្លា, ប់ ។ ទូកនេសាទមួយគ្រឿងរបស់វៀតណាមបានលិចកាលពីខែមេសា ក្នុងការប៉ះ ទ ង្គិ ច គ្នាជាមួយកងកម្លាំងសន្ដិសុខរបស់ចិននៅតំបន់ទឹកមាន ជ ម្លោះ
រ ហូ ត សហរដ្ឋអាមេរិកបាន កៀរ គ រ បណ្ដារដ្ឋនានាឱ្យហ៊ានប ញ្ចេ ញសំឡេងត ទ ល់នឹងចិន។
ស្ថាប័នស្រាវជ្រាវ SCSPI ត្រូវបានរដ្ឋាភិបាលទីក្រុងប៉េកាំងបង្កើតឡើងកាលពីខែមេសាឆ្នាំ២០១៩ និងនិយមប្រើប្រាស់ទិន្នន័យតាមដានចរាចរណ៍ទូកនេសាទ នាវាចរណ៍ និងអាកាសចរណ៍ ក្នុងសមុទ្រចិនខាងត្បូង។ ស្ថាប័ននេះត្រូវបានគេមើលឃើញថា ជាវេទិកាមួយទៀតរបស់ចិនលើផ្នែកសិក្សាធិការដើម្បីការពារផលប្រយោជន៍រដ្ឋាភិបាលទីក្រុងប៉េកាំងក្នុងសមុទ្រចិនខាងត្បូង៕