ក្រុមហ៊ុន GKFX (Cambodia) ប្រកាសបើកកម្មវិធីដ៏អស្ចារ្យ នូវការប្រកួតប្រជែងជួញដូររូបិយប័ណ្ណអន្តរជាតិ លើគណនីសាកល្បង(Demo) ដើម្បីដណ្តើមពានរង្វាន់ជាសាច់ប្រាក់និងរង្វាន់ពិសេសៗ…….

Spread the love

ភ្នំពេញ៖ ក្រុមហ៊ុន GKFX (Cambodia) Co,LTD ប្រចំាប្រទេសកម្ពុជាបានប្រកាសបើកកម្មវិធីដ៏អស្ចារ្យ នូវការប្រកួតប្រជែងជួញដូររូបិយប័ណ្ណអន្តរជាតិ លើគណនីសាកល្បង(Demo) ដើម្បីដណ្តើមពានរង្វាន់ជាសាច់ប្រាក់និងរង្វាន់ពិសេសៗ ផ្សេងទៀតជាច្រើន ដែលការប្រកួតប្រជែងនេះនឹងផ្តល់ឱកាសសម្រាប់ប្រជាជនកម្ពុជា ដើម្បីទទួលបាននូវជំនាញថ្មីមួយសម្រាប់ការធ្វើជំនួញដែលអាចស្វែងរកប្រាក់ចំណេញពីវិស័យនេះបាន​។ ខណៈ Covid19 វាយលុកបងប្អូនមួយចំនួនស្នាក់នៅផ្ទះក៏អាចធ្វើការប្រកួតប្រជែងជួញដូរបានតាមរយៈ Online កាន់តែពិសេសសម្រាប់បងប្អូនដែរទទួលបាននូវជំនាញនេះ ទោះបីនៅផ្ទះក៏អាចស្វែងរកប្រាក់ចំណូលបាន ដោយមិនចាំបាច់ចេញមកខាងក្រៅ និងឈប់ភ័យខ្លាចរឿងប្រាក់ចំណូលទៀត។
ហើយ​វិស័យជួញដូររូបិយប័ណ្ណអន្តរជាតិ(Forex) នេះកំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំង បើងាកទៅមើលបណ្ដាប្រទេសអភិវឌ្ឍន៍នានា មានអ្នកវិនិយោគជាច្រើនកំពុងធ្វើការជួញដូរ ផងដែរ។

លោក Ven Sida ជានាយកគ្រប់គ្រងក្រុមហ៊ុន GKFX (Cambodia) Co,LTD លោកបានមានប្រសាសន៍ថា «លោកមានទំនុកចិត្តជាមួយកម្មវិធីដ៏អស្ចារ្យ ប្រកួតប្រជែង(Challenge) ជួញដូររូបិយប័ណ្ណអន្តរជាតិ(Forex) លើគណនីសាកល្បង(Demo) នេះ​នឹងនាំមកនូវការអប់រំ និងបរិយាកាស់សប្បាយរីករាយដល់អ្នកចូលរួម ក្នុងការវឹកហាត់ការធ្វើជំនួញរបស់ពួកគេ។ ហើយ GKFX និងជួយផ្តល់វគ្គបណ្តុះបណ្តាលរបស់ពួកយើងទៅកាន់ពួកគេ ដូច្នេះអ្នករាល់គ្នាមានឱកាសស្មើគ្នាក្នុងការទទួលបានជំនាញថ្មីនេះ»។ លោកបានបន្តថា វគ្គបណ្តុះបណ្តាលការជួញដូរនេះមិនមែនជារឿងថ្មីសម្រាប់ក្រុមរបស់ពួកយើងនោះទេ គឺយើងបានធ្វើប្រចាំខែ ដើម្បីជួយដល់អតិថិជនរបស់យើងក្នុងការរក្សានិន្នាការជួញដូរ និងធ្វើឱ្យមានភាពប្រសើរជាងមុន។ ហើយមុនសម្រេចចិត្តធ្វើការជួញដូរ សូមបងប្អូនធ្វើការសិក្សារឲ្យបានច្បាស់ ពីប្រវត្តិរបស់ក្រុមហ៊ុន (Broker) ឲ្យបាន​ច្បាស់លាស់​នឹងមានការប្រតិបត្តិការច្រើនឆ្នាំ លើសពីនេះអ្នកវិនិយោគត្រូវតែមានភាពវ័យឆ្លាត មុននឹងហក់ចូលទីផ្សារមួយនេះ ដោយព្យាយាមស្វែងយល់​និងវិនិយោគជាមួយក្រុមហ៊ុន ដែលមានអាជ្ញាបណ្ណត្រឹមត្រូវដូចជាក្រុមហ៊ុន GKFX (Cambodia) Co., LTD នេះជាដើម​។

សូមបញ្ជាក់ថា ក្រុមហ៊ុន GKFX (Cambodia) Co,LTD ជាក្រុមហ៊ុនដ៏ធំលំដាប់អន្តរជាតិ និងជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន GKG (Global Kapital Group) លំដាប់ពិភពលោកដែលមានមូលដ្ឋាន នៅចក្រភពអង់គ្លេស និងមានសាខា១៨ប្រទេស និង២៨ការិយាល័យទូទាំងសាកលលោក និងជាក្រុមហ៊ុនល្បីល្បាយជាពិសេសនៅអាស៊ី​រួមទាំងប្រទេសកម្ពុជាផងដែរ។ ហើយទទួលបាន អាជ្ញាបណ្ណត្រឹមត្រូវ ពីគណកម្មការមូលបត្រកម្ពុជា គ.ម.ក (Regulated by SECC license) ដែលធ្វើឲ្យអតិថិជនមានសុវត្ថិភាព និងកម្រៃជើងសារទាប៖
– Very Low Spread
– No Commission
– No Swap
– Fast Deposit and Withdrawal
– Straight Through Processing
– Welcome all Strategy
– Start up with good promotion

សម្រាប់កម្មវិធី ប្រកួតប្រជែង(Challenge) ទទួលចុះឈ្មោះការប្រកួតនេះចាប់ផ្តើមក្នុងខែ…….. ២០២០ នឹងចាប់ផ្តើមប្រកួតជាផ្លូវការនៅថ្ងៃទី …….. រយៈពេលមួយខែពេញ។ កំពូលអ្នកឈ្នះទាំងអស់ នឹងត្រូវបានរកឃើញនៅចុងខែ…… ដើម្បីទទួលរង្វាន់ជ័យលាភី ដែលសរុបជាទឹកប្រាក់ចំនួន …….. ដុល្លារ ព្រមទាំងរង្វាន់ …….. ផ្សេងៗទៀត។
កម្មវិធីនេះ និងដំណើរការនៅលើគណនីជួញដូរសាកល្បងតែប៉ុណ្ណោះ ដូច្នេះហើយវាគ្មានហានិភ័យអ្វីទាំងអស់។ កម្មវិធីនេះ នឹងផ្តល់ឱកាសឱ្យអ្នកជំនួញទាំងឡាយអាចចូលរួមដោយសេរី ទោះបីអ្នកមានបទពិសោធន៍ ឬគ្មានក៏ដោយ។ មិនតែប៉ុណ្ណោះ អ្នកចូលរួមក៏ត្រូវបានចុះឈ្មោះដោយស្វ័យប្រវត្តិទៅក្នុងវគ្គបណ្តុះបណ្តាលពិសេសដោយឥតគិតថ្លៃ ដើម្បីពង្រឹងសមត្ថភាពបន្ថែម។ ហើយក្រុមហ៊ុន GKFX (Cambodia) និងបើកកម្មវិធី ប្រកួតប្រជែង(Challenge) នេះជាច្រើនបន្តបន្ទាប់ទៀតជូនបងប្អូន៕

សម្រាប់ពត៌មានបន្ថែម អាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖​​ ០១២ ៦២ ៦១ ៦៧/០៨៧ ៥១ ៥០ ០៧
ឬតាមរយៈអ៊ីម៉ែល៖ support@gkfxcambodia.com
គេហទំព័រហ្វេសប៊ុក៖ https://www.facebook.com/gkfxcambodia.trading/?business_id=821363131367774&ref=bookmarks

Written by 

Leave a Reply

Your email address will not be published. Required fields are marked *