លោក សួន សេរីរដ្ឋា៖ ចំណាត់ការមិនច្បាស់លាស់របស់នាយករដ្ឋមន្ត្រី លើពួកមន្ត្រីធំតូចរបស់ខ្លួន ដែលអាងអំណាចលួចប្លន់យកដីរដ្ឋ និងដីពលរដ្ឋនោះ គឺមិនអាចបញ្ចប់ជំលោះដីធ្លីនៅឆ្នាំ ២០២១ តាមការសន្យាបានទេ ………..

Spread the love

ភ្នំពេញ៖ តាមរយៈគេហទំព័រហ្វេសបុកផេក​ផ្លូវការរបស់លោក សួន សេរីរដ្ឋា ជាអតីតស្ថានិកនឹងជាប្រធានគណបក្សអំណាចខ្មែរ បានសរសេររៀបរាប់ថា៖ របបការិយាល័យធិបតេយ្យ ពុករលួយ បក្ខពួកគ្រួសារនិយម និងចំណាត់ការមិនច្បាស់លាស់របស់នាយករដ្ឋមន្ត្រី លើពួកមន្ត្រីធំតូចរបស់ខ្លួន ដែលអាងអំណាច អាងងារឯកឧត្តម ឧកញ៉ា ជំទាវ ទៅលួចប្លន់យកដីរដ្ឋ និងដីពលរដ្ឋនោះ គឺមិនអាចបញ្ចប់ជំលោះដីធ្លីនៅឆ្នាំ ២០២១ នេះតាមការសន្យាបានទេ !


ដើម្បីដោះស្រាយបញ្ចប់បញ្ហាជំលោះដីធ្លី ទូទាំងប្រទេសឲ្យពលរដ្ឋ កសិករ ម្ចាស់ដីទទួលបានយុត្តិធម៌នោះ នាយករដ្ឋមន្ត្រីត្រូវតែហ៊ានធ្វើកំណែទម្រង់ដូចខាងក្រោម ៖

១) ចៅហ្វាយខេត្តមន្ត្រីបក្សរបស់ខ្លួនដែលគ្មានសមត្ថភាព ត្រូវដកចេញ ហើយហ៊ានតែងតាំងបុគ្គលឯករាជ្យ ដែលមិនមែនជាមន្ត្រីបក្សរបស់ខ្លួនធ្វើជាចៅហ្វាយខេត្តក្នុងកិច្ចសន្យា ជាបេសកជនរបស់នាយករដ្ឋមន្ត្រី ឬក៏ជាប្រតិភូរដ្ឋាភិបាល ដែលមានសិទ្ធិស្វ័យសម្រេច តែហ៊ានទទួលទោសព្រហ្មទណ្ឌ បើសម្រេចបំពានការពិត ប្រព្រឹត្តប្រឆាំងច្បាប់ នៅក្នុងអណត្តិរបស់ខ្លួន។

២) ដកដំណែង និងចាប់ដាក់គុកដោយឥតរើសមុខ ចំពោះមន្ត្រីថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងថ្នាក់ដឹកនាំគ្រប់ដំណែងនយោបាយ ព្រមទាំងសាច់ញាត្តិគ្រប់ជាន់ថ្នាក់របស់អ្នកដឹកនាំ បើរកឃើញការពិតថា បុគ្គលនោះប្រើតួនាទី រំលោភអំណាចរដ្ឋ រំលោភអំណាចសាធារណៈ ប្រើឈ្មោះសាច់ញាត្តិជាថ្នាក់ដឹកនាំ ទៅកាងពាំងការពារអំពើរលួចប្លន់ដីរដ្ឋ និងដីពលរដ្ឋ។


៣) លុបបំបាត់ឲ្យអស់នូវប្រព័ន្ធការិយាល័យធិបតេយ្យ ដែលមន្ត្រី ក្រសួងនានា អគ្គនាយកដ្ឋាន និងនាយកដ្ឋាន ធ្វើការបិទPបាំងរបាយការណ៍ បិទបាំងការពិត ក្នុងគោលបំណងមិនឲ្យនាយករដ្ឋមន្ត្រីដឹងការពិត ពីរឿងពិតនៃប្រវត្តិជំលោះដីធ្លី។

៤) បើកផ្លូវ Hotline ឲ្យពលរដ្ឋជនរងគ្រោះពិតប្រាកដ អាចមានច្រកចូលសវនាការដោយផ្ទាល់ជាមួយនឹងនាយករដ្ឋមន្ត្រីរៀងរាល់សប្តាហ៍ តាមរយៈបុគ្គលឯករាជ្យ មិនចំណុះដំណែងនយោបាយ ។

តើរដ្ឋាភិបាលលោក ហ៊ុន សែន ហ៊ានធ្វើកំណែទម្រង់ពិតប្រាកដ ដើម្បីយកដីពីពួកលួចប្លន់ដីរដ្ឋ និងដីពលរដ្ឋ មកឲ្យរដ្ឋ និងឲ្យពលរដ្ឋវិញទេ ?

 

Written by 

Leave a Reply

Your email address will not be published. Required fields are marked *