ជួយស៊ែរឲ្យសម្តេចដឹងផង៖ មន្ត្រីចោរម្សៀត! ធ្វេីការជួយសង្គម​ ឬបង្កបញ្ហាឲ្យសង្គម? ពលរដ្ឋជាច្រេីនគ្រួសារ​ ទឹកភ្នែក​ និងក្តៅក្រហាយ ដោយសារ ប៉ូលិសរូបនេះ ………

Spread the love

កំពត៖ អភិបាលខេត្តកំពត​ ឲ្យលោក​ គឹម​ សោភ័ណ្ឌ​ បេីករបងឲ្យពលរដ្ឋប្រេីប្រាស់ផ្លូវ​ ដេីម្បីបញ្ចប់រឿង​ ដោយសម្រួលតាមគោលនយោបាយឈ្នះៗរបស់សម្តេច​ បែរជាលោក​ គឹម​ សោភ័ណ្ឌ​ ដែលជាមន្ត្រីនគរបាល​ សុំពន្យាពេល២លេីក​ ដោយមានហេតុផលថាចាំឆ្លងយោបល់លោកស្រីជំទាវសិន(មិនប្រាប់ឈ្មោះ)។ កំឡុងពេលលោក​ ពន្យាពេលនេះ​ ស្រាប់តែមានដីកាពីតុលាការ​ផង​ និងពីនគរបាលខេត្តផង​ កោះហៅប្រជាពលរដ្ឋជាបន្តបន្ទាប់​ ដោយមិនដឹងចោទពីបទល្មេីសអ្វី? ធ្វេីឲ្យពលរដ្ឋមានការភ័យខ្លាច​ ក្រោយឃេីញសមត្ថកិច្ចមកដល់ផ្ទះ។

សូមបញ្ជាក់ថា​ លោក​ គឹម​ សោភ័ណ្ឌ​ ឈ្មោះក្នុងក្របខណ្ឌប៉ូលិស​ តូច​ គឹមអាង​ បានបង្កទំនាស់ជាមួយពលរដ្ឋ​ ជាច្រេីនគ្រួសារ​ តាំងពីឆ្នាំ២០១៦​ រហូតមកដល់បច្ចុប្បន្ន​ ដោយសាររឿងបិទផ្លូវដេីរ​ និងបោះបង្គោលព្រំប្រទល់ដោយគ្មានការឯកភាព។​ អ្នកដែលមានទំនាស់ជាមួយលោក​ សុទ្ធតែត្រូវបានលោកប្តឹង​ ដោយចោទពីនេះពីនោះគ្រប់បទល្មេីស​។ ពាក្យបណ្តឹងរបស់លោក​ ដាក់ប្តឹងមិនដល់១សប្តាហ៍ផង​ តុលាការឬ​ ប៉ូលិសចេញដីកាកោះហៅភ្លាម​ បេីសិនពលរដ្ឋប្តឹងលោក​ គឹម​ សោភ័ណ្ឌ​ ពលរដ្ឋថានីតិវិធីដូចជាយឺតខុសគ្នាដូចមេឃនិងដី។

ជាក់ស្តែងកាលពីថ្ងៃទី១១​ ខែកុម្ភៈ​ កន្លងទៅនេះ​ លោក​ គឹម​ សោភ័ណ្ឌ​ បានដាក់ពាក្យប្តឹង​ ពលរដ្ឋ​ និងមន្ត្រីជំនាញ​ ព្រមទាំងអ្នកសារព័ត៌មាន​ ទៅកាន់តុលាការដោយទារម្នាក់២០០០លាន​ ហេីយចោទប្រកាន់ពលរដ្ឋជាច្រេីនបទល្មេីស​ ក្រោយពេលលោកដាក់ពាក្យប្តឹង​ថ្ងៃទី១១ នៅថ្ងៃទី១៧ខែដដែល​ ព្រះរាជអាជ្ញារងចេញដីកាកោះហៅពលរដ្ឋតាមបណ្តឹងលោក​ គឹម​ សោភ័ណ្ឌ​ ភ្លាម។ តែថ្ងៃអោយចូលខ្លួននោះ​ ត្រូវបានអភិបាលខេត្តកំពត​ សម្របសម្រួលអោយដោះស្រាយតាមគោលនយោបាយឈ្នះៗរបស់សម្តេចវិញ​ ចៀសវាងប្រេីនីតិវិធីច្បាប់បែបនេះ។ ដោយអាជ្ញាធរខេត្តបញ្ជាក់ថា​ ធ្វេីបែបនេះចំណេញទាំងអស់គ្នា​ ឈ្នះៗទាំងអស់គ្នា​ ព្រោះថាលោក​ គឹម​ សោភ័ណ្ឌ​ ក៏មានចំណុចខុសផងដែរ។

ក្រោយពេលអាជ្ញាធរសម្របសម្រួលបែបនេះ​ លោក​ គឹម​ សោភ័ណ្ឌ​ បានទទួលយកទុកក្នុងចិត្ត​ តែសុំអាជ្ញាធរពន្យាពេលសិនដេីម្បីឆ្លងយោបល់ជំទាវម្នាក់​ តែមិនដឹងជំទាវរូបនោះ​ ជាអ្នកនៅពីក្រោយខ្នងលោក​ ឬមួយលោកចេះតែប្រេីតែមជំទាវ​ ដេីម្បីបង្វែងដាននោះទេ​ ដោយគ្រាន់តែដឹងថា​ ការកោះហៅពលរដ្ឋតាមផ្លូវតុលាការមិនបានសម្រេច​ ស្រាប់តែមានស្ថាប័នប៉ូលិសកោះហៅវិញម្តង​ ដោយមិនចាត់ទុកការសម្របសម្រួលតាមគោលនយោបាយឈ្នះៗរបស់សម្តេច​ ទុកជាបានការសោះ។

សូមបញ្ជាក់ផងដែរថា​ តុលាការកោះហៅពលរដ្ឋថ្ងៃ២៧​ លោកសុំអាជ្ញាធរពន្យាពេលដល់ថ្ងៃ២៧​ ឥលូវប៉ូលិសកោះហៅពលរដ្ឋថ្ងៃទី៤​ លោកសុំពន្យាពេលអាជ្ញាធរដល់ថ្ងៃទី៥។ ការសុំពន្យាពេលនេះ​ ត្រូវបានមហាជនដែលតាមដានស្ថានការ​ យល់ឃេីញថា​ លោកសុំអាជ្ញាធរពន្យាពេលឆ្លេីយតបនេះ​ សង្ស័យទុកពេលអោយតុលាការ​ និងនគរបាលចាត់ការពលរដ្ឋជាមុនសិន​ ឬបំភ័យពលរដ្ឋសិន​ ដេីម្បីកុំអោយមានអ្នកហ៊ាន​ និយាយរឿងលោកប្រាប់អ្នកដទៃ។
លោកតា​ ទៀង​ ចេង​ វ័យ៨០ឆ្នាំ​ ដែលរងការប្តឹងពីលោក​ គឹម​ សោភ័ណ្ឌ​ កំពុងតែព្រួយបារម្ភ​ ពីលិខិតកោះហៅនេះ​ ព្រោះគាត់មានជំងឺលេីសឈាម។

គួររំលឹកថា​ មកដល់ពេលនេះ​ ម៉ោងនេះ​ គេទាន់ដឹងថា​ ពលរដ្ឋទាំងអស់មានទោសអ្វីនៅឡេីយទេ​ ក្រោយពេលពួកគាត់​ សុំអោយលោក​ គឹម​ សោភ័ណ្ឌ​ បេីកផ្លូវដេីរទាំងអស់គ្នា​ ហេីយគ្រាន់តែបាន​ ដាក់លិខិតស្នេីរទៅអាជ្ញាធរ​ និងបានរាយការណ៍អោយអ្នកសារព័ត៌មានតែប៉ុណ្ណោះ។

លោក​ គឹម​ សោភ័ណ្ឌ​ ឈ្មោះក្នុងក្របខណ្ឌ​ តូច​ គឹមអាង​ ជាមន្ត្រីនគរបាលខេត្តកំពត​ ត្រូវបានជំនាញ​ និងអាជ្ញាធរ​ រកឃេីញថា​ លោកបានចាក់ដីលុបលេីប្រឡាយ​ និងភ្លឺភ្លោះដែលជាសម្បត្តិរដ្ឋមួយចំនួនធំ​ យកមកធ្វេីកម្មសិទ្ធិផ្ទាល់ខ្លួន​ ដេីម្បីធ្វេីផ្លូវចូលដីឡូតិ៍​ ដោយបិទរបងថ្ម​ មិនឲ្យអ្នកផ្សេងប្រេីផ្លូវនោះបានឡេីយ​ ក្រោយមកក៏មានពលរដ្ឋជំទាស់​ អាជ្ញាធរស្រុកបានអោយលោកបញ្ឈប់​ និងដកបង្គោលរបងបេីកផ្លូវអោយពលរដ្ឋ​ តែមកដល់បច្ចុប្បន្ន​ លោកនៅតែមិនធ្វេីតាមអាជ្ញាធរឡេីយ​ ថែមទាំងប្តឹងថែមទៀត​។​ មន្ត្រីជំនាញបានបញ្ជាក់ដែរថា​ បច្ចុប្បន្នលោក​ គឹម​ សោភ័ណ្ឌ​ បានលក់ដីឡូតិ៍ទាំងនោះអស់បាត់ទៅហេីយ​ តែនៅតែចង់ទុកផ្លូវទាំងនោះជារបស់ខ្លួនផ្តាច់មុខដដែល​ ហេីយចង់អោយជំនាញដាក់ឈ្មោះថាផ្លូវគឹម​ សោភ័ណ្ឌ​ ថែមទៀតផង។

មកដល់ពេលនេះ​ ទោះបីមានអាជ្ញាធរ​ និងជំនាញពន្យល់លោកយ៉ាងណាក៏ដោយ​ ក៏លោកនៅតែចង់​ ឈ្នះចង់ចាញ់ជាមួយពលរដ្ឋដដែល​ ដោយមិនបានគិតថានយោបាយឈ្នះៗរបស់សម្តេច​ ដែលអភិបាលខេត្តយកមកប្រេី​ អាចជួយអោយគាត់ចំណេញសោះ។

សំនួរពីពលរដ្ឋសួរថា​៖
១.​ តេីលោក​ គឹម​ សោភ័ណ្ឌ​ ជានរណា? ហេីយ​លោក​ តូច​ គឹម​អាង​ ជានរណាដែរ​?​ ហេតុអ្វីមនុស្សម្នាក់ប្រេីឈ្មោះពីរ​ ហេីយមានឥទ្ធិពលខ្លាំងយ៉ាងនេះ?
២.​ តេីជំទាវនៅក្រោយខ្នងលោក​ គឹម​ សោភ័ណ្ឌ​ ជានរណា​? ហេីយលោកជំទាវ​ បានដឹងទេថា​ មានពលរដ្ឋជាច្រេីនគ្រួសារកំពុង​ ទឹកភ្នែក​ និងក្តៅក្រហាយជាមួយលោកប៉ូលិសរូបនេះ?
៣.​ តេីលោក​ គឹម​ សោភ័ណ្ឌ​ ធ្វេីការដេីម្បីជួយសង្គម​ ឬបង្កបញ្ហាឲ្យសង្គម​ បានចូលចិត្តធ្វេីរបៀបនេះ? ប្រភព FK News Media

Written by 

Leave a Reply

Your email address will not be published. Required fields are marked *