ហួសចិត្ត! មានប្រពន្ធស្អាតដូចផ្កា ការហើយពេញច្បាប់ សុខចិត្តចោល ទៅយកស្រីខារ៉ាអូខេ………

Spread the love

ភ្នំពេញ៖ ស្ត្រីម្នាក់បានអះអាងថាខ្លួនបានតាមទាន់ឃើញប្ដីមកផឹកស៊ីហើយដេកនៅក្នុងផ្ទះរបស់ស្រីកំណាន់ចិត្តមួយកន្លែង ស្ថិតនៅក្នុងភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ហើយនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ នាងបានដាក់ពាក្យបណ្ដឹងទៅខាងអាជ្ញាធរមានសមត្ថកិច្ចឲ្យជួយដោះស្រាយចំពោះប្ដីកំហូចនេះតាមច្បាប់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ស្រ្តីជាប្រពន្ធ ឈ្មោះ ចន្ធី តាំងហូយ អាយុ៣៣ឆ្នាំ មានកូនប្រុសស្រីចំនួន៤នាក់ ។ ចំណែកប្ដីជើងល្អ ឈ្មោះសេង សុភក្ត្រា អាយុ៣២ឆ្នាំ មុខរបរ រកស៊ីខួងគ្រឹះ និងស្រីជាគូកំណាន់ចិត្តឈ្មោះវន ម៉ី អាយុ២៤ឆ្នាំ មុខរបរធ្វើការក្នុងKTV។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រ្តីជាប្រពន្ធឈ្មោះ ចន្ធី តាំងហូយ បានឲ្យដឹងថា នាងបានតាមទាន់ប្ដីកំហូចទៅដេកនៅផ្ទះរបស់ស្រីកំណាន់ចិត្តខាងលើនេះ កាលពីថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ ២០២០ រហូតទល់មកដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅតែមិនឃើញប្ដីចេញមកវិញ ហាក់ដូចជាដឹងថានាងបានមកអង្គុយឃ្លាំចាំមើលនៅនឹងមុខផ្ទះរបស់ស្រីកំណាញ់ចិត្តនោះ ទើបមិនហ៊ានចេញមកក្រៅ ដោយនាងអង្គុយរង់ចាំតាំងពីព្រឹករហូតដល់ល្ងាច។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រ្តីជាប្រពន្ធបញ្ជាក់ថា ប្ដីនាង និងស្រីកំណាន់ចិត្តនោះ ធ្លាប់បានធ្វើកិច្ចសន្យាថានឹងឈប់ទាក់ទងជាមួយគ្នាកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០១៩ នៅមុខអាជ្ញាធរមានសមត្ថកិច្ច ម្ដងរួចមកហើយ តែប្តីកំហូច និងស្រីកំណាន់ចិត្តនោះ នៅតែបន្តមានទំនាក់ទំនងស្នេហាជាមួយគ្នាដដែល។


រហូតមកដល់ថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ ២០២០ នាងបានតាមទាន់ឃើញប្ដីកំហូចចូលមកផឹកស៊ី ហើយដេកនៅផ្ទះរបស់ស្រីកំណាន់ចិត្តនោះទៀត ក៏បានរាយដាក់ពាក្យបណ្ដឹងទៅខាងអាជ្ញាធរមានសមត្ថកិច្ចឲ្យជួយដោះស្រាយចំពោះប្ដីកំហូចនេះតាមផ្លូវច្បាប់តែម្ដងទៅ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Written by 

Leave a Reply

Your email address will not be published. Required fields are marked *