លោក សួន សេរីរដ្ឋា៖ បើមិនហ៊ានចាប់ ចៅហ្វាយខេត្ត ចៅហ្វាយស្រុក មន្ត្រីតុលាការ ដែលឃុបឃិតគ្នាជាប្រព័ន្ធ ប្រព្រឹត្តិបទល្មើស លួចប្លន់ដីរដ្ឋ និងដីពលរដ្ឋ យកមកកាត់ទោសដាក់គុកទេ នោះជាការកែទម្រង់ លេងសើច រាក់កំផែល និងជាមូលហេតុនៃវិបត្តិដីធ្លី នៅ……….

Spread the love

ភ្នំពេញ៖ តាមរយៈគេហទំព័រហ្វេសបុករបស់លោក សួន សេរីរដ្ឋា បានសរសេររៀបរាបថា៖ កំណែទម្រង់ស៊ីជំរៅ មិនមែនជាយន្តការដែល នាយករដ្ឋមន្ត្រីបញ្ជាខ្លួនឯង ហើយអនុវត្តខ្លួនឯង រួចសេនាធិការជា រដ្ឋមន្ត្រី ជាចៅហ្វាយខេត្ត ចៅហ្វាយក្រុង ចៅហ្វាយស្រុក ចៅហ្វាយខ័ណ្ឌ ចាំតែអង្គុយទះដៃ មិនអនុវត្តតួនាទីរបស់ខ្លួននោះទេ… តែបើនាយករដ្ឋមន្ត្រីបញ្ជាហើយ ថ្នាក់ក្រោមមិនអនុវត្តន៍ ចាំតតែនាយករដ្ឋមន្ត្រីចុះអនុវត្តខ្លួនឯងនោះ គេហៅថា ៖ « កំណែទម្រង់រាក់កំផែល» !


បញ្ហាទំនាស់ដីធ្លី ដែលពួកមន្ត្រីអ្នកធំមានអំណាច អាងអំណាចបក្សទៅពីភ្នំពេញ ទៅរំលោភប្លន់យកដីរបស់ពលរដ្ឋ បញ្ហាអសកម្មសេវ៉ាសាធារណៈ ធ្វើប្លង់ដីមិនបាន បង់លុយបង់ពន្ធប្រថាប់ត្រាធ្វើប្លង់ដី ត្រូវមន្ត្រីពន្ធដា នងមន្ត្រីសុរិយោដីទាលុយលើសចំនួនកំណត់ ដែលត្រូវបង់ចូលរដ្ឋ និងបន្តការប្រកម្លាំងប្រដាប់អាវុធ និងបន្តប្រើដីកា តុលាការ ទៅកាងការពារពួកអ្នកធំមានអំណាច ដើម្បីរំលោភយកដីពលរដ្ឋ… វាជាអំពើឃោឃៅ វាមិនមែនជាការកែទម្រង់ទេ ! ។


បើមិនហ៊ានចាប់ចៅហ្វាយខេត្ត ចៅហ្វាយខេត្តរង ចៅហ្វាយស្រុក ចៅហ្វាយស្រុករង មន្ត្រីតុលាការ ដែលឃុបឃិតគ្នាជាប្រព័ន្ធ ប្រព្រឹត្តិបទល្មើស លួចប្លន់ដីរដ្ឋ និងដីពលរដ្ឋ យកមកាត់ទោស ដាក់គុកទេ… នោះវាគ្រាន់តែជា ការកែទម្រង់លេងសើច រាក់កំផែល តែប៉ុណ្ណោះ ៕

ហើយគេហទំព័រហ្វេសបុករបស់លោកក៏បានសរសេររៀបរាប់ទៀតផងដែរថា៖ ថ្ងៃនេះចុះមកជួបគ្រួសាររងគ្រោះ និងតំណាងជាង ១០០ គ្រួសារ នៅសង្កាត់និមិត និងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ដែលជាក្រុមគ្រួសាររងគ្រោះ ត្រូវពួកអ្នកធំ អ្នកមានអំណាច មកពីភ្នំពេញ សហការណ៍ជាប្រព័ន្ធ ធ្វើឯកសារលួចយកដីរបស់ពួកគាត់ ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ថ្លែងជាសាធារណៈថា៖ ក្នុងបក្សរបស់គាត់ គាត់និយាយដល់ថា ដីមិនមែនជាដីម៉ែឪរបស់មន្ត្រីបក្សគាត់ដែលកំពុងកាន់អំណាចទេ… ដូច្នោះម្តេចមិនចែកឲ្យពលរដ្ឋទៅ កុំឲ្យមានទំនាស់ជាមួយពលរដ្ឋ !


តែការពិត គឺមន្ត្រី លោកធំ អ្នកមានអំណាចនៅភ្នំពេញ របស់បក្សកាន់អំាចនេះហើយ ដែលប្រើអំណាចបញ្ជារគាបសង្កត់ប្លន់យកដីពលរដ្ឋ លួចធ្វើប្លង់ ឃុបឃឹតជាប្រពន្ធយកដីស្រែដីចម្ការ ដីភូមិរបស់ពលរដ្ឋ ។

ចំណារអន្តរាគមន៍ របស់នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ រដ្ឋមន្ត្រី និងបទបញ្ជាជាច្រើន ដែលបញ្ជារឲ្យវាស់ចែកដីឲ្យពលរដ្ឋ ត្រូវថ្នាក់ខេត្ត ស្រុក ឃុបឃឹតជាប្រពន្ធបិទចោលមិនអនុវត្តន៍ ហើយបង្វែររឿងចាប់ពលរដ្ឋដាក់គុក ទុកម្ចាស់ដែលរស់នៅអាស្រ័យផល ធ្វើស្រែចំការលើដី ថាជាអ្នកលួចយកដីអ្នកនៅភ្នំពេញ ដែលមិនដែលស្គាល់ដីទៅវិញ ។ នេះជាហេតុនៃវិបត្តិដីធ្លី នៅស្រុកខ្មែរ៕

Written by 

Leave a Reply

Your email address will not be published. Required fields are marked *