សាហាវម្លេះ! ខឹង ប្តីប្រច័ណ្ឌ ទាញកាំបិតផ្គាក់កាប់ បណ្តាលឲ្យស្លាប់ភ្លាម់ៗ ………..

Spread the love

កំពង់ស្ពឺ៖ កម្លាំងសមត្ថកិច្ចស្រុកភ្នំស្រួច នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ នៅវេលាម៉ោង ១៩និង០០នាទី បានឃាត់ខ្លួនស្ត្រីម្នាក់ ក្រោយយក នៅចំណុចភូមិទី០១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ។

ជនសង្ស័យឈ្មោះ លុយ អេង អាយុ ៤៩ឆ្នាំ រស់នៅភូមិឃុំខាងលើ (ត្រូវជាប្រពន្ធជនរងគ្រោះ) ។ ក្រោយការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកកាំបិតផ្គាក់ កាប់ទៅលើ ជនរងគ្រោះឈ្មោះ សៅ ប៊ុនធឿន ភេទប្រុស អាយុ ៤៧ឆ្នាំ ចំថ្ពាល់ខាងឆ្វេងចំនួន ០១កាំបិត បណ្តាលឲ្យជនរងគ្រោះស្លាប់។


មូលហេតុ៖ ដោយសារឈ្លោះទាស់ទែងពាក្យសំដី ព្រោះប្តីប្រច័ណ្ឌប្រពន្ធ។
ករណីខាងលើ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាង ទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីអនុវត្តតាមនីតិវិធី៕

Written by 

Leave a Reply

Your email address will not be published. Required fields are marked *