កំពុងតែអង្គុយ សាសងអូនបងផ្អែមល្ហែមដាក់គ្នា ស្រាប់តែមានអាក្រុមក្មេងទំនើង ប្រុសស្រី​ជាង១០នាក់ ដេញវ៉ៃផ្អេីលសួនវត្ត​បទុម​ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានជនដៃដល់ម្នាក់​……….

ភ្នំពេញ​៖​ យុវជនដៃដល់ម្នាក់​ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅប៉ុស្តិ៍​ ដេីម្បីសួរនាំ​ទាំងយប់​ ក្រោយនាំបក្ខពួកប្រុសស្រី​ ជាង១០នាក់​ ដេញវ៉ៃ​ សង្សារមួយគូរ​ រត់ពេញទឹកពេញដី បង្កអោយមានការភ្ញាក់ផ្អេីលនាវេលាម៉ោង​១២រំលងអាធ្រាត្រ​ឈានចូលថ្ងៃទី​២៧​ ខែសីហា​ ឆ្នាំ​២០១៩​ ស្ថិតនៅចំណុចសួនវត្ត​បទុម​ នៅក្នុងសង្កាត់ចតុមុខ​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ ។


យោងតាមសម្ដីគូសង្សាររងគ្រោះខាងលេីបានបញ្ជាក់ប្រាប់ក្រុមការងារ TVFB ឲ្យដឹងថា​ ៖ មុនកើតហេតុ​ ខ្លួនទាំងពីរនាក់​ បានមកអង្គុយនៅទីតាំងកន្លែងកើតហេតុ​ ម្តុំសួនច្បារវត្តបទុមតាំងពីវេលាម៉ោង២៣យប់​ រហូតមកដល់វេលាកើតហេតុ​ ស្រាប់តែមានក្មេងទំនើងប្រុសស្រី​ ១ក្រុម​ មានគ្នាជាង១០នាក់​ កាន់ទាំងមួកការពារ​ កាន់ទាំងខ្សែក្រវ៉ាត់​ រត់ដេញវ៉ៃខ្លួនផ្អើលពេញទីតាំងចំណុចកើតហេតុ​ រួចបុរសជាសង្សារ​ ក៏រត់ទៅហៅសមត្ថកិច្ចឱ្យចុះមកអន្តរាគមន៍​ ធ្វេីអោយក្រុមក្មេងទំនើង​ ខាងលេី​ រត់ចែកជេីងគ្នាភ្លាមៗ​ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់​ រួចបញ្ជូនយកមកប៉ុស្តិ៍​ ដេីម្បីសាកសួរភ្លាមៗទាំងកណ្តាលយប់តែម្តង​ ។

ក្រោយពេលកើតហេតុ​ ជនរងគ្រោះជាគូសង្សារក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ​ ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមនីតិវិធី​ ចំណែកជនដៃដល់​ ត្រូវបានសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ន​ នឹងរង់ចាំដោះស្រាយចាត់ការបន្ត​ ៕
ប្រភព TVFB

Written by 

Leave a Reply

Your email address will not be published. Required fields are marked *