ក្រុមហ៊ុន GKFX លំដាប់ថ្នាក់ពិភពលោកដ៏ធំ របស់ចក្រភពអង់គ្លេស បានពង្រីកសាខា របស់ខ្លួន​មកដល់ប្រទេសកម្ពុជាហើយ ដែលមានឈ្មោះថា GKFX CAMBODIA ………..

ភ្នំពេញ៖ ឥឡូវនេះក្រុមហ៊ុន GKFX CAMBODIA ជាក្រុមហ៊ុនឈ្មួញជើងសារឧបករណ៍និស្សន្ទលំដាប់ថ្នាក់ពិភពលោកដ៏ធំរបស់ ចក្រភពអង់គ្លេស បានចាប់ផ្តើមបើកជាផ្លូវការនៅក្នុងព្រះរាជាណាចក្រកម្ពុជាហើយ ថែមទាំងទទួលអាជ្ញាបណ្ណស្របច្បាប់ពីគណៈកម្មការមូលបត្រកម្ពុជាផ្លូវការនៅកម្ពុជាហើយ។


នាពេលបច្ចុប្បន្ននេះ ការជួញដូររូបិយប័ណ្ណអន្តរជាតិ និងហាងឆេងមាស (FOREX) នៅក្នុងប្រទេសកម្ពុជាមានការរីកចម្រើនខ្លាំងឡើងៗ នេះគឺជាទីផ្សារ ហិរញ្ញវត្ថុមួយដ៏ធំជាងគេបំផុតរបស់ពិភពលោក ដែលមានលំហូរសាច់ប្រាក់ប្រមាណ ពាន់ពាន់លានដុល្លាអាមេរិច ក្នងមួយថ្ងៃ ដោយមានអ្នកចូលរួមក្នុងទីផ្សារ ពីធនាគាធំៗ ទូទាំងពិភពលោក ស្ថាប័នហិរញ្ញវត្ថុ ក្រុមហ៊ុនឯកជន និង វិនិយោគិនទូទៅ។


ការវិនិយោគលើទីផ្សារ FOREX ពិតជាអាចរកប្រាក់ចំណេញបានពិតប្រាកដមែន យ៉ាងណាមិញ ប្រសិនបើអ្នកវិនិយោគមិនមានជំនាញច្បាស់លាស់ ឬសិក្សាឱ្យបានល្អិតល្អន់ ទៅលើកក្តាបច្ចេកទេស ការវិភាគព័ត៌មានសេដ្ឋកិច្ច និងរបៀបគ្រប់គ្រង់ហានិភ័យឱ្យបានត្រឹមត្រូវនោះទេ នោះការវិនិយោគលើទីផ្សារ FOREX អាចប្រឈមនឹងហានិភ័យខ្ពស់។ ហើយវាជាទីផ្សារធំ អាចធ្វើឱ្យវិនិយោគិនមានឱកាសច្រើនក្នុងការធ្វើប្រតិបត្តិការជួញដូរ ពីររូបិយប័ណ្ណមួយ ទៅ រូបិយប័ណ្ណមួយយ៉ាងឆាប់រហ័ស ម្យ៉ាងវិញទៀតវាមានភាពងាយស្រួលវិនិយោគដោយគ្រាន់តែបញ្ចូលកម្មវិធីជួញដូរតាម ទូរស័ព្ចដៃ ឬ កុំព្យូទ័រ ក៏អាចជួញដូរបានដែរ។

ដោយថ្មីៗនេះ ក្រុមហ៊ុនឈ្មួញជើងសារឧបករណ៍និស្សន្ទ លំដាប់ថ្នាក់ពិភពលោកដ៏ធំ របស់ចក្រភពអង់គ្លេសនេះ​ បានពង្រីកសាខា របស់ខ្លួន​មកដល់ប្រទេសកម្ពុជាហើយ ដែលមានឈ្មោះថា GKFX CAMBODIA ហើយក្រុមហ៊ុននេះជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន​ GK​ Group ដែលមានក្រុមហ៊ុនជួញដូរឧបករណ៏និស្សន្ទ(Broker) ចំនួន​​8 ក្រុមហ៊ុនហិរញ្ញវត្ថុ(Finace) ចំនួន3 និងធនាគារ(Bank) ចំនួន2 ដែលមានការិយាល័យ ជាង28 ប្រទេសទូទាំងពិភពលោក។


នាបច្ចុប្បន្ននេះ GKFX CAMBODIA បានចាប់ផ្តើមបើកជាផ្លូវការនៅក្នុងព្រះរាជាណាចក្រកម្ពុជាហើយ នឹងបានទទួល អាជ្ញាបណ្ណស្របច្បាប់ ពីគណៈកម្មការមូលបត្រកម្ពុជា ជាផ្លូវការ។ ជាពិសេស GKFX CAMBODIA នាំមកនូវលក្ខខណ្ឌល្អៗ ដល់វិនិយោគិន អ្នកជួញដូរ និង ដៃគួរពាណិជ្ជកម្ម មិនតែប៉ុណ្ណោះ សហការជាមួយធនាគារ កំពូលៗ និងអ្នកផ្តល់សាច់ប្រាក់ងាយស្រួលដើម្បីផ្តល់នូវបរិយាកាសពាណិជ្ជកម្មល្អ ប្រកបដោយប្រសិទ្ធភាព និងការយកចិត្តទុកដាក់ខ្ពស់ចំពោះគុណតម្លៃរបស់អតិថិជន GKFX CAMBODIA នឹងនាំលោកអ្នកឆ្ពោះទៅរកភាពជោគជ័យក្នុងការធ្វើអាជីវ។

Written by 

Leave a Reply

Your email address will not be published. Required fields are marked *