លោកព្រះ សម័យនេះហើយ៖ បុរស់ម្នាក់ ធ្វើសកម្មភាពលួចទឹកពីផ្ទះគេ មកផ្គត់ផ្គង់ផ្ទះខ្លួនឯង ត្រូវសមត្ថកិច្ច​ចាប់ខ្លួន វាយខ្នោះ ………

កណ្តាល៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួន​ ក្រោយបានធ្វើសកម្មភាពលួចតទឹកពីផ្ទះគេ មកផ្គត់ផ្គង់ផ្ទះខ្លួនឯង ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ក្នុងភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។


សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ បៀវ គីមលី ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរមេផ្ទះ រស់នៅភូមិ-ឃុំកើតហេតុ ។ ចំណែកជនសង្ស័យមានឈ្មោះ លន់ សំអូន ភេទប្រុស អាយុ៣២ឆ្នាំ សញ្ជាតិខ្មែរ មុខរបរជាងកាត់សក់ មានទីលំនៅភូមិ-ឃុំកើតហេតុ ។ ដកហូតបាន កែងទុយយោ ជ័រ០១ និងបង្កផលប៉ះពាល់ដល់ជនរងគ្រោះខាតបង់លុយថ្លៃទឹកនិងថ្លៃភ្លើង ថ្លៃជួសជុសម៉ូទ័រ ដោយប្រើលើសកំរិតបណ្តាលឲ្យឆេះ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះចេះតែឆ្ងល់ឌីសសង់ទ័រ ឧស្សាហ៍លោតនិងឆេះម៉ូទ័រញឹកញាប់ទើបមកដល់ថ្ងៃទី ២២ ខែសីហា ឆ្នាំ២០១៩ ជនរងគ្រោះបានប្រើជាងឈ្មោះ ហឿន រុន ចុះទៅត្រួតពិនិត្យទើបរកឃើញកន្លែងសង្ស័យ លួចតប្រព័ន្ធទឹក ។

តាមចម្លើយសារភាពរបស់ជនសង្ស័យបានសារភាពថាខ្លួនបានលួចតប្រព័ន្ធទឹកដើម្បីយកមកផ្គត់ផ្គង់ផ្ទះជួលរបស់ខ្លួនកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៩យប់ ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងចាត់ការតាមនីតិវិធីច្បាប់៕

Written by 

Leave a Reply

Your email address will not be published. Required fields are marked *