លើសពីអាណិត៖ ជីវិតអើយជីវិត កូនបានស្លាប់ចោល ដោយមិនស្គាល់មុខកូន ហើយខ្លួនពិការភ្នែកទាំងពីរ ប្រពន្ធមានជំងឺមហារីកមាត់ស្បូនត្រូវមើលថែ ទាំងជីវភាព រកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹក ធ្វើការឲ្យគេក្នុងឡដុតធ្យូងទាំងពិការភ្នែកមើលមិនឃើញ………..

ជីវិតនេះ ពិតជាលំបាកពេកហើយ ដោយលោកតាដែលពិការភ្នែក កូនមិនគ្រប់លក្ខណ: រកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹក អ្នកមីង វ.ហ អាយុ ៥៥ រស់នៅ ភូមិអូរគគីរ ឃុំជ្រប់ ស្រុកសន្ទុក ខេត្តកំពង់ធំ ថែមទាំង មានជំងឺមហារីកមាត់ស្បូនទៀត។ ធ្វើឲ្យលោកតា ដែលគាត់ពិការភ្នែក ដែលត្រូវមើលថែប្រពន្ធមានជំងឺ និងកូនដែលមិនមានសតិមិនល្អម្នាក់ទៀត ដែលកំពុងរស់នៅក្នុងភូមិអូរកោះគគី​ ឃុំជ្រាប់​ ស្រុកសន្ទុក​ ខេត្តកំពង់ធំ ដោយការលំបាកបំផុតគឺត្រូវធ្វើការនៅឡដុតធ្យូង។


ដំណឹងរបស់លោកតា កន្លងមកTVFB ក៏បានអំពាវនាវឲ្យសប្បុរសជនជួយឧបត្ថម្ភ ក្នុងនោះក៏មានតារាល្បីៗ រួមទាំងឯកឧត្តម ហ៊ុន ជា ក៏បានជួយឧបត្ថម្ភជាថវិកាដល់លោកតាផងដែរ ។

ប៉ុន្តែពេលនេះ ស្រាប់តែទុក្ខជាន់លើទុក្ខ ដោយយោងតាមគណនីFacebook ឈ្មោះ នារី ចិត្តធម៌ បានថា៖ «សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយ អ៊ុំប្រុស កែវ ណាង ដែលពិការភ្នែកទាំងពីរ និងក្រុមគ្រួសារ ឥលូវនេះកូនរបស់គាត់បានទទួលមរណភាពដោយជំងឺ សូមវិញ្ញាណក្ខន្ធក្មួយទៅកាន់សុគតិភព»៕ប្រភព TVFB

Written by 

Leave a Reply

Your email address will not be published. Required fields are marked *