ពួកមន្ត្រីអាក្រក់ចឹងមានប៉ុនន្មាននាក់ទៀត៖ អាងខ្លួនជាមន្ត្រី​ប៉ូលីស ប្រើអំពើហឹង្សា វាយប្រជាពលរដ្ឋអោយរបួសធ្ងន់ធ្ងរ ហើយ…….

ខេត្តកណ្តាល ៖ លោកណន ឧត្តមមានតួនាទីជានាយរងនគរបាលប៉ុស្ដិ៍រដ្ឋបាលជ្រោយតាកែវនៃស្រុកកោះធំត្រូវបាន លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល ព្រមានចាត់វិធានការ ដាក់វិន័យកងកមក្លាំង លើប៉ូលិសរូបនេះ ដែលបានវាយលើយុវជនម្នាក់ឲ្យរងរបួសដេកនឹងកន្ទេល ត្រូវជាកូនប្រុសរបស់លោកស្រី អនុប្រធានភូមិទៀតផង។
លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានបញ្ជាក់ថា លោករង់ចាំដីកាពីអយ្យការតុលាការ បើសិនជាតុលាការចោទប្រកាន់តាមបទល្មើស ដូចអ្វីដែលប៉ូលិសយើង ស្រាវជ្រាវរកឃើញមែន នោះយើងនឹងដាក់វិន័យ ហើយអាចរំសាយចេញពីជួរប៉ូលិស តាមកម្រិតបទល្មើសរបស់បុគ្គលនោះ។


ក្នុងសំណុំរឿងប៉ូលិសវាយកូនប្រុសអនុប្រធានភូមិ ឲ្យរបួសធ្ងន់នេះ ត្រូវបានលោកស្នងការ អ៊ាវ ចំរើន បញ្ជាក់ថា បន្ទាប់ពីទទួលពាក្យបណ្តឹងពីគ្រួសារជនរងគ្រោះ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចាត់បញ្ជូនសំណុំរឿងនេះ ទៅកាន់អធិការស្រុក ឲ្យដោះស្រាយ ប៉ុន្តែការដោះស្រាយមិនបានត្រូវរ៉ូវគ្នាទេ ដោយសារតែប៉ូលិស ដែលជាប់ចោទនោះ មិនព្រមសារភាពទេ។
លោកស្នងការ បញ្ជាក់ថា តាមការស្រាវជ្រាវរបស់ជំនាញ បង្ហាញថា រឿងនេះ បានកើតឡើងពិតប្រាកដមែន ។ ក្រោយមក សំណុំរឿងនេះ បានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកណ្តាលវិញ ហើយផ្នែកព្រហ្មទណ្ឌកម្រិតស្រាល បានចាត់ការរឿងនេះហើយ។

សូមបញ្ជាក់ថា អ្នកស្រី ប្រាង ម៉ុម រស់នៅភូមិព្រែកតាឃិន ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល ដែលជាអនុប្រធានភូមិ ព្រែកតាឃិន បានដាក់ពាក្យបណ្តឹង ទៅកាន់ស្នងការនគរបាលខេត្តកណ្តាល ប្តឹងឈ្មោះ ណន ឧត្តម អាយុ ២៨ឆ្នាំ មានទីលំនៅក្នុងភូមិព្រែកថ្មី ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល ជានាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយតាកែវ និងបក្ខពួក ពាក់ព័ន្ធនឹងការវាយលើកូនប្រុសរបស់អ្នកស្រី ឈ្មោះ ឃន វ៉ាន់នី បណ្តាលឲ្យរងរបួសធ្ងន់។


តាមពាក្យបណ្តឹង ថាហេតុការណ៍ បានកើតឡើង កាលពីយប់ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ ក្នុងពេលមានកម្មវិធីល្ខោនបាសាក់សម្ដែង នៅវត្តជ្រោយតាកែវ ក្នុងភូមិ ឃុំ កើតហេតុ ។ ករណីនេះ កើតឡើងដោយសារតែមានជម្លោះពាក្យសម្តី ហើយក្រុមប៉ូលិស បានចាប់វាយខ្នោះកូនប្រុសអនុប្រធានភូមិ និងវាយ បណ្តាលឲ្យរបួសធ្ងន់ ដេកដួលនៅនឹងកន្លែង ។
ជុំវិញករណីនេះ មិនទាន់មានការបកស្រាយបែបណាពីលោក ណន ឧត្តម នាយរងប៉ុស្តិ៍ប៉ូលិសឃុំជ្រោយតាកែវ នៅឡើយទេ៕

Written by 

Leave a Reply

Your email address will not be published. Required fields are marked *