លោកព្រះ!! កិបកេងលុយក្រុមហ៊ុន OISHI ជាង ២លានដុល្លារអាមេរិក ត្រូវសមត្ថកិច្ចចាប់ខ្លួនបុរស២នាក់ ដែល………

ភ្នំពេញ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ធ្វើការចាប់ខ្លួនបុរស២នាក់ ជាបន្តបន្ទាប់ សង្ស័យកិបកេងលុយក្រុមហ៊ុន ផលិតផល OISHI ជាង២លានដុល្លារសហរដ្ឋអាមេរិក។

ការចាប់ខ្លួនបុរសទាំង២នាក់នេះ ធ្វើឡើងតាមពាក្យបណ្តឹងរបស់ក្រុមហ៊ុនផលិតផល OISHI ដោយក្រុមហ៊ុនបានសង្ស័យ និងរកឃើញថា ចាប់តាំងពីឆ្នាំ២០១៧ មកក្រុមហ៊ុនបានបាត់បង់ប្រាក់ចំណេញ ប្រមាណជាង២លានដុល្លារ ដោយជនសង្ស័យទី១ឈ្មោះ សុង សាក់លី តួនាទីជាអ្នកគ្រប់គ្រងទូទៅ ត្រូវចាប់ខ្លួននៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ និងទី២ឈ្មោះ សម រតនៈ តួនាទីជាប្រធានគណនី ត្រូវបានចាប់ខ្លួនកាលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩កន្លងទៅ


ខណៈដែលកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅ ឈ្មោះ សុង សាក់លី និងឈ្មោះ សម រតនៈ និងអ្នកផ្សេងទៀតដែលពាក់ព័ន្ធបានធ្វើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន ដើម្បីធ្វើសវនកម្មផ្ទៃក្នុង តែក្រោយមកបុរសទាំង២នាក់នេះ បានព្យាយាមគេចវេសមិនព្រមចូលខ្លួននោះឡើយ ពេលត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ កំពុងចាត់ការតាមច្បាប់បន្តទៀត៕

Written by 

Leave a Reply

Your email address will not be published. Required fields are marked *