លោកព្រះ សម័យនេះហើយ៖ បុរស់ម្នាក់ ធ្វើសកម្មភាពលួចទឹកពីផ្ទះគេ មកផ្គត់ផ្គង់ផ្ទះខ្លួនឯង ត្រូវសមត្ថកិច្ច​ចាប់ខ្លួន វាយខ្នោះ ………

កណ្តាល៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួន​ ក្រោយបានធ្វើសកម្មភាពលួចតទឹកពីផ្ទះគេ មកផ្គត់ផ្គង់ផ្ទះខ្លួនឯង ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ក្នុងភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ បៀវ គីមលី ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរមេផ្ទះ រស់នៅភូមិ-ឃុំកើតហេតុ ។ ចំណែកជនសង្ស័យមានឈ្មោះ លន់ សំអូន ភេទប្រុស អាយុ៣២ឆ្នាំ សញ្ជាតិខ្មែរ មុខរបរជាងកាត់សក់ មានទីលំនៅភូមិ-ឃុំកើតហេតុ ។ ដកហូតបាន កែងទុយយោ ជ័រ០១ និងបង្កផលប៉ះពាល់ដល់ជនរងគ្រោះខាតបង់លុយថ្លៃទឹកនិងថ្លៃភ្លើង ថ្លៃជួសជុសម៉ូទ័រ ដោយប្រើលើសកំរិតបណ្តាលឲ្យឆេះ ។ Read more

លើសពីអាណិត៖ ជីវិតអើយជីវិត កូនបានស្លាប់ចោល ដោយមិនស្គាល់មុខកូន ហើយខ្លួនពិការភ្នែកទាំងពីរ ប្រពន្ធមានជំងឺមហារីកមាត់ស្បូនត្រូវមើលថែ ទាំងជីវភាព រកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹក ធ្វើការឲ្យគេក្នុងឡដុតធ្យូងទាំងពិការភ្នែកមើលមិនឃើញ………..

ជីវិតនេះ ពិតជាលំបាកពេកហើយ ដោយលោកតាដែលពិការភ្នែក កូនមិនគ្រប់លក្ខណ: រកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹក អ្នកមីង វ.ហ អាយុ ៥៥ រស់នៅ ភូមិអូរគគីរ ឃុំជ្រប់ ស្រុកសន្ទុក ខេត្តកំពង់ធំ ថែមទាំង មានជំងឺមហារីកមាត់ស្បូនទៀត។ ធ្វើឲ្យលោកតា ដែលគាត់ពិការភ្នែក ដែលត្រូវមើលថែប្រពន្ធមានជំងឺ និងកូនដែលមិនមានសតិមិនល្អម្នាក់ទៀត ដែលកំពុងរស់នៅក្នុងភូមិអូរកោះគគី​ ឃុំជ្រាប់​ ស្រុកសន្ទុក​ ខេត្តកំពង់ធំ ដោយការលំបាកបំផុតគឺត្រូវធ្វើការនៅឡដុតធ្យូង។ ដំណឹងរបស់លោកតា កន្លងមកTVFB ក៏បានអំពាវនាវឲ្យសប្បុរសជនជួយឧបត្ថម្ភ ក្នុងនោះក៏មានតារាល្បីៗ រួមទាំងឯកឧត្តម ហ៊ុន ជា ក៏បានជួយឧបត្ថម្ភជាថវិកាដល់លោកតាផងដែរ ។ ប៉ុន្តែពេលនេះ ស្រាប់តែទុក្ខជាន់លើទុក្ខ ដោយយោងតាមគណនីFacebook ឈ្មោះ នារី Read more

ដើរចេញពីផ្ទះទៅបន្ទប់ទឹក ប្រហែល២០ម៉ែត្រពីផ្ទះ បុរស់ម្នាក់ចាប់ទាញដៃយកទៅ រំលោភបានសម្រេច ២ដង……….

ភ្នំពេញ៖ សមត្ថកិច្ចចាប់ឃាត់ខ្លួនយុវជនម្នាក់ បន្ទាប់ធ្វើសកម្មភាពចាប់រំលោភក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ បានសម្រេចចំនួន២ដង កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ២១និង០០នាទី ស្ថិតនៅភូមិធម្មត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ យ៉ាត ផានុត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅកន្លែងធ្វើការ ស្ថិតនៅភូមិធម្មត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ចំណែកក្មេងស្រីរងគ្រោះឈ្មោះ ព ល ហ អាយុ ១៤ឆ្នាំ។ សភាពរឿងហេតុ៖ មុនពេលកើតហេតុ ក្មេងស្រីរងគ្រោះ បានដើរចេញពីផ្ទះទៅបន្ទប់ទឹកដែលមានចម្ងាយពីផ្ទះប្រហែល ២០ម៉ែត្រ ស្រាប់តែមានជនសង្ស័យម្នាក់ ដែលកំពុងតែឈរនៅក្បែរនោះ បានចាប់ទាញដៃក្មេងស្រីរងគ្រោះយកទៅរោងធ្វើចង្ក្រានដី ដែលមានចម្ងាយពីផ្ទះជនរងគ្រោះប្រហែល Read more

ពួកមន្ត្រីអាក្រក់ចឹងមានប៉ុនន្មាននាក់ទៀត៖ អាងខ្លួនជាមន្ត្រី​ប៉ូលីស ប្រើអំពើហឹង្សា វាយប្រជាពលរដ្ឋអោយរបួសធ្ងន់ធ្ងរ ហើយ…….

ខេត្តកណ្តាល ៖ លោកណន ឧត្តមមានតួនាទីជានាយរងនគរបាលប៉ុស្ដិ៍រដ្ឋបាលជ្រោយតាកែវនៃស្រុកកោះធំត្រូវបាន លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល ព្រមានចាត់វិធានការ ដាក់វិន័យកងកមក្លាំង លើប៉ូលិសរូបនេះ ដែលបានវាយលើយុវជនម្នាក់ឲ្យរងរបួសដេកនឹងកន្ទេល ត្រូវជាកូនប្រុសរបស់លោកស្រី អនុប្រធានភូមិទៀតផង។ លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានបញ្ជាក់ថា លោករង់ចាំដីកាពីអយ្យការតុលាការ បើសិនជាតុលាការចោទប្រកាន់តាមបទល្មើស ដូចអ្វីដែលប៉ូលិសយើង ស្រាវជ្រាវរកឃើញមែន នោះយើងនឹងដាក់វិន័យ ហើយអាចរំសាយចេញពីជួរប៉ូលិស តាមកម្រិតបទល្មើសរបស់បុគ្គលនោះ។ ក្នុងសំណុំរឿងប៉ូលិសវាយកូនប្រុសអនុប្រធានភូមិ ឲ្យរបួសធ្ងន់នេះ ត្រូវបានលោកស្នងការ អ៊ាវ ចំរើន បញ្ជាក់ថា បន្ទាប់ពីទទួលពាក្យបណ្តឹងពីគ្រួសារជនរងគ្រោះ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចាត់បញ្ជូនសំណុំរឿងនេះ ទៅកាន់អធិការស្រុក ឲ្យដោះស្រាយ ប៉ុន្តែការដោះស្រាយមិនបានត្រូវរ៉ូវគ្នាទេ ដោយសារតែប៉ូលិស ដែលជាប់ចោទនោះ មិនព្រមសារភាពទេ។ Read more

លោកព្រះ!! កិបកេងលុយក្រុមហ៊ុន OISHI ជាង ២លានដុល្លារអាមេរិក ត្រូវសមត្ថកិច្ចចាប់ខ្លួនបុរស២នាក់ ដែល………

ភ្នំពេញ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ធ្វើការចាប់ខ្លួនបុរស២នាក់ ជាបន្តបន្ទាប់ សង្ស័យកិបកេងលុយក្រុមហ៊ុន ផលិតផល OISHI ជាង២លានដុល្លារសហរដ្ឋអាមេរិក។ ការចាប់ខ្លួនបុរសទាំង២នាក់នេះ ធ្វើឡើងតាមពាក្យបណ្តឹងរបស់ក្រុមហ៊ុនផលិតផល OISHI ដោយក្រុមហ៊ុនបានសង្ស័យ និងរកឃើញថា ចាប់តាំងពីឆ្នាំ២០១៧ មកក្រុមហ៊ុនបានបាត់បង់ប្រាក់ចំណេញ ប្រមាណជាង២លានដុល្លារ ដោយជនសង្ស័យទី១ឈ្មោះ សុង សាក់លី តួនាទីជាអ្នកគ្រប់គ្រងទូទៅ ត្រូវចាប់ខ្លួននៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ និងទី២ឈ្មោះ សម រតនៈ តួនាទីជាប្រធានគណនី ត្រូវបានចាប់ខ្លួនកាលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩កន្លងទៅ ខណៈដែលកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅ ឈ្មោះ សុង សាក់លី និងឈ្មោះ សម រតនៈ Read more

ខេត្តព្រះសីហនុទៀតហើយ៖ ជនជាតិចិន១ក្រុម បាញ់រះចូលការសុីណូ ជាច្រើនគ្រាប់ត្រូវចំបុរសម្នាក់របួសធ្ងន់ ដោយសារខឹងរារាំងហាមឃាត់…………..

ខេត្តព្រះសីហនុ៖ ផ្ទុះអាវុធបាញ់ចូលការសុីណូមួយកន្លែងបណ្តាលអោយបុរសជនជាតិចិនម្នាក់ជាភ្ញៀវកំពុងនៅក្នុងកាសុីណូរងរបួសធ្ងន់ ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីយប់ជិតពាក់កណ្តាលអាធ្រាត្រថ្ងៃទី១៩ សីហា ២០១៩ នៅចំណុចកាស៊ីណូទ្រព្យសម្បត្តិ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ រហូតមកដល់ព្រឹកថ្ងៃទី២១សីហា២០១៩នេះ សមត្ថកិច្ចចម្រុះរបស់គណបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ កំពុងបន្តបើកការស្រាវជ្រាវយ៉ាងសកម្មដើម្បីរកមុខរកជនដៃដល់យកមកផ្តន្ទាទោសតាមច្បាប់ ។ សមត្ថកិច្ច បានបញ្ជាក់ ជាមួយនឹងការពិនិត្យVideo កាមេរ៉ាសុវត្ថិភាព ថាជនបង្កហេតុដែលផ្ទុះអាវុធនេះ បង្កឡើងដោយជនជាតិចិន ១ក្រុម មានគ្នា ៤នាក់ និងថាហេតុការណ៍នេះកើតឡើង ក្រោយពេលក្រុមជនដៃដល់បម្រុងចូលទៅលេងហ្គេមបាញ់ត្រីក្នុងកាសុីណូនោះ ប៉ុន្តែត្រូវបានរារាំងហាមឃាត់ពីក្រុមសន្តិសុខ មិនអោយក្រុមជនដៃដល់ចូលទៅក្នុងកាសុីណូ ទើបកើតជាជម្លោះ ហើយជនដៃដល់ម្នាក់ក្នុងចំណោមបក្ខពួកក៍ដកកាំភ្លើងខ្លីបាញ់៤គ្រាប់ចូលទៅក្នុងកាសុីណូនោះ។ ក្រោយបាញ់រួច ក្រុមជនដៃដល់ក៍នាំគ្នារត់គេចខ្លួន ចំណែកជនរងគ្រោះដែលរងរបួសធ្ងន់ក៍ត្រូវបានគេបញ្ជូនទៅសង្គ្រោះភ្លាមៗដែរ៕

ទៅចឹងទៅ៖ ស្គាល់ស្រីស្អាត ខំអូសការឡាទៅស៊ីពោត ចុងក្រោយបន្លំយកម៉ូតូបាត់ ………..

កណ្ដាល៖ ជនសង្ស័យជានារីស្រស់ស្អាតម្នាក់ ក្នុងចំនោមបក្ខពួកប្រុសស្រីសរុបចំនួន៣នាក់ បានធ្វើសកម្មភាពឆបោក ម៉ូតូ ពីយុវជនម្នាក់យកទៅបាត់ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៥និង៣០នាទីល្ងាច ចំណុចរមណីដ្ឋានកៀនស្វាយក្រៅ ក្នុងភូមិធំ ឃុំភូមិឃុំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ហង្ស សុខចេង ភេទស្រី អាយុ ១៦ឆ្នាំ មុខរបរអ្នករាំអកកាដង់ ស្នាក់នៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ចំណែកជនសង្ស័យប្រុសស្រី២នាក់ទៀតគេចខ្លួនបាត់ស្រមោល ។ រី​ឯជនរងគ្រោះឈ្មោះ ហាន់ សូត ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរជាងផ្សារដែក ស្នាក់នៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា Read more