សម្ដេចតេជោ ហ៊ុន សែន សម្រេចបង្កើត «ក្រុមការងាររាជរដ្ឋាភិបាលនិងឯកជន ដើម្បីស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ១៩»

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសេចក្ដីសម្រេចស្ដីពីការបង្កើត «ក្រុមការងាររាជរដ្ឋាភិបាលនិងឯកជន ដើម្បីស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩»។ នេះបើតាមសេចក្ដីសម្រេចដែលបណ្ដាញសារព័ត៌មាន ទទួលបាននាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១។ ក្រុមការងាររាជរដ្ឋាភិបាលនេះ គឺមានលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាប្រធាន រួមជាមួយអនុប្រធានប្រចាំការចំនួន ១ រូប អនុប្រធានចំនួ ន ៧ រូប និងសមាជិកចំនួន ៣៥ រូបទៀត ដែលមានតួនាទី-ភារកិច្ចដើម្បីដឹកនាំ ចាត់ចែង និងតាមដានត្រួតពិនិត្យការអនុវត្ត «ផែនទីចង្អុលផ្លូវស្ដីពីផែនការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩» ព្រមទាំងការងារចំពោះមុខផ្សេងទៀតតាមការប្រគល់របស់រាជរដ្ឋាភិបាល។ ខាងក្រោមនេះជាសេចក្ដីសម្រេចរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៖

លោក ចេង ចាន់ដូរណា អភិបាលរងស្រុកស្តីទី កំពុងប្រមូលលុយរាប់ម៉ឺនដុល្លា ពីការចាប់ត្រាក់ទ័រ​ភ្ជួរស្រែប្រជាពលរដ្ឋទាំង៩ឃុំ និងបានកាប់ទន្រ្ទានដីព្រៃលិចទឹករដ្ឋលក់ ដើម្បីយកលុយបុករត់ការឡើងជាអភិបាលស្រុក…………

កំពង់ឆ្នាំង៖ លោក ចេង ចាន់ដូរណា អភិបាលរងស្រុកស្តីទី ជាស្តេចក្រាញ់ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង កំពុងប្រមូលលុយ​រាប់ម៉ឺនដុល្លា ពីការចាប់អាត្រាក់ភ្ជួរស្រែរបស់ប្រជាពលរដ្ឋទាំង៩ឃុំ និងបានកាប់ទន្រ្ទានដីព្រៃលិចទឹករបស់រដ្ឋលក់ ដើម្បីយកលុយបុករត់ការឡើងជាអភិបាលស្រុកកំពង់លែង ក្រោមការបើកដៃពីលោកអភិបាលស្រុក សំ ចាន់ថន ដែលចូលនិវត្តន៍ នៅថ្ងៃ២៨ ខែ០៨ ឆ្នាំ២០២១នេះ។ ថ្ងៃទី២៧ ខែ០៧ ឆ្នាំ២០២១ មន្ត្រីសាលាស្រុកបានប្រាប់ឲ្យដឹងថា លោក ចេង ចាន់ដូណា អភិបាលរងស្រុកស្តីទី កំពុងប្រមូលផលរាប់ម៉ឺនដុល្លា ក្នុងការចាប់ត្រាក់ភ្ជួរស្រែ និងការកាប់ទន្រ្ទានដីព្រៃលិចទឹករបស់រដ្ឋក្នុងតំបន់បីដែលមានទីតាំងនៅចំណុច ខាងជើង និងខាងកើតអាងប៉ាយ៉ាប ស្តិតនៅភូមិដំណាក់កកោះ ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង លក់ក្នុង ១ហិចតា ២,០០០$ ដើម្បីយកលុយបុកឡើងជា Read more

ប្រធានាធិបតីរុស្ស៉ី លោក ពូទីន ផ្តល់គ្រឿងឥស្សរិយយសថ្នាក់ «មិត្តភាព» ជូនសម្តេចតេជោ ហ៊ុន សែន……….

(ភ្នំពេញ)៖ លោក វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៉ី បានផ្តល់គ្រឿងឥស្សរិយយសថ្នាក់ «មិត្តភាព (Order of Friendship)» ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំពោះការចូលរួមចំណែកដ៏សំខាន់ ក្នុងការពង្រឹងមិត្តភាពរវាងប្រជាជនរុស្ស៉ី និងកម្ពុជា។ នេះបើយោងតាមការចេញផ្សាយលើ Facebook ស្ថានទូតរុស្ស៉ីប្រចាំកម្ពុជា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១។ ស្ថានទូតរុស្ស៉ី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ លោក វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីនៃសហព័ន្ធរុស្ស៉ី បានចុះហត្ថលេខាលើ អនុក្រឹត្យលេខ ៤៣៤ ស្តីពីការបំពាក់គ្រឿងឥស្សរិយយសថ្នាក់ មិត្តភាពជូន សម្ដេចអគ្គមហាសេនាធិបតី ហ៊ុន សែន Read more

សម្តេចតេជោ ហ៊ុន សែន ផ្តល់ជំនួយថវិកា៧១១០លានរៀលទៀត ដល់បណ្តាខេត្តកម្ពុជា ដើម្បីបន្តត្រៀមធ្វើចត្តាឡីស័ក ពីថ្ងៃទី២៦ ខែកក្កដា ដល់០៨ ខែសីហា……..

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ បានផ្តល់ជំនួយថវិកាប្រមាណ៧១១០លានរៀលទៀត ដល់បណ្តាខេត្តនានារបស់កម្ពុជា ដើម្បីបន្តត្រៀមធ្វើចត្តាឡីស័ក ចាប់ពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១។ នេះបើតាម លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន។ ខាងក្រោមនេះជាបញ្ជីឈ្មោះបណ្តាខេត្ត ដែលត្រូវបានផ្តល់ផ្តល់ដោយសម្តេចតេជោ ហ៊ុន សែន៖

ប្រជាពលរដ្ឋជាច្រើនគ្រួសារថា មេឃុំពោធិ៍ អភិបាលនិងអភិបាលរង ស្រុកកំពង់លែង បើកដៃឲ្យស្នងការរងនិងប៉េអឹមរងខេត្តកំពង់ឆ្នាំង និន្ទ្រានយកដីរដ្ឋនិងដីរួម …………

កំពង់ឆ្នាំង៖ ប្រភពប្រជាពលរដ្ឋជាច្រើនគ្រួសារបានអោយដឹងថា អភិបាលស្រុកនិងអភិបាលរងស្រុក កំពុងបើកដៃឲ្យស្នងការរង និងប៉េអឹមរង ខេត្តកំពង់ឆ្នាំងនិន្ទ្រានយកដីរដ្ឋ និងដីរួម នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ខណៈអភិបាលរងស្រុកកំពង់លែងដែលកំពុងរត់ការសូកលុយចង់ឡើងធ្វើជាអភិបាលស្រុកផងនោះ។ ទីតាំងដីព្រៃលិចទឹកមិនឆ្ងាយពីទីរួមខេត្តកំពង់ឆ្នាំងទេ តែដោយសារស្រុកនេះមានភូមិសាស្ត្រត្រូវឆ្លងទន្លេរបើធ្វើដំណើរចេញពីក្រុងកំពង់ឆ្នាំង និងបើធ្វើដំណើរផ្លូវគោក គឺត្រូវវាងចូលមកពីខាងខេត្តកំពង់ធំ នោះហើយបានជា​ស្រុកកំពង់លែង ក្នុងខេត្តកំពង់ឆ្នាំង ហាក់ដូចជានៅឆ្ងាយពីភ្នែកអ្នកដឹកនាំ ដែលធ្វើឲ្យចៅហ្វាយស្រុក និងចៅហ្វាយស្រុករងស្តីទី នៅស្រុកនេះធ្វើអ្វីៗស្រេចតែចិត្ត ដួចស្តេចត្រាញ់សម័យទុំទាវ ។ ដីព្រៃលិចទឹក ដែលរារដ្ឋាភិបាល ក្រសួងកសិកម្ម ដាក់ចូលជាដីតំបន់៣ ការពារជម្រកត្រីពងបន្តពូជ និងដីព្រៃក្នុងតំបន់ភ្នំកង្រី ភ្នំទេពី ភ្នំជាច្រើនក្នុងស្រុកដែលមានភ្ជាប់ប្រវត្តិព្រេងនិទានផង ប្រវត្តិសាស្ត្រផង ដែលរាជរដ្ឋាភិបាល ក្រសួងបរិស្ថាន ដាក់ជាតំបន់ការពារសម្រាប់ជីវៈចម្រុះ ត្រូវបានចៅហ្វាយស្រុករងឈ្មោះ ចេង ចាន់ដូណា និងចៅហ្វាយស្រុក សំ ចាន់ថន Read more

សម្តេចតេជោ ហ៊ុន សែន ចែករំលែកទស្សនៈ៥ចំណុច ដើម្បីឱ្យបក្សនយោបាយ អាស៊ាន និងរុស្ស៊ី អាចជះឥទ្ធិពលលើ និមាបនកម្មសន្តិសុខ និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចែករំលែកទស្សនៈ៥ចំណុចដល់ បណ្តាមេដឹកនាំគណបក្សនយោបាយអាស៊ាន-រុស្ស៉ី អំពីវិធីដែលគណបក្សនយោបាយ របស់អាស៊ាន និងរុស្ស៊ី អាចជះឥទ្ធិពលទៅលើនិមាបនកម្មសន្តិសុខ និងកិច្ចសហប្រតិបត្តិការ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ទស្សនៈសម្តេចតេជោ ហ៊ុន សែន បានលើកឡើង ក្នុងសន្និសីទតុមូល ក្រោមប្រធានបទ «តួនាទី និងការទទួលខុសត្រូវនៃគណបក្សនយោបាយរុស្ស៊ី និងអាស៊ាន ក្នុងការពង្រឹងនិមាបនកម្មសន្តិសុខ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក» ដែលរៀបចំឡើងតាមប្រព័ន្ធវីដេអូអនឡាញ នារសៀល ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ។ ក្នុងសន្និសីទតុមូលនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កម្ពុជាពិតជាមានមោទនភាពចំពោះភាពរឹងមាំ និងវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងរុស្ស៊ី និងអាស៊ាន។ ជាការពិត, រុស្ស៊ី គឺជាដៃគូដ៏សំខាន់ក្នុងការរក្សាសន្តិភាព, Read more

អាជ្ញាធរមូលដ្ឋាន និងមន្រ្តីពាក់ពន្ធ័ បើកដៃឲ្យ​ឈ្មួញខិលខូចទន្រ្ទានឈូសឆាយដីព្រៃរដ្ឋ ធ្វើ​ជា​ក​ម្មសិទ្ធ ពលរដ្ឋស្នើសុំសម្តេចជួយអន្តរាគមន៍………

កំពង់ឆ្នាំ៖ ប្រភពពីប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិពោធិ៍ ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានអោយដឹងថាសព្វថ្ងៃនេះមានឈ្មួញ និងជនខិលខូចជាច្រើនក្រុមសម្រុកទន្រ្ទានកាន់កាប់ និងយកត្រាក់ទ័រជាច្រើន គ្រឿងទៅឈូសឆាយដីព្រៃវាលទំនាបតំបន់បី ជាច្រើនហិចតាធ្វើជាកម្មសិទ្ធតាមអំពើចិត្ត មកកាន់កាប់ធ្វើជាកម្មសិទ្ធ។ ដោយមានការបើកដៃពីអាជ្ញាធរ មេឃុំពោធិ៍ លោក អឿ សេងហុង មន្រ្តីសាលាស្រុកកំពង់លែង លោក សំ ចាន់ថន និងលោក ចេង ចាន់ដូណា លោកស្នងការរង​ខេត្ត​ លោក ពេជ្រ រុី ប្រធានមន្ទីរកសិកម្ម លោក ងិន ហ៊ុន និងមន្រ្តីពាក់ពន្ធ័ផ្សេងទៀត។ ប្រជាពលរដ្ឋបានអោយដឹងទៀតថា បើគ្មានការឃុំឃិត និងការបើកដៃពីរមន្រ្តី និងអាជ្ញាធរថ្នាក់ឃុំ និងថ្នាក់ស្រុកនោះទេ គឺមិនមានសកម្មភាពទន្រ្ទាន ឈូសឆាយដីព្រៃទំនាបតំបន់បីសំរាប់ត្រីពង់កូន Read more

អាជ្ញាធរមូលដ្ឋាន និងមន្រ្តីពាក់ពន្ធ័ បើកដៃឲ្យឈ្មួញខិលខូចទន្រ្ទានឈូសឆាយដីព្រៃរដ្ឋធ្វើ​ជា​ក​ម្មសិទ្ធ ពលរដ្ឋស្នើសុំសម្តេចជួយអន្តរាគមន៍………

កំពង់ឆ្នាំ៖ ប្រភពពីប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិពោធិ៍ ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានអោយដឹងថាសព្វថ្ងៃនេះមានឈ្មួញ និងជនខិលខូចជាច្រើនក្រុមសម្រុកទន្រ្ទានកាន់កាប់ និងយកត្រាក់ទ័រជាច្រើន គ្រឿងទៅឈូសឆាយដីព្រៃវាលទំនាបតំបន់បី ជាច្រើនហិចតាធ្វើជាកម្មសិទ្ធតាមអំពើចិត្ត មកកាន់កាប់ធ្វើជាកម្មសិទ្ធ។ ដោយមានការបើកដៃពីអាជ្ញាធរ មេឃុំពោធិ៍ លោក អឿ សេងហុង មន្រ្តីសាលាស្រុកកំពង់លែង លោក សំ ចាន់ថន និងលោក ចេង ចាន់ដូណា លោកស្នងការរង​ខេត្ត​ លោក ពេជ្រ រុី ប្រធានមន្ទីរកសិកម្ម លោក ងិន ហ៊ុន និងមន្រ្តីពាក់ពន្ធ័ផ្សេងទៀត។ ប្រជាពលរដ្ឋបានអោយដឹងទៀតថា បើគ្មានការឃុំឃិត និងការបើកដៃពីរមន្រ្តី និងអាជ្ញាធរថ្នាក់ឃុំ និងថ្នាក់ស្រុកនោះទេ គឺមិនមានសកម្មភាពទន្រ្ទាន ឈូសឆាយដីព្រៃទំនាបតំបន់បីសំរាប់ត្រីពង់កូន Read more

កងទ័ព បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំនួន៣ស្រុក នៅខេត្តស្វាយរៀង

(ស្វាយរៀង)៖ បញ្ជាការដ្ឋានទ័ពពិសេស នៃកងទ័ពជើងគោក ដឹកនាំដោយលោកនាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោសេវា ក្រសួងការពារជាតិ និងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានចុះដឹកនាំនិងពិនិត្យមើលការចាក់វ៉ាក់សាំងជំហានទី១ ក្នុងក្រុងបាវិត។ យុទ្ធនាការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ SINOVAC ដូសទី១ ម្ជុលទី១ ជំហានទី១ ជូនប្រជាពលរដ្ឋ និងកម្មករ កម្មការិនី ព្រះង្ឃ នៅក្រុងបាវិត ស្រុកកំពង់រោទិ៍ ស្រុករំដួល ខេត្តស្វាយរៀង។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញ ខេត្តស្វាយរៀងមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២,១៩៧នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ១,៣២៩នាក់ កំពុងសម្រាកព្យាបាលចំនួន ៨៤៤នាក់ Read more

វៀតណាម អះអាងថា ខ្លួននៅតែចងចាំគុណកម្ពុជា ដែលរួមវិភាគទានគាំទ្រការតស៊ូរបស់ពលរដ្ឋវៀតណាម ដើម្បីឯករាជ្យ និងបង្រួបបង្រួមជាតិ

(ភ្នំពេញ)៖ លោក វ៉ូ ក្វាង មិញ (Vu Quang Minh) ឯកអគ្គរដ្ឋទូតចប់អាណត្តិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅកម្ពុជា បានលើកឡើងថា គណបក្ស រដ្ឋាភិបាល និងប្រជាជនវៀតណាម នៅតែចងចាំ និងដឹងគុណជានិច្ចចំពោះប្រជាជនកម្ពុជា ដែលបានរួមវិភាគទាន ក្នុងការជួយគាំទ្រដល់ការតស៊ូរបស់ប្រជាពលរដ្ឋវៀតណាម ដើម្បីឯករាជ្យជាតិ ការរំដោះ និងការបង្រួបបង្រួមប្រទេសជាតិ រហូតដល់ពេលបច្ចប្បន្ននេះ។ ឯកអគ្គរដ្ឋទូតវៀតណាម បានលើកឡើងបែបនេះ នៅក្នុងជំនួបសម្តែងការគួរសម និងជម្រាបលា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភារកម្ពុជា នៅវិមានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ។ តាមសេចក្តីប្រកាសរបស់ព្រឹទ្ធសភា ស្តីពីលទ្ធផលនៃជំនួបនេះ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន Read more